កុំប្រើរំពាត់អី! កូនទើបតែអាយុ២-៣ឆ្នាំ គូរប្រើវិធីទាំងនេះវិញ
- 2019-07-19 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំប្រើរំពាត់អី! កូនទើបតែអាយុ២-៣ឆ្នាំ គូរប្រើវិធីទាំងនេះវិញ
ពេលកូនមិនស្តាប់បង្គាប់ ហើយអ្នកប្រើវិធី ដោយយកដៃឬរំពាត់ទៅវាយពួកគេនោះ មិនអាចផ្លាស់ប្តូរចរិតកូនបានដោយងាយឡើយ គឺមានតែធ្វើឲ្យពួកគេកាន់តែរឹងទទឹងនាពេលអនាគត។ ប្រសិនបើអ្នក សង្កេតឃើញថាកូនតូចមិនស្តាប់បង្គាប់ ឬមានអត្តចរិតមិនសមរម្យ ត្រូវចេះណែនាំ កែប្រែឲ្យបានល្អប្រសើរ ដោយពុំចាំបាច់ប្រើហិង្សា តាមវិធីខាងក្រោមនេះបាន។
សម្រាប់ក្មេងអាយុចន្លោះពី១-៣ឆ្នាំ ពួកគេមិនទាន់យល់ការអ្វីនោះទេ គ្មានហេតុផលណាដែលឪពុកម្តាយត្រូវ ប្រើកម្លាំងដើម្បីបញ្ចេញកំហឹងទៅលើពួកគេឡើយ។ យ៉ាងណាមិញ បើអ្នកគិតថាទាល់តែវាយខ្លះ ទើបអាចពត់បាន គួរធ្វើឲ្យមានកម្រិត និងនៅពេលដែលចាំបាច់បំផុត។
ដើម្បីទទួលបានលទ្ធផលល្អ៖ ប្រសិនបើកូនរឹងរូសខ្លាំង មានអត្តចរិតមិនល្អ គួរតែចាត់ការភ្លាមៗ។ កុំទុកយូរពេក ពុំដូច្នោះទេកូននឹងភ្លេចពីទង្វើ មិនដឹងកំហុស ហើយនឹកឆ្ងល់ថា ហេតុអីបានជាអ្នកវាយគេអីចឹង។
កម្រិតនៃការប្រើកម្លាំង៖ ថ្វីត្បិតតែអ្នកមានបំណងចង់ឲ្យកូនកែប្រែ ទើបសម្រេចចិត្តវាយឲ្យឈឺ ដើម្បីឲ្យចាំត្រចៀក។ តាមការពិត ត្រង់ចំណុចនេះ ការវាយគឺគ្រាន់តែជាទង្វើដើម្បីក្រើនរំលឹក មិនមែនជាការបញ្ចេញកំហឹង លើសពីកំហុសរបស់កូនឡើយ។
ហាមស្រែកសម្លុតដាក់ខ្លាំងៗហើយដើរចេញទៅបាត់៖ ធ្វើបែបនេះ ពិតជាប៉ះពាល់ដល់អារម្មណ៍របស់កូនខ្លាំងណាស់ ពួកគេនឹងគ្មានថ្ងៃដឹងពីកំហុសដែលខ្លួនបានប្រព្រឹត្ត និងមិនដឹងថាត្រូវកែប្រែដោយវិធីណានោះទេ។
តើឪពុកម្តាយគួរធ្វើអ្វីជំនួយដោយការវាយ?
១. មិនបង្ហាញក្តីស្រលាញ់
កូនតូចត្រូវការក្តីស្រលាញ់ និងការព្រួយបារម្ភពីអ្នកខ្លាំងណាស់។ នៅពេលអ្នកមិនធ្វើហីៗ មិនខ្វល់ខ្វាយ យកចិត្តទុកដាក់ជាមួយគេក្នុងរយៈពេល២-៣នាទី បន្ទាប់មកនិយាយពន្យល់កូន ដោយប្រើពាក្យពេចន៍ងាយស្រួលយល់បំផុត។
២. ប្រើសម្តីបែបតឹងរ៉ឹង
វិធីនេះកុំប្រើញឹកញាប់ពេក ព្រោះវានាំឲ្យកូនស្លុតអារម្មណ៍។ អ្នកអាចប្រើសម្ដីតឹងរ៉ឹង ឬសំឡេងធំ នៅពេលចង់ឲ្យពួកគេឈប់ធ្វើមួយភ្លាមៗ ប៉ុន្តែមិនត្រូវខឹងងំយូរពេកទេ ព្រោះធម្មជាតិរបស់ក្មេងមិនយូរប៉ុន្មានទេ ពួកគេនឹងវិលត្រលប់មកដូចសភាពដើមវិញ។
៣. ដកហូតឧបករណ៍ឬប្រដាប់ប្រដាលេងចេញសិន
ត្រូវដកហូតរបស់របរដែលពួកគេចូលចិត្តចេញសិន ហើយប្រាប់ថា កាលណាបើឈប់ខូចឬស្តាប់បង្គាប់ ទើបប្រគល់ឲ្យវិញ។ និយាយហើយត្រូវតែគោរពពាក្យសន្យា ពុំនោះទេ កូននឹងលែងខ្លាចនិងមិនជឿលើសម្តីអ្នកតទៅទៀត៕
ចុចអានបន្ត៖ មនុស្សស្រីរសនៅដោយខ្ពង់ខ្ពស់ថ្លៃថ្នូរ ប្ដីមិនចងក៏មិនហ៊ានរត់ដែរ