របស់ ៣ មុខ លាយជាមួយទឹកក្តៅឧណ្ណៗទុកផឹក ជួយកិនរំលាយអាហារនិងសម្រកគីឡូបានល្អ

  • 2019-07-02 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​និយាយ​ពី​វិធី​សម្រក​គីឡូ គឺ​មាន​ច្រើន​ជម្រើស​ខ្លាំង​ណាស់។ អ្នក​ខ្លះ​ជ្រើស​យក​ការ​តម​អាហារ ឯ​ខ្លះ​ទៀត​ព្យាយាម​ហាត់ប្រាណ​ទម្រាំ​បាន​គោល​ដៅ។ វិធី​អ្វី​ក៏​ដោយ បើ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​មិន​ល្អ អ្នក​​គ្មាន​ថ្ងៃ​ឃើញ​លទ្ធផល​ងាយ​ៗ​​ឡើយ​។ ហេតុ​នេះ​ហើយ​ មាន​របស់​ ៣​យ៉ាង អាច​ញ៉ាំ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​និង​បញ្ចុះ​​ទម្ងន់​​បាន​យ៉ាង​ល្អ​។

ហេតុ​អ្វី​បាន​ជា​ទឹក​ក្តៅ​ឧណ្ណៗ​អាច​ជួយ​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​?

ទឹក​ក្តៅឧណ្ណៗ ដែល​មាន​សីតុណ្ហភាព​​ចាប់​ពី​ ៤៥-៥០ អង្សា​សេ អាច​ជួយ​ដល់​ប្រព័ន្ធ​ការពារ​នៅ​ក្នុង​មាត់​។ លើស​ពី​នេះ​ទៅ​ទៀត វា​​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​តាម​ផ្នែក​ផ្សេង​ៗ​ក្នុង​រាងកាយ និង​ជួយ​ឲ្យ​ការ​កិន​​រំលាយ​អាហារ​មាន​ដំណើរ​ការ​ល្អ​ផង​ដែរ។ ជា​ពិសេស ទឹក​ក្តៅឧណ្ណៗ​ ល្អ​ចំពោះ​អ្នក​​ដែល​ព្យាយាម​​ចង់​សម្រក​គីឡូ ជួយ​ឲ្យ​លំហូរ​ឈាម​ទៅ​កាន់​ក្រពះ​​​​រត់​ស្រួល និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត។

គួរ​ផឹក​ភេសជ្ជៈ​ទាំង​នេះ​នៅ​ពេល​ណា​ទើប​ល្អ​ចំពោះ​​សុខភាព?

ក្រោយ​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក ត្រូវ​លុប​មុខ​ហើយ​ខ្ពុរ​មាត់​ចេញ​ឲ្យ​ស្អាត។ បន្ទាប់​មក​ផឹក​១​​កែវ (ប្រហែល​២០០មីលីលីត្រ) ចំណាយ​ពេក​ប្រមាណ​១០នាទី ដើម្បី​ផឹក​ឲ្យ​អស់។

ក្នុង​មួយ​ថ្ងៃ គូរ​ផឹក​ឲ្យ​បាន​យ៉ាង​​ហោច​ណាស់​ ៤-៥​កែវ ដើម្បី​កម្ចាត់​ខ្លាញ់​ក្នុង​រាងកាយ និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​​ធ្វើ​ការ​បាន​ល្អ។

តើ​គួរ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ណ​ៗ​​ជាមួយ​អ្វី​ខ្លះ ទើប​ឆាប់​ទទួល​បាន​ប្រសិទ្ធភាព?

១. ក្តៅ​ឧណ្ណ​ៗ​​ជាមួយ​ក្រូចឆ្មារ

ងាយៗ​​ដោយ​គ្រាន់​តែ​ចិត​ក្រូចឆ្មារ​ជា​បន្ទះ​ស្តើង ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​ឧណ្ណៗ​​ជា​ការ​ស្រេច។ មួយ​កែវ​នេះ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ និង​ធ្វើ​ឲ្យ​អ្នក​​ញ៉ាំ​អាហារ​តិច​ជាង​មុន។​

២. ក្តៅ​ឧណ្ណ​ៗ​​ជាមួយ​ឃីវី

ចិត​ផ្លែ​ឃីវី​ជា​បន្ទះ​ឬ​ជា​ចំណិត​តូច​ៗ​ក៏​បាន ដាក់​វា​ចូល​ទៅ​ក្នុង​ទឺក​ក្តៅ​ឧណ្ណៗ បន្ថែម​ទឹក​ឃ្មុំ​បន្តិច​​ពី​លើ​កាន់​តែ​ល្អ។ គីឃី​មាន​ប្រូតេអ៊ីន​និង​ជាតិ​សរសៃ​​ ដែល​អាច​ជួយ​ឲ្យ​ក្រពះ​កិន​អាហារ​បាន​ល្អ​។

​​៣. ទឹក​ក្តៅឧណ្ណៗ​ជាមួយ​ជីរអង្កាម

វិធី​នេះ​កាន់​តែ​ងាយ​ស្រួល​ទៅ​ទៀត។ ដំបូង​ត្រូវ​ត្រាំ​ស្លឹក​ជីរអង្កាម​ប្រហែក​៣​សន្លឹក​​ក្នុង​ទឹក​ក្តៅ​ឧណ្ណៗ មុន​នឹង​ផឹក។ វា​​មិន​ត្រឹម​តែ​ជួយ​ដល់​​ការ​កិន​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ខួរ​ក្បាល​​​មិន​ស្ពឹក​ស្រពន់​ទៀត​ផង៕​

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម