ចែករំលែករូបមន្តស្រក ១៣គីឡូក្នុងរយៈពេល ១៣ថ្ងៃ របស់តារាសម្តែងថៃ

  • 2019-07-11 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​​ស្រក​គីឡូ មាន​ដង​ខ្លួន​ស្រស់​ស្អាត​ ទាល់​តែ​មាន​ការ​ព្យាយាម​អត់ធ្មត់​បន្តិច។ ចំណុច​​ដែល​ត្រូវ​គិតគូរ​ខ្លាំង​​បំផុត​គឺ​របប​អាហារ។ បើ​ចេះ​តែ​បណ្តោយ​ញ៉ាំ​តាម​ចិត្ត​ចង់​មិន​កើត​​នោះ​​ទេ។ អតីតកាល តារា​សម្តែង​ស្រី​ជនជាតិ​ថៃ​ឈ្មោះ​ថា Tak Bongkot Kongmalai ដែល​​ឥលូវ​​នេះ​គឺ​ជា​អ្នក​ដឹក​នាំ​មួយ​រូប បាន​បញ្ជាក់​ថា​ នាង​បាត់​ខ្លួន​រយៈ​​ដោយ​សារ​តែ​ឡើង​ទម្ងន់​​ដល់​ទៅ ៨៨​គី​ឡូ​ឯណោះ។ បន្ទាប់​មក​ នាង​ក៏​បាន​រក​​វិធី​ព្យាយាម​សម្រក​មក​វិញ​​ ​ដោយ​ចំណាយ​ពេល​អស់​៩​ខែ។ ទី​បំផុត​ Tak Bongkot Kongmalai អាច​ស្រក​​​រហូត​​ដល់​៣០​គីឡូ​ ជោគ​ជ័យ​បាន​៤​ឆ្នាំ​ហើយ​បើ​គិត​មក​ទល់​នឹង​សព្វ​ថ្ងៃ។

នាង​ក៏​បាន​ចែក​រំលែក​រូបមន្ត ដើម្បី​ឲ្យ​អ្នក​ដែល​​មាន​បំណង​ចង​សម្រក អាច​ទទួល​បាន​លទ្ធផល​ដូច​ជា​នាង​ដែរ ឬ​អាច​ស្រក​បាន​ ១៣​គីឡូ​ក្នុង​រយៈពេល​១៤​ថ្ងៃ​​។

ជម្រើស​របស់​នាង​សំខាន់​បំផុត​មាន​ពីរ​​គឺ ការ​ហាត់​ប្រាណ និង​តម​អាហារ។ ជាពិសេស​ ត្រូវ​ធ្វើ​អ្វី​តាម​គោល​ដៅ​ដែល​បាន​​កំណត់​ទុក មិន​ពឹង​ផ្អែក​ឬ​ទន្ទេ​​តាម​អ្នក​ដទៃ​ដាច់​ខាត។

អ្នក​អាច​ជ្រើស​រើស​​វិធី​ហាត់ប្រាណ​ដោយ​ការ​រត់ មាន​គ្រូ​បង្វឹក ឬ​ដោយ​ម៉ាស៊ីន​ហាត់​​ប្រាណ​ផ្សេងៗ​ក៏​បាន​ដែរ។

អ្វី​ដែល​មិន​គួរ​មើល​រំលង​នោះ​គឺ​ របៀប​រៀប​ចំ​របប​​អាហារ​ប្រចាំ​​ថ្ងៃ ឲ្យ​​បាន​ត្រឹម​ត្រូវ​ សម្រាប់​ញ៉ាំ​ ៣ ពេល។

ថ្ងៃ​ទី​១៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)

ពេល​ថ្ងៃ៖ ពង​ទា​ស្ងោរ​​២គ្រាប់/ ស្ពៃក្ដោប​ស្ងោរ​មួយ​ចាន/ប៉េង​ប៉ោះ​​១ ​

ពេល​ល្ងាច៖ សាច់​ទ្រូង​មាន់​​ដុត​ឬ​អាំង​២​ដុំ​/​ បន្លែ​ចម្រុះ/ ​ទឹក​ក្រូចឆ្មារ​១​កែវ។

