រឿង១០​យ៉ាង​នេះ​នឹង​កើត​ឡើង​ចំពោះ​រាង​កាយ​អ្នក​ បើ​អ្នក​ញ៉ាំ​គ្រាប់​ឈីស​​មួយ​ពែង​រាល់​ថ្ងៃ

  • 2019-07-30 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាប់​ឈីស​ជា​ប្រភព​រុក្ខជាតិ​សម្បូរ​ជាតិ​សរ​សៃ​ដែល​​ផ្ទុក​ជាតិ​ខ្លាញ់​មាន​ប្រយោជន៍​សម្រាប់​រាងកាយ។ ជាង​នេះ​ទៅ​ទៀត​ វា​​ផ្ទុក​ជាតិ​កា​បូន​អ៉ីដ្រាត​ដែល​មាន​តួនាទី​យ៉ាង​ច្រើន​ក្នុង​សារពាង្គកាយ​មានជីវិត និង​ជា​អ្នក​ដឹក​បញ្ជូន​ថាមពល​ទៅ​ក្នុង​រាងកាយ។

ក្នុង​នោះ គ្រាប់​ឈីស ក៏​មាន​ផ្ទុក​ជាតិរ៉ែ និង វីតាមីន​ជា​ច្រើន​ទៀត។ ដោយសារ​គ្រាប់​ឈីស​​មាន​ផ្ទុក​ជាតិ​ប្រូតេអ៉ីន​ខ្ពស់ អី​ច៊ឹង​ហើយ វា​ជា​អាហារ​ដ៏​សំខាន់​សម្រាប់​អ្នក​ញ៉ាំ​អាហារ​បួស និង​អ្នក​តម​សាច់​។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជ​ន៏​ដ៏​ច្រើន​នៃ​គ្រាប់​ឈីស ៖

១ សម្រក​ទម្ងន់

​​ប្រូតេអ៉ីន​និង​ជាតិ​សរសៃ​ដែល​មាន​ក្នុង​គ្រាប់​ឈីស​ អាច​ធ្វើ​ឲ្យ​ការ​រំ​លាយ​អាហារ​ថយ​ចុះ​និង​​ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត។ គ្រាប់​ឈីស​ ក៏​ធ្វើ​ឲ្យ​អ្នក​កាត់​បន្ថយ​ចំណង់​អាហារ​និង​ការ​ញ៉ាំ​ចំណី​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​។

២ ឆ្អឹង​រ៉ឹង​មាំ

គ្រាប់​ឈីស ជា​ប្រភព​ដ៏​ល្អ​នៃ​ ម៉ង់​ហ្កា​ណែល​( manganese) កាល់​ស្យូម​ ជាតិ​ដែក ម៉ា​ញ៉េ​ស្យូម ស័ង្កសី វីតាមីន K និង A។​ សារ​ធាតុ​ទាំង​អស់​នេះ មាន​សារៈ​សំខាន់​ដល់​ការ​លូត​លាស់​ឆ្អឹង​ រ៉ែ​ឆ្អឹង និង​ បង្កើន​កូឡាជែន( collagen)។

៣ ​សុខភាព​ស្បែក​កាន់តែ​ល្អ​ប្រសើរ

វីតាមីន C, E និង K ដែល​មាន​ក្នុង​គ្រាប់​ឈីស មាន​ចំណុច​សំខាន់​ណាស់​សម្រាប់​ថែ​សុខភាព​ស្បែក​ឲ្យ​ភ្លឺថ្លា។ វា​ជួយ​ព្យាបាល​ស្នាម​របួស បំ​បាត់​ភាព​ជ្រៀវ​ជ្រួញ ការ​ពារ​ស្បែក​ស្ងួត និង ការ​ពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ។

៤ កាត់​បន្ថយ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ

គ្រាប់​ឈីស មាន​កម្រិត​ប្រូ​តេ​អ៉ីន​និង​ជាតិ​សរ​សៃ​ខ្ពស់​។ វា​ជួយ​ការពារ​កុំ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ក្រោយ​ពេល​បរិភោគ​អាហារ​ ហើយ​ក៏​មាន​តូ​នាទី​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែម​ផង​ដែរ។ សារធាតុ​រ៉ែ​មួយ​ចំ​នួន​ដូចជា ម៉ា​ញ៉េ​ស្យូម​​និង​ស័ង្កសី អាច​កាត់​បន្ថយ​ហា​និ​ភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន។

៥ រំលាយ​អាហារ​បាន​ល្អ

ជាតិ​សរសៃ​នៃ​គ្រាប់​ឈីស​ក៏​ជូយ​ធ្វើ​ឲ្យ​​ការ​រំលាយ​អាហារ​មាន​ភាព​ល្អ​ប្រសើរ។ កាត់​បន្ថយ​ហា​និ​ភ័យ​នៃ​ការ​ឆាប់​ខឹង និង​ការ​ពារ​ការ​ទល់​លាមក។

៦ កាត់​ន្ថយ​ការ​ឡើង​សម្ពាធ​ឈាម និង សម្ពាធ​បេះដូង

សារធាតុ​ម៉ា​ញ៉េ​ស្យូម​និង​ប៉ូតាស្យូម​ក្នុង​គ្រាប់​ឈីស ជួយ​ការ​ពារ​ការ​ឡើង​សម្ពាធ​ឈាម។ វា​ជួយ​កាត់​បន្ថយ​ការ​ដាច់​សរ​សៃ​ឈា​ម​ខួក្បាល​ឬ​គាំង​បេះដូង។ ជាង​នេះ​ទៅ​ទៀត វា​ជួយ​កាត់​បន្ថយ​ជាតិ​កូ​លេ​ស្តេរ៉ុល​អាក្រក់​ពី​សារពាង្គកាយ។

៧​ ទប់ស្កាត់ការជ្រុះសក់ ​​

ប្រូតេអ៉ីន វីតាមីន A និង C សា​រធាតុ​ផ្សេង​ទៀត​ក្នុង​គ្រាប់​ឈីស ជួយ​ការ​ពារ​កុំ​ឲ្យជ្រុះ​សក់ និង​ជួយ​បណ្ដុះ​សក់​បន្ថែម។

៨ ជួយ​ឲ្យ​ភ្នែក​ភ្លឺ

គ្រាប់​ឈីស​មាន​ផ្ទុក​វីតាមីន A ដែល​ជួយ​ការ​ពារភ្នែក ជួយ​ឲ្យភ្នែកភ្លឺ​ និង ទប់​ស្កាត់​ការលាក។

៩​​ ជួយ​ឲ្យ​ខូរក្បាល​អភិវឌ្ឍន៍៍

​Choline ដែល​មាន​ក្នុង​ឲ្យ​គ្រាប់​ឈីស ជួយ​បង្កើន​ឲ្យ​មាន​ការ​ចងចាំបានខ្ពស់។

១០ ការ​ពារ​ជំងឹ​មហារីក

គ្រាប់​ឈីស​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ប្រភេទ​នៃ​ជំងឺ​មហារីក។ ការផលិត Butyrate ដែល​មាន​សក្ដា​នុ​ពល​ក្នុង​ការ​កាត់​បន្ថយ​ការ​រលាក​នៅ​ក្នុង​កោ​សិកា​ពោះវៀន និង ទប់​ស្កាត់​ហា​និ​ភ័យ​មហារីក​ពោះវៀនធំ។

វា​ក៏​មាន​ផ្ទុក​សារធាតុ Saponins ជួយ​ទប់​ស្កាត់​ការ​លូត​លាស់​ដុំ​សាច់ ។ ជាពិសេស សារធាតុ​រ៉ែ​និង​វីតាមីន​ផ្សេងទៀត តូ​យ៉ាង​វីតាមីន​ B​ ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​និង​សួត។ ​​​​​​

ចុចអានបន្ត៖ទឹក​ដោះ​ម្ដាយ​ អាច​ជួយ​ទារក​ឲ្យ​កើន​ពិន្ទុ​ IQ រហូត​ដល់​ ២.៦២ ពិន្ទុឯណោះ​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម