៧ប្រទេស គួរចំណាយពេលទៅលេងម្តង ធានាថាជាប់ចិត្តលែងស្រ្តេស

  • 2019-08-06 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ធ្វើការ​ និង​រៀន​សូត្រ​ពេញ​មួយ​ថ្ងៃ​ច្បាស់​ជា​ហត់​នឿយ ហើយ​ចង់​មាន​ពេល​វេលា​លម្ហែ​មិន​ខាន។ ​ប្រទេស​ទាំង​៧​ខាង​ក្រោម ​លោក​អ្នក​​គួរ​ចំណាយ​ពេល​ដើរ​លេង​ម្តង ដើម្បី​ស្រស់​ស្រាយ​ក្នុង​ជីវិត។

១. កូរ៉េ​ខាង​ត្បូង

មិន​ត្រឹម​តែ​​សម្រស់​របស់​តារា​កូ​រ៉េ​ធ្វើ​ឲ្យ​ម្នាក់​​ៗ​​វង្វេង​វង្វាន់​ទេ តែ​នៅ​កូរ៉េ​មាន​របស់​ជា​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍។​មិន​ថា​អាកាសធាតុ គ្រឿង​សម្អាង ផ្សារ​ទំនើប ជីវិត​រស់​នៅ​របស់​ប្រជា​ជន​ជា​ដើម។ អ្នក​នឹង​ដើរ​ផ្សារ​ទិញ​ខោអាវ​ឡើង​ចុក​ជើង ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ ព្រ​ម​ទាំង​​ភ្លឹក​នឹង​ទេសភាព​​​ទេសចរណ៍​​​នៅ​​តំបន់ Hongdae ​រួម​​ទាំង​ហាង​កាហ្វេ​ល្បី​ៗ​ និង​ហាង​លក់​គ្រឿង​ថែរក្សា​សម្រស់​នៅ​តំបន់ Myeongdong​។

២. ​ជប៉ុន

មាន​មនុស្ស​មិន​តិច​ទេ ស្រ​មៃ​ចង់​ទៅ​លេង​ប្រទេស​ជប៉ុន ដោយសារ​វប្បធម៌​ដ៏​ផូរផង់ ភាព​រួសរាយ​រាក់​ទាក់​របស់​ប្រជា​ជន​ ​និង​ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ពិសា។ ​ប្រទេស​នេះ​មាន​តំបន់​ទេសចរណ៍​ទាក់​ចិត្ត​ជា​ច្រើន ​ព្រះ​វិហារ​សាសនា​ដែល​មាន​ព្រះ​បដិមាករ​ធំ​នៅ​តាម​ផ្លូវ Nakamise ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ ​ភ្នំ​ទឹក​កក​ និង​សម្រស់​ផ្កា​សា​គូរ៉ា​ផង​ដែរ ។

**៣. ​តៃ​វ៉ាន់

​​​ដោយ​សារ​​​​តៃ​វ៉ាន់​​មិន​សូវ​តឹង​រឹង​លើ​វីសា ​វា​បាន​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ ​អ្នក​ច្បាស់​ជា​ចង់​ទៅ​លេង​អគារ​កម្ពស់​១០១​ជាន់​យ៉ាង​ខ្ពស់​ស្កឹម​ស្កៃ​ សារមន្ទីរ​​ជាតិ KongKong ​ដែល​សម្បូរ​ដោយ​ថ្ម​បុរាណ​រាប់​ពាន់​ឆ្នាំ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​។

៤. ​ហុង​កុង

ពេល​និយាយ​ពី​​ទី​ក្រុង​ស៊ីវីល័យ​មួយ​នេះ ​គេ​ច្បាស់​ជា​នឹក​ឃើញ​ដល់​ម្ហូប​អាហារ​ដ៏​មាន​ឱជារស​​ កាហ្វេ ឌឹម​ស៊ាំ ​ព្រម​ទាំង​ហាង​​ Brand ​ល្បី​ជា​ច្រើន។ ​មួយ​វិញ​ទៀត អ្នក​ទេសចរ​មិន​រំ​លង​ទៅ​លេង​ប្រាសាទ​ Wangta Si ​ដ៏​ល្បី ​ដែល​មាន​ការ​រចនា​ពិសេស​នោះ​ឡើយ។ មួយ​វិញ​ទៀត ផ្សា​រា​ត្រី​នៅ​ក្បែរ​ប្រាសាទ Tin Hoi ព្រម​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ខក​បំណង​​ទេ។

៥. ម៉ា​លេ​ស៊ី

ចំណាយ​ពេល​ហោះ​ហើរ​ជិត​២​ម៉ោង អ្នក​នឹង​ទៅ​ដល់​ប្រទេស​ដែល​មាន​ធម្មជាតិ​និង​វប្បធម៌​សម្បូរ​បែប​។ កោះ​ Penag​នៅ​ម៉ា​ឡា​កា ​ អគារ​ភ្លោះ​ដែល​មាន​កម្ពស់​ ៤៥១៩​ ម៉ែត្រ ផ្ទះ​ហុ​ល្លង់​ក្រហម ​និង​សំណង់​អគារ​សល់​ពី​សម័យ​សង្គ្រាម ដែល​ទាក់​ទាញ​ទេសចរ​ឲ្យ​ចង់​ថត​រូប​ឥត​ដាច់​។

​៦. ​រុស្សី​

អ្នក​ប្រាកដ​ជា​លាន់​មាត់​សរសើរ​និង​ចង់​មក​លេង​ម្តង​ហើយ​ម្តង​ទៀត ដោយសារ​តែ​រុស្សី​ជា​ប្រទេស​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្អាត ​វប្បធម៌​គួរ​ឲ្យ​ចង់​ស្វែង​យល់ ​អគារ​ខ្ពស់​ៗ​ ​​កំពង់​ផែ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ច្រើន​អនេក។ បើ​អ្នក​បាន​ទៅ​លេង​ទី​ក្រុង​មូស្គូ​របស់​ប្រទេស​នេះ ​​អ្នក​នឹង​ជក់​​ចិត្ត​លើ​ប្រវត្តិ​រឿង​សំខាន់​ៗ​នៅ​ទី​នេះ ហើយ​ចង់​និទាន​ដល់​​មនុស្ស​ជំនាន់​ក្រោយ​មិន​ខាន។ ​កំព​ង់​ផែប្រវត្តិសាស្ត្រ​​ St. Petersbug ​ជា​សម្បត្តិបេតិកភណ្ឌ​​ពិភព​លោក​របស់​អង្គ​ការ UNESCO ដែល​ជាកំពង់​ផែ​សំខាន់ និង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ទី​២​របស់​ប្រទេស​នេះ​។

​៧. ​វៀត​ណាម

ប្រទេស​នេះ ​អ្នក​អាច​ជិះ​ឡាន​ក៏​បាន ​ជិះ​យន្ត​ហោះ​ក៏​បាន ដោយសារ​​វា​នៅ​កៀក​នឹង​ព្រំ​ដែន​ប្រទេស​កម្ពុជា។ ​វៀត​ណាម​ក៏​​សំបូរ​កន្លែង​ដើរ​លេង​ច្រើន​ដែរ ​ដូច​ជា​សួន​ផ្កា​ធំ​នៅ​ដាឡាត់ ​សមុទ្រ​ខ្សាច់​មុយ​នេ ​សាប៉ា និង​ស្ពាន​បាត​ដៃ​ជា​ដើម៕

ចុចអាន៖ ​​ ១១ ចំណុច​គួរតែ​ចៀសវាង​មុនធ្វើ​ដំណើរ​តាម​យន្តហោះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម