សម្ដី sweet sweet ១០ ឃ្លា​ អាច​​និយាយជំនួស​ពាក្យ «អូន​ស្រលាញ់​បង» ទៅ​កាន់​ស្វាមី

  • 2019-07-26 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​បង្កើន​ភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី យើង​ជា​ភរិយា​គួរ​ចេះ​ប្រើ​ពាក្យ «អូន​ស្រលាញ់​បង» និយាយ​ទៅ​កាន់​គាត់​ជា​រឿង​រាល់ថ្ងៃ។ ដូចនេះ​វិធី វិធី cute cute ១០ យ៉ាង​នេះ​ជួយ​ឲ្យ​ស្នេហា​ស្អិតល្មួត​ទ្វេ​ដង៖

.ប្រសិនបើ​គាត់​កំពុង​រៀបចំ​ខ្លួន​ទៅ​ធ្វើការ ខណៈ​ដែល​យើង​កំពុង​គេង​លើ​គ្រែ​នៅ​ឡើយ គួរ​និយាយ​ថា «អរុណ​សួស្ដី​ប្ដី​សម្លាញ់​ចិត្ត​អូន ជូនពរ​ឲ្យ​ធ្វើ​កិច្ចការ​បាន​ជោគជ័យ»។

.តែ​បើ​យើង​ជា​អ្នក​ទៅ​ធ្វើ​ការ​មុន ហើយ​គាត់​មិន​ទាន់​ភ្ញាក់​ពី​គេង គួរ​រៀបចំ​អាហារ​ពេល​ព្រឹក រួច​សរសេរ​ក្រដាស​បិទ​លើ​គម្រប​អាហារ​ថា «សូម​ប្ដី​សម្លាញ់​ញ៉ាំ​អាហារ​ឲ្យ​ឆ្ងាញ់​ណា នេះ​ជា​ទឹក​ចិត្ត​បន្តិចបន្តួច​សម្រាប់​ថ្ងៃ​ថ្មី​ ពី​ប្រពន្ធ​សំណព្វ​ចិត្ត​បង»។

.រៀន​ចម្អិន​ម្ហូប​អាហារ​សំណព្វ​គាត់ ហើយ​ប្រាប់​គាត់​ថា​យើង​ខំ​ប្រឹង​រៀន​ធ្វើ​ម្ហូប​មួយ​មុខ​នេះ ព្រោះ​តែ​យើង​ស្រឡាញ់​គាត់​ខ្លាំង និង​ចង់​ឃើញ​គាត់​សប្បាយចិត្ត។

.ខណៈ​ពេល​ដែល​គាត់​ទើប​ទៅ​ដល់​កន្លែង​ធ្វើ​ការ យើង​ឆ្លៀត​ផ្ញើ​សា​ថា «អូន​ស្រលាញ់​បង​បំផុត ខំ​ប្រឹង​ប្រែង​ធ្វើការ​ណាម្ចាស់​ចិត្ត»។

.មុន​ចូល​គេង​យើង​អាច​រំលឹក​គ្រា​សាង​ស្នេហ៍​ជា​សង្សារ​នឹង​គ្នា ហើយ​ប្រាប់​មូលហេតុ​ដែល​ធ្វើឲ្យ​យើង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គាត់។

.និយាយ​រឿង​បែប​បំប្លែង​ៗ​ទាក់ទង​នឹង​មូលហេតុ​ដែល​ធ្វើឲ្យ​យើង​តែង​ប្រច័ណ្ឌ​ពេលឃើញ​គាត់​នៅ​ជាមួយ​ស្រី​ផ្សេង​ថា «មកពី​អូន​ស្រលាញ់​បង​ខ្លាំង​បំផុត ទើប​អូន​ប្រច័ណ្ឌ»។

.ពេល​ឃើញ​គាត់​ស្លៀកពាក់​សំលៀកបំពាក់​ដដែល​តាំង​ពី​ពេល​នៅ​ស្រលាញ់​គ្នា​ជា​សង្សារ យើង​គួរ​និយយា​​ថា «កាល​នោះ​បង​ស្លៀក​ខោអាវ​នឹង​ពិត​ជា​សង្ហា​ខ្លាំង​ណាស់ ហើយ​ជា​ពេល​អូន​លង់​ស្នេហ៍​បង​ដក​ខ្លួន​មិន​រួច​ដែរ»។

.វិធី​មួយ​ទៀត​ដែល​អាច​និយាយ​ពាក្យ «អូន​ស្រលាញ់​បង» ទៅ​កាន់​ស្វាមី​នោះ គឺ​ច្រៀង​ចម្រៀង​ស្នេហា​មួយ​បទ ហើយ​ពាក្យ​មួយ​ឃ្លា​ចុងក្រោយគឺ «ជាតិ​នេះ​អូន​មិន​អាច​រស់​នៅ​ខ្វះ​បង​បាន​ឡើយ»។

.ប្រសិន​បើ​យើង​អៀន​មិន​ហ៊ាន​និយាយ​ត្រង់​ៗ​ថា «អូន​ស្រលាញ់​បង» អាច​សរសេរ​ជា​សំបុត្រ មួយ​ច្បាប់​រៀបរាប់​ពី​ពេល​វេលា​ដែល​គាត់​ចាប់ផ្ដើម​ចូល​មក​ក្នុង​ជីវិត​យើង​ថា «តាំង​ពី​បង​ចូល​មក​រស់នៅ​ក្នុង​ពិភព​ដ៏​ងងឹត​របស់​អូន បង​ក៏​នាំ​ពន្លឺ​មក​ជាមួយ ដែល​ធ្វើឲ្យ​អូនយល់​បាន​​ថា ពេល​ណា​បង​ដើរ​ចេញ ភព​នេះ​នឹង​រលាយ​ទៅ​តាម​នឹង​ដែរ»។

១០.ប្រាប់​គាត់​ពី​រឿង​មួយ​ថា «មាន​បុរស​ជាច្រើន​ដែល​ល្អ និង​សង្ហា​ជាង​បង​មកសុំ​ស្រលាញ់​អូន ​តែ​អូន​មិន​ព្រម។ ព្រោះ​អូន​ស្រលាញ់​តែ​បង»៕

ចុចអាន៖ ​​ ចរិយាសម្បត្តិ ៥ របស់នារី អាចធ្វើឲ្យមនុស្សប្រុសស្រលាញ់ឲ្យតម្លៃគ្មានថ្ងៃកែប្រែ

ប្រភព៖ fustany ប្រែសម្រួល៖ ​ទ្រី រ៉ាវី