ថ្ងៃ​ទី​២៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)

ពេល​ថ្ងៃ៖ សាច់​ជ្រូក​ដុត​ឬ​អាំង​២​បន្ទះ/ យាអ៊ួ​១​​កំប៉ុង​

ពេល​ល្ងាច៖ សាច់​ទ្រូង​មាន់​​ដុត​ឬ​អាំង​២​ដុំ/ បន្លែ​ចម្រុះ/ ផ្លែ​ឈើ​ស្រស់​១ផ្លែ/ទឹក​ក្រូចឆ្មារ១​កែវ​។

ថ្ងៃ​ទី​៣៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)/ នំប៉័ង​១-២​​បន្ទះ

ពេល​ថ្ងៃ៖ ពង​ទា​ស្ងោរ​​២គ្រាប់/ សាច់​ជ្រូក​អាំង​៤​ខាំ​/ បន្លែ​ចម្រុះ​មួយ​ចាន/ ទឹក​ក្រូចឆ្មារ១​កែវ

ពេល​ល្ងាច​៖ ភ្លៅ​កង្កែប​៣​គល់/ ប៉េង​ប៉ោះ​មួយ​ផ្លែ/ ផ្លែ​ឈើ​​ស្រស់​១​ផ្លែ។

ថ្ងៃ​ទី​៤៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)/ នំប៉័ង​១-២​​បន្ទះ

ពេល​ថ្ងៃ៖ ទឹក​ក្រូច​​ស្រស់​១​កែវ/ យាអ៊ួ​១​​កំប៉ុង

ពេល​ល្ងាច​​៖ ពង​ទា​ស្ងោរ​​១​គ្រាប់/ ការ៉ុត​ស្រស់​១/​ ទឹក​ដោះ​គោ​ស្រស់​គ្មាន​ជាតិ​ស្ករ​១​កែវ។

ថ្ងៃ​ទី​៥៖

ពេល​ព្រឹក៖ ការ៉ុត​ស្រស់​១/​ បន្លែ​ចម្រុះ​មួយ​ចាន (ច្របាច់​ក្រូច​ឆ្មារ​១-២​ចំណិត​ពី​លើ)

ពេល​ថ្ងៃ៖ ត្រី​ចំហុយ

ពេល​​ល្ងាច​៖ សាច់​ទ្រូង​មាន់​​ដុត​ឬ​អាំង​២​ដុំ/ ការ៉ុត​ស្រស់​១/ បន្លែ​ចម្រុះ​មួយ​ចាន។

ថ្ងៃ​ទី​៦៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)/ នំប៉័ង​១-២​​បន្ទះ

ពេល​ថ្ងៃ៖ ពង​ទា​ស្ងោរ​​២​គ្រាប់/ ការ៉ុត​ស្រស់​១

ពេល​ល្ងាច​៖ សាច់​ជ្រូក​ដុត​ឬ​អាំង​២​បន្ទះ/ ផ្លែ​ឈើ​​ស្រស់​១​ផ្លែ។

ថ្ងៃ​ទី​៧៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)/ នំប៉័ង​១-២​​បន្ទះ

ពេល​ថ្ងៃ៖ ពង​ទា​ស្ងោរ​​២​គ្រាប់/ ការ៉ុត​ស្រស់​១

ពេល​ល្ងាច​​៖ សាច់​ជ្រូក​ដុត​ឬ​អាំង​២​បន្ទះ/ ផ្លែ​ឈើ​​ស្រស់​១​ផ្លែ។

ថ្ងៃ​ទី​៨៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)

ពេល​ថ្ងៃ៖ ពង​ទា​ស្ងោរ​​២​គ្រាប់/ ស្ពៃក្ដោប​ស្ងោរ​មួយ​ចាន/ប៉េង​ប៉ោះ​១

ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់​​ដុត​ឬ​អាំង​២​ដុំ/ បន្លែ​ចម្រុះ​មួយ​ចាន/ ទឹក​ក្រូចឆ្មារ។

