រូប​ភាព​​​ចាក់​ដោត បង្ហាញ​ពី​​​​​ជីវិត​ពិត​​របស់​​​​មនុស្ស​​​​​​​​​នា​សម័យ​​​​បច្ចុប្បន្ន

  • 2019-08-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​ជីវិត​នា​សម័យ​​បច្ចុប្បន្ន មាន​រឿង​​រ៉ាវ​​គួរ​​​ឲ្យ​ភ្ញាក់​ផ្អើល​​​​ជា​​​ច្រើន​បាន​កើត​ឡើង​​​​។ អ្នក​​​ខ្លះ​​​កំពុង​តែ​​​​ឈ្លក់​​វង្វេង​​ក្នុង​​ពិភព​​​​​​​ក្លែង​​ក្លាយ ឯ​​​អ្នក​​ខ្លះ​​ទៀត​​​​​​កំពុង​តែ​ប្រឹង​​​រត់​​តាម​គេ​​ឲ្យ​ទាន់ ស្ទើរ​​​ដាច់​​​​ដង្ហើម។ លោក  Stephan Schmitz ជា​ជនជាតិ​​​​​ស្វីស​​មួយ​​​រូប​​ បាន​​​​​​​​​​គិត​​គូ​​​​​​​​វិភាគ​​ថ្លឹង​​ថ្លែង​​​ ​​រហូត​បង្កើត​​រូប​ភាព​​​​​ចាក់​​​​ដោត​​​​​​ខាង​​ក្រោម​​​នេះ​​ឡើង ដោយ​​​ផ្អែក​​លើ​ជីវិត​​ពិត​ក្នុង​​សម័យ​ទំនើប ដើម្បី​​​ក្រើន​​រំលឹក​​ឲ្យ​​មនុស្ស​​​គ្រប់​គ្នា​​​​​​​​​​បាន​​​ពិចារណា​ឡើង​​វិញ។

ចូរ​អាន​អត្ថន័យ​​នៅ​​​​ខាង​ក្រោម​​រូប​ភាព​​​នីមួយៗ។

ពេល​ទំនាក់​ទំនង​​​​​ស្នេហា​​ជួប​បញ្ហា ​​​​​​​បើ​​មាន​​​តែ​ភាគី​ម្ខាង​ព្យាយាម​​ផ្សះផ្សា​ ឯ​ម្ខាង​ទៀត​​​​​​នៅ​​​​​​ចាំ​​មើល​​​អង្គុយ​​ធ្វើ​​ហី​​ ក៏​​​​​អ្វីៗ​មិន​អាច​ទៅ​រួច​ដូច​​ដើម​​​​ដែរ​។

​​​​មនុស្ស​ភាគ​​ច្រើន​​​​​គិត​ថា​កិត្តិយស​​​​​​និង​​​ភាព​លេច​ធ្លោ​​​​​​នៅ​​ក្នុង​​បណ្តាញ​​​សង្គម​​​​​គឺ​​​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់ ហើយ​​បញ្ហា​​នេះ​ បាន​ជះ​​​ឥទ្ធិពល​ទៅ​​លើ​​មនុស្ស​​សឹង​តែ​គ្រប់​គ្នា គ្មាន​នរណា​អាច​ជៀស​ផុត​​​។

​​​​​​​នៅ​​លើ​​បណ្តាញ​សង្គម ​គ្រប់​គ្នា​តែង​​បង្ហោះ​រូប​ភាព​​​​សប្បាយ​ក្អាកក្អាយ ប៉ុន្តែ​​​​​​​​​​​​​​ក្នុង​​ជីវិត​ពិត​វិញ​​ មិនមែន​​​​​​ស្រស់​​​ស្រាយ​ដូច​​ក្នុង​រូប​​​ទេ អ្នក​​​ខ្លះ​​​​​កើត​​​​​ទុក្ខ​​​និង​មាន​​​​​អារម្មណ៍​​ឯកា​​​បំផុត។

​នៅ​​​​​​​ថ្ងៃ​ណា​មួយ​ ​​បើ​មនុស្ស​ពីរ​នាក់​​អស់​​ចិត្ត​​លើ​គ្នា​ហើយ​ ​ទោះ​​​​បីរ​ស់​នៅ​​​​ក្នុង​​​បន្ទប់​តែ​​មួយ​ ក៏​នៅ​តែ​​​​​រងា​​ឯកា។

​​​​បើ​​ជីវិត​ពិបាក​​ខ្លាំង​​ គ្មាន​​​វិធី​​​​តតាំង​ជាមួយ​​​នឹង​ឧបសគ្គ​​បាន​ទេ បណ្តោយ​​​​​​​​​​​​​​ទៅ​តាម​​​កាលៈទេសៈ​​​ខ្លះ​ទៅ កុំ​​​ខ្វល់​​​ច្រើន​ពេក​ ត្រូវ​ហ៊ាន​​ទទួល​​​ស្គាល់​និង​​​​​រស់​​​នៅ​​​ឲ្យ​សប្បាយ​​ចិត្ត។

​​​​​​​ចូល​​ចិត្ត​ឬ​​​​​អត់​​​​​ ​ក៏​គ្មាន​នរណា​អាច​​ហាម​ឃាត់​​ការ​បែក​​​បាក់​បាន​​​ឡើយ យើង​​មិន​​​​​អាច​​​ធ្វើ​អ្វី​​បាន​​ ក្រៅ​​ពី​ទទួល​​ការ​ពិត​​​នោះ​​​​ទេ។

ពេល​​ខ្លះ​​​​រូប​​កាយ​​នៅ​ជាមួយ​​​​​​​​​​ស្នេហា​​​​​ថ្មី តែ​​​​ខួរ​ក្បាល​​​នឹក​គិត​​​ដល់​​​​​អ្នក​​ចាស់​​​​​ឥត​​ល្ហែ។

​នៅ​ទី​​បំផុត ក្តី​​​ស្រលាញ់​​​​​​​និង​ភាព​​កក់​​ក្តៅ ដែល​ទទួល​​បាន​ពី​​ក្រុម​គ្រួសារ ប្រៀប​​​​បាន​នឹង​​​​​​​​​​​​​​​ចង្កូត​​ជួយ​​​​​​​​តម្រង់​​ផ្លូវ ក្នុង​​គ្រា​​ដែល​អ្នក​ជួប​​ព្យុះ​ភ្លៀង។

មនុស្ស​​​ស្រី​​​ខ្លះ​​​យល់​ថា មនុស្ស​​ប្រុស​គឺ​ជា​ម៉ាស៊ីន​​ផលិត​លុយ​​​ ដូច្នេះ​​ពួក​គេ​​​មិន​​​ខំ​ប្រឹង​​​ធ្វើ​អ្វី​​ផ្សេង​ ​​​​​​​ក្រៅ​​​ពី​ខំ​​មួល​​ច្របាច់​ឲ្យ​លុយ​​នោះ​​ធ្លាក់​មក​​។

ការ​រៀប​​ការ គឺ​ជា​​​​​​​សុភមង្គល​​​របស់​​មនុស្ស​​ម្នាក់ ប៉ុន្តែ​វា​​អាច​​​ជា​សេច​ក្តី​​​ទុក្ខ​​​របស់​អ្នក​ផ្សេង។

​​​នៅ​​ពី​ក្រោយ​​​ភាព​​ជោគជ័យ ​​​​​​​​មាន​​​​ភាព​បរាជ័យ​​​​ជា​ច្រើន ​​​​ដែល​​​​​​​មិន​មែន​គ្រប់​គ្នា​​​​សុទ្ធ​តែ​អាច​មើល​ឃើញ​​​នោះ​ទេ។

​ប្រសិន​បើ​​​​​​​​ឃើញ​​នរណា​​​ម្នាក់​​សប្បាយ​​រីក​​រាយ សូម​​​​កុំ​​​​​​​សន្និដ្ឋាន​ថា​ ម្នាក់​នោះ​​​មិន​​ចេះ​កើត​​ទុក្ខ​​ឲ្យ​សោះ​ ព្រោះ​​​​កើត​មក​​លើ​​​ភព​​ផែន​​​​ដី​នេះ​​ គ្មាន​​ជីវិត​ណា​​ដែល​​ល្អ​​ឥត​​ខ្ចោះ​ទេ​​​​​​​។ គ្រប់​គ្នា​សុទ្ធ​តែ​មាន​​ទុក្ខ​​រៀង​ៗ​​​​​ខ្លួន គ្រាន់​​តែ​​​ជួន​​​​កាល​​​អ្នក​​មិន​អាច​មើល​ដឹង​តែ​​ប៉ុណ្ណោះ៕ ​​

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម