មនុស្សស្រីរស់នៅដោយខ្ពង់​ខ្ពស់ថ្លៃថ្នូរ ប្ដី​មិន​ចងក៏​មិន​ហ៊ាន​រត់​ដែរ

  • 2019-07-19 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​ដែល​ឮ​ទេ​ថា អ្វី​ដែល​ព្យាយាម​ចង កាន់​តែ​ងាយ​របូត​នោះ? មនុស្ស​ប្រុស​ក៏​ដូច​គ្នា ពេល​ខ្លះ យើង​ចង់​ក្ដាប់​គេ​ពេក ជា​ហេតុផល​ដែល​គេ​រឹត​តែ​ចង់​ចាក​ចេញ​ពី​យើង។

សិល្បៈ​នៃ​ការ​ទុក​ដាក់​ប្ដី គឺ​ជា​វិជ្ជា​ដែល​មនុស្ស​ស្រី​គ្រប់​រូប​តែង​ចង់​ចេះ ក្រោយ​ពេល​រៀបការ​រួច ព្រោះ​មនុស្ស​ស្រី​ដឹង​ច្បាស់​ថា មនុស្ស​ប្រុស​ពេល​ណា​ក៏​ចង់​សប្បាយ ចង់​ហ៊ឺហា តែ​ហ៊ាន​ប្រហែស​គឺ​របូត។ តែ​ពួក​គេ​មិន​ដឹង​ឡើយ​ថា នៅ​ពេល​មនុស្ស​ស្រី​កាន់​តែ​បន្ទាប​តម្លៃ​ខ្លួន​ឯង លើក​តម្កើង​គេ​ពេក គេ​នឹង​បាន​ចិត្ត ហើយ​និង​កាន់​តែ​បាន​ចិត្ត ដើម្បី​លលេង​នឹង​ភាព​អត់​ធ្មត់​របស់​យើង។

ខ្សែ​ចង​ជាប់​តែ​រូប តែ​មិន​ជាប់​ចិត្ត សួរ​ថា​គេ​នៅ​ផ្ទះ តែ​ចិត្ត​នៅ​ខាង​ក្រៅ នៅ​មាន​ន័យ​អ្វី​ទៀត? ដូច​នេះ យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ ទោះ​ជា​រូប​គេ​នៅ​ក្រៅ​ពិត តែ​ចិត្ត​នៅ​នឹង​ផ្ទះ​ទើប​ពូកែ។

ដំបូង​ឡើយ មូលហេតុ​ចម្បង ដែល​គេ​ចាប់​អារម្មណ៍​ស្រី​ខាង​ក្រៅ គឺ​មក​ពី​សម្រស់​នារី​ទាំង​នោះ​បាន។ ក្ដាប់​បាន​ឱកាស​នេះ នារី​គ្រប់​រូប​ត្រូវ​ចង​ចាំ​ថា គ្មាន​វិនាទី​ណា​ដែល​អាច​បណ្ដោយ​ឲ្យ​ខ្លួន​អាក្រក់​បាន​ឲ្យ​សោះ។ នៅ​ពេល​ដែល​យើង​ស្អាត​ហើយ ទោះ​បី​ជា​នារី​ទាំង​នោះ​ក្មេង​ជាង​យើង ក៏​មើល​ទៅ​ព្រលឹង​ព្រលះ​មិន​ស្មើ​មួយ​ភាគ​នៃ​យើង​ដែរ ត្រូវ​ចង​ចាំ។

បន្ទាប់​មក​ទៀត ទោះ​ស្រលាញ់​គេ​ស្ទើរ​លេប​យ៉ាង​ណា​ក៏​ដោយ ហាម​លន់​តួ​ជា​ដាច់​ខាត។ គេ​ថា​ទន់ភ្លន់ តែ​មិន​ទន់​ខ្សោយ។ ដរាប​ណា​គេ​ដឹង​ហើយ​ថា អ្នក​ខ្វះ​គេ​មិន​បាន គេ​នឹង​លលេង​នឹង​អ្នក​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ។ ស្រលាញ់​ពិត​មែន តែ​បង្ហាញ​ពាក់​កណ្ដាល ទុក​ក្នុង​ទ្រូង​ពាក់​កណ្ដាល ទើប​គេ​ឲ្យ​តម្លៃ​នៃ​មនោសញ្ចេតនា​យើង។

បន្ទាប់​មក​ទៀត អ្នក​ត្រូវ​បង្ហាញ​ឲ្យ​គេ​​ដឹង​ថា អ្នក​គឺ​ជា​ម្ចាស់ក្សត្រី​ក្នុង​គ្រួសារ​មួយ​នេះ គ្រប់​ស្រី​ដទៃ គ្រាន់​តែ​ស្នំ​ប៉ុណ្ណោះ ហើយ​គ្មាន​សិទ្ធ​អ្វី​ទាំង​អស់។ អ្នក​និយាយ​ថា​អត់​គឺ​អត់ អ្នក​និយាយ​ថា​បាន​គឺ​បាន។ ប្រសិន​បើ​គេ​មាន​ស្រី​ខាង​ក្រៅ​មែន បង្វិច​រៀប​ស្រាប់ គេ​អាច​ចាក​ចេញ​បាន​គ្រប់​នាទី ព្រោះ​ខ្ញុំ​ជា​កូន​ស្រី​របស់​ប៉ា​ម៉ាក់​មួយ​ទាំង​មូល មិន​អាច​រស់​ក្នុង​ស្ថានភាព​ប្ដី​រួម​បាន​នោះ​ឡើយ។ ប្រសិន​បើ​អ្នក​អាច​បង្ហាញ បុគ្គលិក​លក្ខណៈ​នេះ​ឲ្យ​មនុស្ស​ឃើញ​បាន ទោះ​បី​អ្នក​មិន​ចង​គេ ក៏​គេ​មិន​ហ៊ាន​រត់​ដែរ៕

ចុចអាន៖ ​​ យក​ប្ដីពេល​ណា​គឺ​រឿង​របស់​ខ្ញុំ ម៉េច​ក៏​ចង់​ដឹង​ឮ​​ម្ល៉េះ?

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម