កំហុស​​៥​​​យ៉ាង​​ស្រី​ៗ​​ធ្វើ​ពេល​បិទ​ម៉ាស​ ដូច​បំផ្លាញមុខ និងយក​លុយ​បោះ​ចោល​ទទេៗ

  • 2019-07-15 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាស​ប្រែ​ក្លាយ​ជា​ផលិត​ផល​ថែរក្សា​សម្រស់​យ៉ាង​ពេញ​និយម​សព្វថ្ងៃ​នេះ​។​ ជា​ពិសេស​ស្រី​ៗ​ដែល​ចូល​ចិត្ត​ make up និង​ចូល​ថែ​សម្រស់​។​ យ៉ាង​ហោច​ណាស់​បិទ​ម៉ាស់​ ២-៣ ដង​ក្នុង​មួយ​សប្ដាហ៍​។​ គ្រប់​គ្នា​ស្គាល់​ម៉ាស​ តែ​មិន​បាន​ដឹង​ពី​របៀប​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​។​ បើ​មិន​ចង់​យក​លុយ​ទៅ​បោះ​ចោល​ទេ​ គួរ​តែ​កែ​ប្រែ​កំហុស​ទាំង​ ៥​នេះ​ទាំង​អស់​គ្នា​។

១. បិទ​ម៉ាស់​ដែល​ប្រើ​រួច

នៅ​ពេល​បក​យក​ម៉ាស​ចេញ​មក​ប្រើ​ អ្នក​ត្រូវ​តែ​ប្រើ​វា​ភ្លាម​ៗ​។​ រយៈ​ពេល​នៃ​ការ​បិទ​ម៉ាស​ គឺ​ចាប់​ពី​ ១៥ ទៅ​ ២០​ នាទី​។​ បន្ទាប់​ពី​បិទ​លើ​មុខ​ហើយ​ តែ​នៅ​មាន​ជាតិ​ទឹក​របស់​ម៉ាស​ អ្នក​គួរ​តែ​យក​វា​មក​បិទ​លើ​ក ដៃ​ និង​ជើង​ទៀត​បាន​ បើ​អ្នក​មិន​ចង់​ខ្ជះខ្ជាយ​លុយ​ច្រើន​។​​ប៉ុន្តែ​មិន​មែន​ខ្លាច​ខាត​លុយ​ហើយ​ ទុក​វា​ប្រើ​លើក​ក្រោយ​ម្ដង​ទៀត​ទេ​ ព្រោះ​វា​នឹង​មាន​បាក់​តេរី​រាប់​ពាន់​នៅ​លើ​ម៉ាស​ដែល​បិទ​ហើយ​។​ វា​ជា​កំហុស​ដ៏​ធំ​មួយ​ដែល​យក​ម៉ាស​មក​ប្រើ​ម្ដង​ទៀត​ ហើយ​វា​អាច​បំផ្លាញ​មុខ​អ្នក​បាន​។​

២. បិទ​ម៉ាស់​ពេល​អង្គុយ​ធ្វើ​ការ​ ឬ​ដើរ​ចុះ​ដើរ​ឡើង

បិទ​ម៉ាស​ពេល​អង្គុយ​ធ្វើ​ការ​ ឬ​ដើរ​ចុះ​ឡើង​ៗ​ ធ្វើ​ឲ្យ​ទឹក​របស់​ម៉ាស​ហូរ​ចុះ​មក​ក្រោម​ ហើយ​របស់​​អ្នក​នឹង​មិន​បាន​ទទួល​សារជាតិ​របស់​ម៉ាស​ទេ​។​​ វា​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ណាស់​។​ ពេល​បិទ​ម៉ាស​ដែល​ល្អ​បំផុត​គឺ​បិទ​ម៉ាស​ហើយ​ត្រូវ​គេង​មួយ​កន្លែង​។​

៣. បិទ​ម៉ាស់​ពេល​កំពុង​ងូត​ទឹក

ស្រី​ៗ​ភាគ​ច្រើន​គិត​ថា​ ពេល​ដែល​ល្អ​បំផុត​សម្រាប់​បិទ​ម៉ាស​គឺ​ពេល​ងូត​ទឹក​។​បើ​អ្នក​បិទ​ម៉ាស​ពេល​ងូត​ទឹក​ម៉ាស​នឹង​ត្រូវ​បាន​បាំង​ដោយ​ជាតិ​ពុល​ក្នុង​ខ្លួន​របស់​អ្នក​។​​ ហើយ​ស្បែក​មុខ​មិន​អាច​ស្រូប​យក​ជាតិ​សំខាន់​ពី​ម៉ាស​ទេ​។​ ចឹង​ហើយ​វា​អត់​មាន​បាន​អី​មក​វិញ​ទាល់​តែ​សោះ​។​​ ពេល​ដែល​ស័ក្ដិសម​បំផុត​គឺ​ពេល​ដែល​ងូត​ទឹក​រួច​ វា​ជា​ពេល​​ដែល​រន្ធ ​រោម​រីក​​ធំ​ហើយ​អាច​ស្រូប​យក​សារជាតិ​របស់​ម៉ាស​បាន​យ៉ាង​ល្អ​។​

៤. បិទ​ម៉ាស់​ពេល​លុប​មុខ​ហើយ​ភ្លាម

ជឿ​ថា​ស្រី​ៗ​មួយ​ចំនួន​តែង​តែ​បិទ​ម៉ាស​ភ្លាម​ៗ​បន្ទាប់​ពី​ងូត​ទឹក​ហើយ​។​​ ហើយ​គិត​ថា​ស្បែក​នឹង​អាច​ស្រូប​យក​ជាតិ​ពី​ម៉ាស​បាន​ល្អ​។​ ប៉ុន្តែ​នេះ​ជា​រឿង​ដែល​ខុស​ទាំង​ស្រុង​។​ អ្នក​គួរ​តែ​ប្រើ​ Toner ជូត​មុខ​មុន​ពេល​បិទ​ម៉ាស​ ពី​ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្អាត​ល្អ​ ហើយ​នឹង​ជួយ​ឲ្យ​ស្បែក​កាន់​តែ​ទន់​រលោង។​ វា​កាន់​តែ​ធ្វើ​ឲ្យ​សារជាតិ​នៅ​ក្នុង​ទឹក​របស់​ម៉ាស​អាច​ជ្រាប​ចូល​ដល់​ស្បែក​មុខ​កាន់​តែ​ជ្រៅ​ និង​ធ្វើ​ឲ្យ​ការ​បិទ​ម៉ាស​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។​

៥. មិន​ប្រើ​ផលិត​ផល​ថែរក្សា​ស្បែក​ពេល​បិទ​ម៉ាស់​ហើយ

បន្ទាប់​ពី​ប្រើ​ម៉ាស​ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ស្បែក​នឹង​ទន់​រលោង​ ប៉ុន្តែ​វា​បាន​តែ​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ​។​ បន្ទាប់​ពី​ប្រើ​ម៉ាស​ហើយ​អ្នក​គួរ​តែ​ប្រើ​ ក្រែម រឺ​ផលិត​ផល​ថែ​ស្បែក​ផ្សេង​ៗ​បន្ទាប់​ពី​បិទ​ម៉ាស​ហើយ​៕

ចុចអាន៖ រូប​មន្ត​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ខ្ចី​ក្នុង​រយៈ​ពេល​២ សប្តាហ៍​​ ងាយ​ៗ​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​ក៏បាន​

ប្រភព៖ goody25 ប្រែសម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម