មនុស្សជោគជ័យមិនដែលធ្វើរឿង៥យ៉ាងនេះទេ
- 2018-12-21 06:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សជោគជ័យមិនដែលធ្វើរឿង៥យ៉ាងនេះទេ
នៅពេលដែលមនុស្សយើងតស៊ូចង់ទទួលបានជោគជ័យ ពួកគេតែងរិះរកចំណុចណាដែលខ្វះខាត។ ដូចទ្រឹស្ដីល្បីៗបានពោលថា ចង់ជោគជ័យគួររៀនយកគំរូតាមបុគ្គលជោគជ័យ។ មានរឿង៥យ៉ាង ដែលពួកគេមិនធ្វើ ដើម្បីការពារកុំឲ្យមានកំហុសឆ្គង និងអាចដើរទៅមុខ ឈានដល់គោលដៅលឿនលើសពីការរំពឹងទុក។
១. ព្យាយាមឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត
អ្នកអាចធ្វើឲ្យមនុស្សគ្រប់គ្នាសើចបាន ប៉ុន្តែចង់ឲ្យគេសប្បាយចិត្ត១០០% ជាមួយអ្នក គឺទៅមិនរួចទេ។ បើអ្នកកាន់តែព្យាយាម អ្នកកាន់តែមិនទទួលបានផល ថែមទាំងខាតពេលវេលា មិនអាចសម្រេចកិច្ចការអ្វីមួយឲ្យដាច់ស្រះទៀតផង។
២. មិនផ្តោតលើបញ្ហាធំ
ពេលកំពុងជួបប្រទះបញ្ហា អ្នកអាចគិតផ្តោតតែលើបញ្ហាតូចៗជាមុន ដោយមិនបានសម្លឹងមើលទៅឲ្យឆ្ងាយជាងនេះ។ ឧទាហរណ៍ថា មានដើមឈើមួយបានរាំងស្ទះផ្លូវរបស់អ្នក ប្រសិនបើអ្នកគិតតែនៅឈរភ្លឹកមិនព្រមងាកមើលព្រៃព្រឹក្សាទាំងមូល នោះអ្នកក៏មិនដឹងដែរថា ផ្លូវណាអាចបន្តដំណើរតទៅទៀតដែរ។
៣. នៅតែព្យាយាមធ្វើអ្វីដែលមិនបានផល
មនុស្សជោគជ័យមិនមានៈចង់ឲ្យអ្វីៗគ្រប់យ៉ាងទៅរលូនដូចចិត្តចង់នោះទេ។ បើការងារណាធ្វើទៅមិនអាចទទួលបានផល គេនឹងដកខ្លួនចេញពីវា ស្វែងរកហេតុផលនិងដំណោះស្រាយថ្មី ដែលមានប្រសិទ្ធភាព មិនមែនក្រែងននាលលើបញ្ហាដដែលៗ។
៤. ព្យាយាមផ្លាស់ប្តូរនរណាម្នាក់
ជារឿងពិត លើលោកនេះ ចង់ផ្លាស់ប្តូរនរណាម្នាក់ មិនអាចទៅរួចទេ ទោះបីអ្នកព្យាយាមយ៉ាងណាក៏ដោយ។ អ្វីដែលប្រសើរ មានតែទទួលស្គាល់ ជួយកែលម្អគ្នា ប៉ុន្តែមិនដាច់អហង្ការពេក ទើបអាចធ្វើឲ្យអ្នកនិងមនុស្សនៅជិតខ្លួន គ្មានកង្វល់ច្រើន។
៥. ព្យាយាមចង់ផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សផ្សេង
នៅក្នុងជីវិតមនុស្សគ្រប់គ្នា ពួកគេអាចស្គាល់ពីខ្លួនឯងកាន់តែច្បាស់ក្នុងគ្រាមួយដែលជួបទុក្ខលំបាក ហើយត្រូវរកវិធីណាដែលអាចជួយឲ្យខ្លួនឯងសប្បាយចិត្តឡើងវិញបាន។ គ្រានោះហើយដែលបុគ្គលជោគជ័យ ប្រកាន់ជំហរដ៏រឹងមាំ មិនបង្ខំអារម្មណ៍ឲ្យធ្វើអ្វីមួយដែលមិនមែនជាខ្លួនឯង សំខាន់បំផុតគឺឈោងចាប់ក្តីស្រមៃឲ្យបាន ដោយមិនខ្វល់ពីអ្វីទាំងអស់៕
ចុចអានបន្ត៖ ពិបាកចិត្តយំចុះមិនខុសទេ ព្រោះយំក៏មានអត្ថប្រយោជន៍ច្រើនណាស់ដែរ