វេជ្ជបណ្ឌិតណែនាំចំនួនកាហ្វេគួរផឹកក្នុងមួយថ្ងៃ ចៀសវាងប៉ះពាល់សុខភាពធ្ងន់ធ្ងរ

  • 2019-07-09 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សំ​នួរ​ដែល​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​​គ្រប់​គ្នា​ចង់​ដឹង តើ​ផឹកប៉ុន្មាន​កែវ​ប៉ះពាល់​សុខភាព​ខ្លាំង? ផឹក​កាហ្វេ​បន្តិច​បន្តួច​​ជា​រៀង​រាល់​ថ្ងៃ​មិន​សូវ​ផ្ដល់​ទុក្ខ​ទោស​ដល់​រាង​កាយ​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ផឹក​ច្រើន​ពេក​ ​ធ្វើ​ឲ្យ​ក្លាយ​ជា​ញៀន​និង​មិន​ល្អ​ចំពោះ​​សុខ​ភាព​ទេ។ ដូច្នេះ​តើ​គួរ​ផឹក​ប៉ុន្មាន​កែវ​ក្នុង​មួយ​ថ្ងៃ ​ទើប​ផ្ដល់​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​រាង​កាយ?

បើ​តាម​វេជ្ជបណ្ឌិត ​Kek ​និង ​វេជ្ជបណ្ឌិត Kitipong Suntarapa ​ពន្យល់​ថា ​ផ្ដោត​តាម​ការ​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យាល័យ​អូ​ស្តា្រ​លី​​ឲ្យ​ដឹង​ថា ​ផឹក​កាហ្វេ​ច្រើន​ជាង​៦​កែវ​ក្នុង​មួយ​ថ្ងៃ ​នឹង​បង្កើន​ហានិភ័យ​នៃ​ជំ​ងឺ​​ស្ទះ​សរសៃ​ឈាម​បេះ​ដូង​យ៉ាង​ខ្លាំង។ លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ចំនួន​៦​កែវ​ក្នុង​មួយ​ថ្ងៃ​​អាច​ប៉ះ​​ពាល់​ដល់​ប្រព័ន្ធ​បេះ​ដូង ​និង​សរសៃ​ឈាម។ ​ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ​ការ​សិក្សា​នេះ​ប្រហែល​ជា​ត្រឹម​ត្រូវ​សម្រាប់​ប្រជា​ជន​នៅ​អឺរ៉ុប ​ច្រើន​ជាង​ប្រជាជន​នៅ​អាស៊ី​។

​ថ្វី​ត្បិត​បែប​នេះ​ក្ដី ​ការ​សិក្សា​​ពី​ប្រទេស​ជប៉ុន​បង្ហាញ​ថា ផឹក​កាហ្វេ​​តិច​ជាង​៥​កែវ​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​កាត់​បន្ថយ​​ការ​ស្លាប់​ពី​ជំ​ងឺ​ផ្សេង​ៗ។ ​ប៉ុន្តែ​បើ​ផឹក​ច្រើន​ជាង​៥​កែវ​ក្នុង​មួយ​ថ្ងៃ វា​អាច​ប៉ះ​​ពាល់​ដល់​សុខភាព។

​​ដូច្នេះ​ដើម្បី​ចៀស​វាង​ផល​ប៉ះ​ពាល់​សុខភាព ​អ្នក​គួរ​ផឹក​កាហ្វេ​ក្នុង​មួ​យ​ថ្ងៃ​មិន​លើស​​ពី ៣- ​៤ ​កែវ​​ នោះ​ទេ ទោះ​បី​ជា​អ្នក​អាច​ទប់​ទល់​នឹង​ការ​ផឹក​បាន​ច្រើន​ជាង​នេះ​ក៏​ដោយ។ ​កា​ផឹក​កាហ្វេ​ច្រើន​មិន​បាន​ផ្ដល់​ផល​វិជ្ជមាន​ដល់​រាង​កាយ​ទេ ​​ធ្វើ​ឲ្យ​ធ្មេញ​លឿង ​គេង​មិន​លក់ ​និង​ខួរ​ក្បាល​ចុះ​អន់​ខ្សោយ​ថែម​ទៀត​ផង៕​​​​​​​​​​​

​​ចុចអាន៖ ​​ រាងកាយសម្បូរជាតិពុលខ្លាំងណាស់ បើអ្នកមានសញ្ញា ១០ យ៉ាងនេះ គួររកវិធីសង្គ្រោះឲ្យហើយ

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម