រូបមន្តជួយស្បែកឲ្យនៅក្មេងមិនប្រែប្រួល រហូតគ្មានអ្នកណាទាយអាយុអ្នកត្រូវឡើយ

  • 2019-07-08 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ស្រី​ខ្លាច​បំផុត​​គឺ​ភាព​ចាស់ ស្បែក​ជ្រីវ​ជ្រួញ​លេច​លើ​ផ្ទៃ​មុខ​ដែល​ធ្វើ​ឲ្យ​បាត់​សម្រស់​ មើល​ទៅ​មិន​ក្មេង។ ស្បែក​មុខ​ក្មេង​ខ្ចី​​ជា​កំណប់​ទ្រព្យ​មហាសាល​ដែល​មនុស្ស​ស្រី​គ្រប់​គ្នា​ប្រាថ្នា។ ​នៅ​ពេល​ឈាន​ចូល​អាយុ​៣០​ឆ្នាំ ​ស្បែក​ចាស់​ជ្រីវជ្រួញ​នឹង​លេច​ឡើង​ ​ប៉ុន្តែ​អ្នក​កុំ​បារម្ភ​អី​។ ចង់​បាន​ស្បែក​ស្អាត​ដូច​ក្មេង​ស្រី​អាយុ​២០​ឆ្នាំ​មិន​ផ្លាស់​ប្តូរ ​​ដោយ​គ្រាន់​តែ​អនុវ​ត្ត​តាម​វិធី​ងាយ​ៗ​ទាំង​នេះ​៖​​​

​១. កុំ​ចូល​គេង​​ក្រោយ​ម៉ោង​១១

សត្រូវ​របស់​ស្បែក​​គឺ​ចូល​គេង​យប់​ពេក​ ព្រោះ​វា​​បំផ្លាញ​កោសិកា​ធ្វើ​ឲ្យ​ស្បែក​មិន​លូត​លាស់​ល្អ និង​ឆាប់​ចាស់។ ​​មិន​ត្រឹម​បំផ្លាញ​សុខភាព​អ្នក​ទេ ​ថែម​ទាំង​​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​ស្រ​អាប់ និង​ជ្រីវ​ជ្រួញ​លឿន​ជា​ទី​បំផុត។ ​​ដូច្នេះ​ នារី​ទាំង​អស់​​ទោះ​រវល់​នឹង​ការ​ងារ​ឬ​​សិក្សា​យ៉ាង​ណា​ មិន​ត្រូវ​ចូល​គេង​ក្រោយ​ម៉ោង​១១​យប់​នោះ​ទេ ​ព្រោះ​ដើម្បី​​ឲ្យ​ស្បែក​បាន​សម្រាក និង​លូត​លាស់​ឡើង​វិញ​បន្ទាប់​ពី​អ្នក​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ​។

២. ​រក្សា​ស្មារតី​ឲ្យ​ស្រស់​ស្រាយ​ជា​និច្ច

​អ្នក​ដឹង​ទេ ស្រ្តេស​ក៏​អាច​ប៉ះ​ពាល់​ដល់​ស្បែក​​បាន​ដែរ ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជ្រួញ ​ស្នាម​ក្រហម មុខ​កើត​មុន និង​បន្ត​ឲ្យ​មុខ​អ្នក​ឆាប់​ចាស់​ទៀត​ផង។ វិធី​​ជួយ​បាន​នោះ ​អ្នក​គួរ​សម្រាក​លំហែ​នៅ​ពេល​មិន​សប្បាយ​ចិត្ត​កុំ​ឲ្យ​ស្រ្តេស​កាន់​តែ​ខ្លាំង ​ហាត់​ប្រាណ​​ឲ្យ​បាន​ទៀង​ទាត់ ​ញញឹម​ឲ្យ​បាន​ច្រើន​​ជួយ​​ឲ្យ​ស្បែក​ភ្លឺ​រលោង​និង​នៅ​តែ​ក្មេង​ជាង​វ័យ។

៣. ​ញ៉ាំ​អាហារ​សំបូរ​កូ​ឡា​ជែន

​កូ​ឡា​ជែន​​មាន​ប្រសិទ្ធភាព​បំ​ផុត​សម្រាប់​ស្បែក កាត់​បន្ថយ​ស្បែក​ស្ងួត អាចម៍​រុយ និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ល្អ។ ​កង្វះ​សារធាតុ​នេះ ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជ្រីវ​ជ្រួញ។ ​អ្នក​អាច​បំពេញ​កូ​ឡា​ជែន​ក្នុង​ខ្លួន​បាន​មក​វិញ ​តាម​រយៈ ការ​ញ៉ាំ​បន្លែ​​​ដូច​ជា​ ស្ពៃ​ស្ពី​ណាត់ ​ទំពាំង​បារាំង ​​ជា​ដើម។ ​លើស​​ពី​នេះ ​​ត្រី​ ត្រី​សាល់​ម៉ុន​ដែល​សម្បូរ​អូ​មេ​ហ្គា​៣ ​ជួយ​ឲ្យ​ស្បែក​រលោង​ពី​ខាង​ក្នុង បំ​បាត់​រោល​រលាក​ផង​ដែរ។

៤. បិត​ម៉ាស

​​​​​​​​​បិត​ម៉ាស​ដោយ​គ្រឿ​ង​ផ្សំ​ធម្មជាតិ​កាត់​បន្ថយ​ជរាភាព​លើ​ស្បែក​យ៉ាង​អស្ចារ្យ ដោយ​អ្នក​គ្រាន់​តែ​អនុវត្ត​យ៉ាង​តិច​២​ដង​ក្នុង​មួយ​សប្ដាហ៍។ អ្នក​អាច​សាក​ល្បង​ធ្វើ​ម៉ាស​ទឹក​ដោះ​គោ​ដោយ​ខ្លួន​​ឯង ​​​​ដោយ​វិធី​ងាយ​ៗ​​ ​គ្រាន់​តែ​យក​ក្រដាស​ស្ងួត​សម្រាប់​បិត​ម៉ាស​លើ​មុខ ជ្រលក់​ក្នុង​ទឹក​ដោះ​គោ​ស្រស់ ដោយ​ទុក​ប្រហែល​១៥​​ -​២០​​ នាទី។

ម្យ៉ាង​ទៀត​​​អ្នក​អាច​យក​ពង​មាន់​​​១គ្រាប់​លាយ​ជាមួយ​ទឹក​ឃ្មុំ​២​ស្រាប​ព្រា​​បាយ​ធ្វើ​ជា​ម៉ាស​បិត​មុខ​បាន។ ​យក​ស៊ុត​ផ្នែក​ពណ៌​​មួយ​ចំណែក​មក​លាប​លើ​មុខ​ហើយ​ទុក​ឲ្យ​ស្ងួត​ សឹម​លាង​មុខ​ចេញ​ដោយ​ទឹក​ធម្មតា។ ​បន្ទាប់​មក​យក​ផ្នែក​ពណ៌​ស​នៅ​សល់​មក​លាយ​ជាមួយ​​ទឹក​ឃ្មុំ ​ប្រហែល​២០​នាទី ហើយ​លាង​មុខ​ដោយ​ហ្វូម​​អ្នក​នឹង​​ទទួល​បាន​ស្បែក​មុខ​ទន់ ​មាន​ពន្លឺ។

៥. កុំភ្លេចប្រើផលិតផលបីយ៉ាងនេះ​

-ឡេ​ការពារ​កំ​ដៅ​ថ្ងៃ​៖ ជ្រើស​ឡេ​មាន​ SPF ​យ៉ាង​ហោច​ណាស់​២៥​ ​ជាន់​ឡើង​ទៅ ​ដើម្បី​ការពារ​កាំ​រស្មី​អ៊ុល​ត្រា​វីយូឡេ​ពី​ព្រះ​អាទិត្យ​មក​លើ​ស្បែក​។

-​លាង​មុខ​ដោយ​ហ្វូម​និង​លាប​ Toner ​៖ ជួយ​បំបាត់​ភាព​កខ្វក់​​នៅ​លើ​ស្បែក ​មិន​ឲ្យ​រន្ធ​រោម​រីក​ធំ និង​ជួយ​​ឲ្យ​ស្បែក​មាន​តុល្យភាព​។

-​គ្រីម​ផ្តល់​សំ​ណើម​ដល់​ស្បែក៖ ឲ្យ​ស្បែក​ទន់​រលោង មិន​ស្ងួត​និង​ឆាប់​ជ្រួញ។

៦. ​ហូប​អាហារ​ទប់​ស្កាត់​ភាព​ចាស់

បន្លែ​និង​​ផ្លែ​ឈើ ជួយ​ទប់​ស្កាត់​ជរាភាព​បាន ​ដូច​ជា​ផ្លែ​ប្លូ​បឺ​រី ​ផ្លែ​ស្រ្ត​បឺ​រី ​ផ្លែ​ប៉ោម​​ជា​ដើម។ ​ក្រៅ​ពី​នេះ​បន្លែ​ដូច​ជា ​ស្បៃ​ស្ពី​ណាត់ ខាត់​ណា​​​ បន្លែ​ស្លឹក​ពណ៌​បៃ​តង ​ដែល​ផ្ទុក​វីតាមីន​សំខាន់​ជួយ​ប្រយុទ្ធ​ប្រឆាំង​ភាព​ចាស់។

៧. ម៉ាស្សា​មុខ ​​​​ ​​​​​​​​​សារៈ​ប្រយោជន៍​​ជួយ​បង្កើន​ចរាចរណ៍​ឈាម​​ឲ្យ​ដើរ​ស្រួល ​លុប​បំបាត់​សារធាតុ​ពុល ជួយ​ទប់​ស្កាត់​​ភាព​ចាស់ ​និង​ស្បែក​នៅ​ភ្លឺ​រលោង។ ​អ្នក​គួរ​ចំណាយ​ពេល​ម៉ាស្សាមុខ​​ពី​១០​ទៅ​១៥​នាទី ​ដើម្បី​ឲ្យ​ស្បែក​ទទួល​បាន​ប្រសិទ្ធភាព​ទាំ​ង​អស់​នេះ​។

​ចុចអាន៖ ​​ របស់ ៣ មុខ លាយជាមួយទឹកក្តៅឧណ្ណៗទុកផឹក ជួយកិនរំលាយអាហារនិងសម្រកគីឡូបានល្អ

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម