រូបមន្តធម្មជាតិ ចំណាយតិច ចំណេញបានមុខរលោង
- 2019-07-12 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តធម្មជាតិ ចំណាយតិច ចំណេញបានមុខរលោង
គ្រាន់តែយកចេកទុំមួយផ្លែលាយជាមួយទឹកដោះគោឆៅបន្តិច ជួយធ្វើឲ្យមុខរលោងនិងមានសំណើម។
នារីគ្រប់រូបតែងប្រាថ្នាចង់បានមុខភ្លឺថ្លា រលោង និងមានសំណើម។ បើអ្នកមានផ្ទៃមុខសស្អាត ប៉ុន្តែមិនភ្លឺរលោងនិងមានសំណើមនោះ អ្នកអាចអនុវត្តតាមរូបមន្តងាយៗបែបធម្មជាតិនិងចំណាយលុយតិច។
រូបមន្តរួមមាន៖ ចេកទុំមួយផ្លែ និងទឹកដោះគោឆៅ។
ខាងក្រោមនេះជាវិធីធ្វើ៖
យកចេកទុំមួយផ្លែបកសំបកឲ្យស្អាត ហើយកិនរាងម៉ដ្ឋល្មម បន្ទាប់មកលាយជាមួយទឹកដោះគោឆៅទៅតាមបរិមាណចង់បាន។ កូរឲ្យសព្វរាងខាប់ៗ យកទៅលាបលើផ្ទៃមុខដូចជាបិទម៉ាស់។ ទុករយះពេល ១៥-៣០ នាទី។ ចុងក្រោយលុបមុខចេញនឺងឃើញលទ្ធផលជាទីគាប់ចិត្ត។
ចុចអានបន្ត៖ មុខចេះតែឡើងមុនមិនឈប់ អស់ចម្ងល់ទៀតហើយ បើបានដឹងពីមូលហេតុទាំងនេះ