ខឹងគេបង្អាប់ថាមុខអាក្រក់ សម្រចចិត្តឆ្លងកាត់មុខកាំបិត កែសម្ផស្សប្លែកមើលលែងចង់ស្គាល់
- 2019-07-16 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹងគេបង្អាប់ថាមុខអាក្រក់ សម្រចចិត្តឆ្លងកាត់មុខកាំបិត កែសម្ផស្សប្លែកមើលលែងចង់ស្គាល់
ចន្លោះខ្វះខាតពីធម្មជាតិ ធ្វើឲ្យមនុស្សយើងមិនពេញចិត្តនូវសម្រស់ខ្លួនឯង ហើយក៏មានអ្នកខ្លះបានសម្រេចចិត្តទៅវះកាត់កែសម្ផស្ស ដើម្បីទទួលបានមុខមាត់ថ្មី។
កាលពីពេលថ្មីៗនេះ មាននារីម្នាក់ឈ្មោះថា Nguyen Mai Anh បានបង្ហោះប្រាប់ពីដំណើរការវះកាត់ រួមទាំងអារម្មណ៍រំភើបជាមួយនឹងលទ្ធផល ស្រស់ស្អាតប្លែកភ្នែកតែម្តង។ នារីកើតឆ្នាំ ១៩៩៨ មកពីខេត្ត Tuyen Quang ទីក្រុងហាណូយ បានបញ្ជាក់ទៀតថា "មូលហេតុដែលខ្ញុំបង្ហោះរូបទាំងនេះ ដោយសារខ្ញុំចង់បង្ហាញ ពីភាពខុសប្លែកគ្នានៃសម្រស់មុននិងក្រោយពេលវះកាត់ បន្ទាប់ពីឆ្លងកាត់ការឈឺចាប់រួចមក"។
ដំណើរការវះកាត់ ត្រូវចំណាយពេលជាង ៣ ខែ និងចែកចេញជា២ដំណាក់កាល។ លើកទី១ គឺកែទម្រង់ថ្គាមនិងចង្កា ហើយលើកទី២ គឺកែភ្នែក ច្រមុះ និងខ្លាញ់ធាត់លើមុខ។
អ្វីដែល Mai Anh ពិបាកទ្រាំបំផុត គឺការឈឺចាប់។ នាងបានបន្តទៀតថា "នរណាដែលនិយាយថា ការវះកាត់មិនឈឺ មិនហើម គឺគេកុហកហើយ” ។ នាងចងចាំបំផុត នៅពេលវះកាត់ ផ្នែកចង្កានិងថ្គាម ព្រោះវាហើម ធ្វើឲ្យនាងឈឺចាប់ រហូតដល់លេបថ្នាំទប់ស្កាត់ទើបអាចទ្រាំទ្របាន ជាពិសេសនៅពេលក្អួត។
នាងញ៉ាំតែបបរស ប៉ុន្តែមិនអាចប្រើស្លាបព្រាបានឡើយ គឺដោយការបូមបញ្ចូលតែម្តង។ យ៉ាងណាក៏ដោយ នាងនៅតែក្អួត រហូតចូលដល់ថ្ងៃទី៤។ ចំណែកឯការវះកាត់ លើកទី២វិញ ប្រសើរជាងលើកដំបូងបន្តិច។
ក្រោយការវះកាត់ សម្រស់ពិតជាស្អាតប្លែកមើលលែងចង់ស្គាល់។ ដោយសារតែកាលពីមុន មនុស្សជុំវិញខ្លួន ចូលចិត្តបង្អាប់រិះគន់ ថាចង្កាវែង មុខមិនស្អាត...ទើបបានជានាងសម្រេចចិត្តបែបនេះ។
នាងសង្ឃឹមយ៉ាងមុតថា សម្រស់ថ្មីនឹងអាចធ្វើឲ្យនាងមានទំនុកចិត្តទ្វេដង ពេលចេញទៅណាមកណា ថែមទាំងអាចផ្លាស់ប្តូរជីវិតឲ្យប្រសើរឡើង។ ត្បិតមានអ្នករិះគន់ថា ស្អាតដោយសារមុខកាំបិត សម្រស់ក្លែងក្លាយ ក៏នាងមិនខ្វល់ដែរ សំខាន់នាងមិនចង់រស់នៅជាមួយសម្រស់ដែលខ្លួនឯងមិនពេញចិត្ត៕
ចុចអានបន្ត៖ កំហុស៥យ៉ាងស្រីៗធ្វើពេលបិទម៉ាស ដូចបំផ្លាញមុខ និងយកលុយបោះចោលទទេៗ