ថ្ងៃ​ទី​៩៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)

ពេល​ថ្ងៃ៖ សាច់​ជ្រូក​ដុត​ឬ​អាំង​២​បន្ទះ/ យ៉ាអួរ​១​កំប៉ុង។

ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់​​ដុត​ឬ​អាំង​២​ដុំ/ បន្លែ​ចម្រុះ​មួយ​ចាន/ ទឹក​ក្រូចឆ្មារ។

ថ្ងៃ​ទី​១០៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)/ នំប៉័ង​១-២​​បន្ទះ

ពេល​ថ្ងៃ៖ ពង​ទា​ស្ងោរ​​២​គ្រាប់/ សាច់​ជ្រូក​ដុត​ឬ​អាំង​៤​ខាំ/ បន្លែ​ចម្រុះ​មួយ​ចាន/ ទឹក​ក្រូចឆ្មារ​១​កែវ។

ពេល​ល្ងាច​៖ ភ្លៅ​កង្កែប​៣គល់/ ប៉េងប៉ោះ​១/ ផ្លែឈើស្រស់​១​ផ្លែ។

ថ្ងៃ​ទី​១១៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)/ នំប៉័ង​១-២​​បន្ទះ

ពេល​ថ្ងៃ៖ ភ្លៅកង្កែប ៣​គល់/ យ៉ាអួ​១​កំប៉ុង

ពេល​ល្ងាច​៖ ពងទា​ស្ងោរ​១​គ្រាប់/ ទឹក​ដោះគោ​ស្រស់​គ្មាន​ជាតិ​ស្ករ​១កែវ។

ថ្ងៃ​ទី​១២៖

ពេល​ព្រឹក៖ ការ៉ុត​ស្រស់​១​ផ្លែ

ពេល​ថ្ងៃ៖ សាច់​ត្រី​ចំហុយ​ (បន្ថែម​ក្រូច​ឆ្មារ​ពី​លើ​និង​ភ្លៅ​កង្កែប​១​គល់)

ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់​​ដុត​ឬ​អាំង​២​ដុំ/ បន្លែ​ចម្រុះ​មួយ​ចាន។

ថ្ងៃ​ទី​១៣៖

ពេល​ព្រឹក៖ កាហ្វេ​ខ្មៅ​មួយ​កែវ (អាច​បន្ថែម​ស្ករស​មួយ​ស្លាប​ព្រា​កាហ្វេ)/ នំប៉័ង​១-២​​បន្ទះ

ពេល​ថ្ងៃ៖ ពងទា​ស្ងោរ​២គ្រាប់/ ការ៉ុត​ស្រស់​១​

ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់​​ដុត​ឬ​អាំង​២​ដុំ/ បន្លែ​ចម្រុះ​មួយ​ចាន/ ទឹក​ក្រូចឆ្មារ​១​កែវ។

**បញ្ជាក់៖ ក្រៅ​ពី​ការ​អនុវត្ត​តាម​​ចំណុច​ដែល​បាន​រៀបរាប់​​ខាង​លើ អ្នក​គួរ​ព្យាយាម​រៀប​ចំ​របប​អាហារ​ណា​មួយ​ផ្សេង​ទៀត​ដែល​​គិត​ថា​ស័ក្តិសម​​​សម្រាប់​ខ្លួន​ឯង​ ព្រោះ​រាង​កាយ​របស់​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ។ ដរាប​ណា​ទទួល​បាន​លទ្ធផល​ហើយ ក៏​មិន​ត្រូវ​ប្រលែង​ទៅ​វិញ​ដែរ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ហាត់​ប្រាណ​និង​គ្រប់​គ្រង​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​៕

ចុចអានបន្ត៖ វេជ្ជបណ្ឌិតណែនាំចំនួនកាហ្វេគួរផឹកក្នុងមួយថ្ងៃ ចៀសវាងប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី