១០ ចំណុច មិនត្រូវធ្វើចំពោះឡានអ្នក បើមិនចង់មានគ្រោះថ្នាក់
- 2019-07-29 09:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ ចំណុច មិនត្រូវធ្វើចំពោះឡានអ្នក បើមិនចង់មានគ្រោះថ្នាក់
បច្ចុប្បន្ននេះ មានរថយន្តថ្មីៗដែលបំពាក់ដោយឧបករណ៍សុវត្ថិភាពជាច្រើន បូករួមនឹងការប្រើបច្ចេកវិទ្យាទំនើបក្នុងការបើកបរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ទន្ទឹមនឹងភាពជឿនលឿនទាំងនេះ អ្នកបើកបរទាំងអស់ត្រូវជៀសវាងធ្វើរឿងទាំងនេះចំពោះឡានរបស់ខ្លូន៖
១ កុំចុចប៊ូតុង បិទម៉ាស៊ីន នៅពេលកំពុងបើកបរ
សម្រាប់ឡានទំនើបៗ អ្នកអាចចុចប៊ូតុងនេះបានក្នុងករណីមានគ្រោះថ្នាក់កើតឡើង ហើយអ្នកបើកបរក្នុងល្បឿនយ៉ាងលឿន វាមិនអីនោះទេ ព្រោះឡានទំនើបៗមានឧបរណ៍សុវត្ថិភាពក្នុងកាពារបានច្រើន។
២ កុំជ្រើសយក ប៊ូតុងR « Reverse » នៅពេលកំពុងបើកបរ
អ្នកមិនត្រូវជ្រើសយកប៊ូតុងនេះទេ ពេលកំពុងបើកបរ ជៀសវាងគ្រោះថ្នាក់ដោយចៃដន្យ។ គ្មានអ្វីនឹងកើតឡើងនោះទេ គ្រាន់តែកុំចុចទៅប៊ូតុង R ដើម្បីជាការល្អប្រសើរ។
៣ កុំជ្រើសយកប៊ូតុង P « Park » ក្នុងពេលបើកបរ
ប្រសិនបើអ្នកចុចប៊ូតុងP ប្រព័ន្ធកុំព្យូរទ័រឡានអ្នកនឹងរារាំងការបញ្ជាប្រព័ន្ធសុវត្ថិភាពក្នុងឡាន និងធ្វើឲ្យឡានអ្នកខូច។
៤ កុំភ្ជាប់សោរនឹងកូនសោរឡានច្រើនពេក
ការភ្ជាប់សោរនឹងសោរឡានច្រើនពេក វាអាចបញ្ឆេះឬបញ្ឃប់បាន។ អីច៊ឹង ត្រូវបែកចែកវាដាច់ដោយឡែកពីគ្នា ឬទុកតែមួយគូរជាប់នឹងសោរឡានបានហើយ។
៥ ត្រូវប្តូរប្រេងម៉ាស៊ីន
ត្រូវផ្លាស់ប្រេងម៉ាស៊ីនរាល់ ១០០០គីឡូម៉ែត្រម្ដង ដើម្បីរក្សាប្រេងរំអិលរបស់ម៉ាស៊ីន រក្សាសមាសធាតុម៉ាស៊ិនត្រជាក់ សម្អាតកម្ទេចកករខាប់ម៉ាស៊ីនឡាន និងធ្វើឲ្យរថយន្តធន់បានយូរ។
៦ កុំចាក់ប្រេងម៉ាស៊ីនហួសកម្រិតពេក
ប្រេងម៉ាស៊ីនតែងតែភ្ជាប់ជាមួយដាប់ធ័រ( dipstick) ដែលមានចង្អុលបង្ហាញចំណុចពេញ «ពេញ» មួយ។ បំពេញវាក្នុងបរិមាណសមស្របមួយ កុំចាក់វាពេញពេក ព្រោះវាអាចបណ្ដាលឲ្យមានមហន្តរាយ និង ផ្សែងចេញពីគ្រប់ទិសទីពីក្នុងឡាន។
៧ កុំប្រើរហូតអស់សាំង
ត្រូវដឹងថា! សូម្បីតែប្រងឥន្ធនៈល្អបំផុត ក៏នៅមានភាគល្អិតតូចៗនៅក្នុងនោះដែរ ហើយជិតអស់សាំង កម្លាំងទំនាញក៏ប្រមូលផ្តុំវាទុកក្រោមធុងសាំង។ បើអ្នកនៅតែបើកបរទាំងមានផ្សែង នោះក៏បណ្ដាលឲ្យកម្ទេចទាំងនោះចូលទៅក្នុងម៉ាស៊ីនឡានអ្នកដែរ។ ជាការល្អ ត្រូវចាក់សាំងឲ្យពេញឡើងវិញ ពេលវាដល់ចំណុច ១ ភាគ៤។ ម៉ាស៊ីនមានដំណើរការល្អដរាបណានៅមានសាំងពេញ។
៨ កុំប្រមាថសញ្ញាព្រមានទាំងនេះ
បើកើតមានចំណុចខុសប្រក្រតីណាមួយ ត្រូវរកជំនួយ ឬ យកទៅពិនិត្យមើលជាមុនសិន។ តួយ៉ាង សញ្ញាពណ៌លឿងបង្ហាញថាមានអ្វីមួយចាំបាច់ត្រូវការផ្ដល់សេវាឬត្រួតពិនិត្យ ដោយឡែកសញ្ញាពណ៌ក្រហមបង្ហាញថាកំពុងមានបញ្ហាធ្ងន់ធ្ងរឬលែងមានសុវត្ថិភាពក្នុងការបើកបរហើយ អ្នកត្រូវតែបញ្ឃប់ជាបន្ទាន់។
៩ កុំទុកឲ្យកង់ឡានធូរពេក
ត្រូវចេះពិនិត្យមើលសម្ពាធខ្យល់កង់ឡាន កុំបណ្ដោយឲ្យវាធូរពេក ត្រូវសប់វាឲ្យណែន។ បើអ្នកនៅតែបន្តបើកបរទាំងកង់សំប៉ែតនោះ វាបណ្ដាលឲ្យសឹកសំបកកង់យ៉ាងលឿន ហើយគ្មានសុវត្ថិភាពទៀត ពេលកំពុងបើកបរ។
១០ ពិនិត្យតុល្យភាពរបស់កង់ឡាន
បើកង់ឡានអ្នកអស់លំនឹង មិនសមាត្រនឹងតួឡានទេ នោះអ្នកនឹងមិនអាចគ្រប់គ្រងឡានអ្នកបានឡើយ។
ចុចអានបន្ត៖លែងហៅជាងទៀតហើយពេលស្ទះរន្ធបង្ហូរទឹកម្តងៗ ប្រើវិធីនេះអាចដោះស្រាយដោយខ្លួនឯង