ស្រីៗពាក់ខោអាវជជុះធ្លាក់កាលីបមែន?
- 2019-07-03 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗពាក់ខោអាវជជុះធ្លាក់កាលីបមែន?
មនុស្សខ្លះឲ្យតម្លៃទៅលើសម្លៀកបំពាក់ ដោយសារគេគិតថាកាលណាស្លៀកពាក់ថ្លៃគឺអ្នកជាមនុស្សឡូយ មានមុខមាត់ក្នុងសង្គម។ ចុះប្រិយមិត្តកញ្ញាយល់យ៉ាងណាចំពោះអ្នកស្លៀកពាក់ខោអាវធម្មតា គ្មានម៉ាកយ៉ីយោដែលគេហៅ ថាប្រេនៗ ឬក៏ខោអាវជជុះនោះ?
បើសិនជាមានមតិ សូមផ្តល់យោបល់នៅខាងក្រោមអត្ថបទនេះ។ ប៉ុន្តែខាងក្រោមនេះជាមតិរបស់ស្រីៗ៣នាក់ ទាក់ទងនឹងការស្លៀកពាក់ខោអាវជជុះ ដែលក្រុមការងារបានសួរ:
កញ្ញា សុជាតា អាយុ២៣ ឆាំ្ន ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយបានប្រាប់ថា ធ្លាប់ទិញខោអាវជជុះញឹកដែរ ។ «បើគិតទៅមួយខែប្រហែលជា២ទៅ៣ដងដែរ ដោយសារខោអាវជជុះខ្លះស្អាត ហើយធូរថ្លៃ ខ្ញុំមិនជឿថា ម៉ាគ្រាន់តែពាក់ខោអាវជជុះ ធ្លាក់កាលីបហេ អ្នកខ្លះគេក៏មានលុយដែរ គ្រាន់តែគេចង់ប្តូរចំណង់ម្តងម្កាល»។
បច្ចុប្បន្នជំនួញខោអាវជជុះនៅស្រុកខ្មែរ មិនមែនមានតែតូបៗតាមផ្សារនានាប៉ុណ្ណោះទេ ក៏មានជាហាងទំនិញជប៉ុនដែលលក់ខោអាវជជុះក្បាលគីបផងដែរ។ កញ្ញា នីតា ឲ្យដឹងថា «ខ្ញុំឧស្សាហ៍ទៅទិញខោអាវជជុះនៅតាមផ្សារ និងហាងទំនិញជប៉ុន ទៅទិញដោយសារវាធូរថ្លៃ ហើយភាគច្រើនខោអាវប្រេនទៀត ចឹងខ្ញុំគិតថាវាចំណេញផង»។និស្សិតនៅសាកលវិទ្យាល័យកម្ពុជារូបនេះបន្តថា មនុស្សមិនគួរវាយតម្លៃតែលើខោអាវទេ សំខាន់លើអត្តចរិត។
«ខ្ញុំពាក់ញឹកសឹងអី មានអីអន់ទៅ បើគ្រាន់តែពាក់ខោអាវជជុះនោះ ជាសិទ្ធិរបស់យើងតើ ពេលខ្លះគេមិនដឹងថាយើងពាក់ខោអាវជជុះផង អាស្រ័យលើយើងចេះរៀបចំខ្លួន បោកអ៊ុតឲ្យស្អាតទៅ មាននរណាដឹង»។ នេះជាការលើកឡើងរបស់អ្នកនាង ណារិន ជាមន្រ្តីរាជការ៕
ចុចអាន៖ អាយុច្រើនប៉ុនណាគ្មានបញ្ហា! អ្នកនៅតែក្មេងនិងសុខភាពល្អបើមានទម្លាប់ទាំងនេះ