វេជ្ជបណ្ឌិតណែនាំចំនួនកាហ្វេគួរផឹកក្នុងមួយថ្ងៃ ចៀសវាងប៉ះពាល់សុខភាពធ្ងន់ធ្ងរ
- 2019-07-09 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេជ្ជបណ្ឌិតណែនាំចំនួនកាហ្វេគួរផឹកក្នុងមួយថ្ងៃ ចៀសវាងប៉ះពាល់សុខភាពធ្ងន់ធ្ងរ
សំនួរដែលអ្នកចូលចិត្តផឹកកាហ្វេគ្រប់គ្នាចង់ដឹង តើផឹកប៉ុន្មានកែវប៉ះពាល់សុខភាពខ្លាំង? ផឹកកាហ្វេបន្តិចបន្តួចជារៀងរាល់ថ្ងៃមិនសូវផ្ដល់ទុក្ខទោសដល់រាងកាយខ្លាំងនោះទេ ប៉ុន្តែផឹកច្រើនពេក ធ្វើឲ្យក្លាយជាញៀននិងមិនល្អចំពោះសុខភាពទេ។ ដូច្នេះតើគួរផឹកប៉ុន្មានកែវក្នុងមួយថ្ងៃ ទើបផ្ដល់ផលប៉ះពាល់ខ្លាំងដល់រាងកាយ?
បើតាមវេជ្ជបណ្ឌិត Kek និង វេជ្ជបណ្ឌិត Kitipong Suntarapa ពន្យល់ថា ផ្ដោតតាមការស្រាវជ្រាវពីសាកលវិទ្យាល័យអូស្តា្រលីឲ្យដឹងថា ផឹកកាហ្វេច្រើនជាង៦កែវក្នុងមួយថ្ងៃ នឹងបង្កើនហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូងយ៉ាងខ្លាំង។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ចំនួន៦កែវក្នុងមួយថ្ងៃអាចប៉ះពាល់ដល់ប្រព័ន្ធបេះដូង និងសរសៃឈាម។ ទោះយ៉ាងណាលោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការសិក្សានេះប្រហែលជាត្រឹមត្រូវសម្រាប់ប្រជាជននៅអឺរ៉ុប ច្រើនជាងប្រជាជននៅអាស៊ី។
ថ្វីត្បិតបែបនេះក្ដី ការសិក្សាពីប្រទេសជប៉ុនបង្ហាញថា ផឹកកាហ្វេតិចជាង៥កែវក្នុងមួយថ្ងៃនឹងជួយកាត់បន្ថយការស្លាប់ពីជំងឺផ្សេងៗ។ ប៉ុន្តែបើផឹកច្រើនជាង៥កែវក្នុងមួយថ្ងៃ វាអាចប៉ះពាល់ដល់សុខភាព។
ដូច្នេះដើម្បីចៀសវាងផលប៉ះពាល់សុខភាព អ្នកគួរផឹកកាហ្វេក្នុងមួយថ្ងៃមិនលើសពី ៣- ៤ កែវ នោះទេ ទោះបីជាអ្នកអាចទប់ទល់នឹងការផឹកបានច្រើនជាងនេះក៏ដោយ។ កាផឹកកាហ្វេច្រើនមិនបានផ្ដល់ផលវិជ្ជមានដល់រាងកាយទេ ធ្វើឲ្យធ្មេញលឿង គេងមិនលក់ និងខួរក្បាលចុះអន់ខ្សោយថែមទៀតផង៕
ចុចអាន៖ រាងកាយសម្បូរជាតិពុលខ្លាំងណាស់ បើអ្នកមានសញ្ញា ១០ យ៉ាងនេះ គួររកវិធីសង្គ្រោះឲ្យហើយ