ចរិយាសម្បត្តិ ៥ របស់នារី អាចធ្វើឲ្យមនុស្សប្រុសស្រលាញ់ឲ្យតម្លៃគ្មានថ្ងៃកែប្រែ
- 2019-07-24 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចរិយាសម្បត្តិ ៥ របស់នារី អាចធ្វើឲ្យមនុស្សប្រុសស្រលាញ់ឲ្យតម្លៃគ្មានថ្ងៃកែប្រែ
ទោះបីភពផែនដីនេះ មានតែមនុស្សពីរនាក់ក៏ដោយ ពួកគេអាចនឹងដើរផ្លូវផ្សេងគ្នា ប្រសិនបើអ្នកទាំងពីរមានចិត្ត ផ្ទុយស្រឡះ មិនអាចរស់នៅចុះសម្រុងជាមួយគ្នា។ ជាក់ស្តែង មិនខ្វះទេមនុស្សស្រី លើលោក ដែលមានរូបសម្បត្តិស្រស់ស្អាតទាក់ទាញ ប៉ុន្តែភាពលេចធ្លោទាំងនោះ មិនអាចដក់ជាប់ក្នុងបេះដូង ធ្វើឲ្យមនុស្សប្រុសស្រលាញ់ឲ្យតម្លៃជាប់លាប់បានយូរ ដូចជាចរិយាសម្បត្តិ ៥ យ៉ាងដែលនារីមានក្នុងខ្លួននោះឡើយ។
១. អត្តចរិតល្អថ្លៃថ្នូរ
គ្មានបុរសណា ចង់នៅក្បែរមនុស្សស្រីដែលមានអត្តចរិតមិនល្អ គិតអវិជ្ជមានចិត្តចង្អៀត មាត់ដាច បង្ករឿងជាមួយគេឯងមិនចេះចប់មិនចេះហើយ។ គាត់ស្រលាញ់និងឲ្យតម្លៃខ្លាំង ទៅលើមនុស្សស្រី ដែលមានចិត្តទូលាយ ចេះទុកដាក់មានរបៀប អត់ធ្មត់ មិនចូលចិត្តធ្វើអ្វីស្មុគស្មាញសាំញ៉ាំច្រើន និងមិនចេះបង្កការរំខានដល់មនុស្សជុំវិញខ្លួន។
២. គិតមុននិយាយ
វាមិនមែនជារឿងចាំបាច់ទេ ដែលត្រូវឲ្យកំហឹងផ្ទុះចេញមកក្រៅ ដោយប្រើសម្តីខ្លាំងៗ។ សម្រស់ស្រស់ស្អាតយ៉ាងណា ក៏ក្រៀមស្វិតអស់រលីងដែរ បើហាស្តីឲ្យតែរួចពីមាត់ មិនគិតគូបន្តិចសោះនោះ។ គួរធ្វើជាមនុស្សស្រី ដែលនិយាយតិចតែមានន័យហើយច្បាស់ៗ គិតមិនគូ ទើបមិនប៉ះពាល់ដល់អ្នកដទៃ ថែមទាំងអាចរក្សាតម្លៃកិត្តិយសខ្លួនឯងទៀតផង។
៣. ចេះពិចារណាដោយហេតុផល
អ្នកនឹងក្លាយជាមនុស្សស្រីដែលមានឥទ្ធិពល ត្រូវបានគេគោរពស្រលាញ់ជានិច្ច បើអ្នកចេះពិចារណាដោយហេតុផលច្បាស់លាស់រាល់ពេលធ្វើអ្វីមួយ។ អ្នកចេះបង្ហាញអារម្មណ៍ខ្វាយខ្វល់ យកចិត្តទុកដាក់ ទន់ភ្លន់តែមិនម្ញ៉ិកម្ញ៉ក់គួរឲ្យធុញពេលនៅជិត។
៤. ចេះស្តាប់និងយល់ពីចិត្តគាត់ច្បាស់ជាងនរណាទាំងអស់
ទោះមិនសូវបានសម្តី ប៉ុន្តែបើនៅចាំស្តាប់ អាចយល់ចិត្តច្បាស់ ផ្តល់កម្លាំងចិត្ត និងការឲ្យយោបល់ល្អៗ ក៏អាចធ្វើឲ្យគាត់រំភើប មានអារម្មណ៍ថាកក់ក្តៅគ្មានអ្វីប្រៀបបានដែរ។
៥. ព្យាយាមឲ្យគាត់យកឈ្នះបេះដូងរបស់អ្នក
មានមនុស្សស្រីមិនតិចទេដែលចង់បានគាត់ ប៉ុន្តែសម្រាប់អ្នកវិញនៅតែអាចរក្សាភាពនឹងនមិនជ្រួលជ្រើមតាមគេ។ ភាពថ្លៃថ្នូររបស់អ្នក ធ្វើឲ្យគាត់កាន់តែចង់ចូលក្បែរចង់ដឹងពីអ្នកឲ្យបានច្រើន ប៉ុន្តែបើច្បាស់ថាខ្លួនឯងពិតជាមានចិត្តលើគាត់វិញដូចគ្នា កុំនៅសំងំលាក់ទុកយូរពេក។ ការព្យាយាមរបស់គាត់ សមល្មមនឹងទទួលបានបេះដូងរបស់អ្នកហើយ៕
ចុចអានបន្ត៖ បើមានសញ្ញាទាំងនេះ គាត់ស្រលាញ់អ្នកចាត់ទុកជាប្អូនស្រីប៉ុណ្ណោះ