អាយុច្រើនប៉ុនណាគ្មានបញ្ហា! អ្នកនៅតែក្មេងនិងសុខភាពល្អបើមានទម្លាប់ទាំងនេះ ​

  • 2019-07-02 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​សម្រស់​ក្មេង មិន​ជ្រេ​តាម​អាយុ​មិន​ចាំ​បាច់​ត្រូវ​តែ​ចំណាយ​លើ​គ្រឿង​សម្អាង​​ថ្លៃ​ៗ​ឡើយ។ ​តិច​និក​ខាង​ក្រោម ​នឹង​ជួយ​អ្នក​នៅ​តែ​មាន​សុខភាព​ល្អ ​ព្រម​ទាំង​សម្រស់​​ក្មេង​មិន​ចាស់ ​ទោះ​អាយុ​ច្រើន​ក៏​ដោយ។

១. ញ៉ាំ​អាហារ​ពេ​ល​ព្រឹក

ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​​ចម្អិន​​នៅ​ផ្ទះ​រាល់​ថ្ងៃ ​នឹង​ជួយ​អ្នក​មាន​សុខភាព​ល្អ​ជាង​ទិញ​អាហារ​ពី​ខាង​ក្រៅ​។ ​អាហារ​ពេល​ព្រឹក​មាន​អត្ថប្រយោជន៍​​ផ្ដល់​ថាម​ពល​ដល់​រាង​កាយ​ឲ្យ​បំពេញ​កិច្ចការ​​សម្រាប់​គោល​ដៅ​ជីវិត​បាន​ល្អ​ប្រសើរ។ ​ដើម្បី​បាន​សុខភាព​ល្អ ​អ្នក​គួរ​​ញ៉ាំ​ស្ពៃ​ស្ពី​ណាត់​ជាមួយ​ស៊ុត ​ឬ​បន្លែ​សាឡាដ​​ក៏​បាន។

​២. បរិភោគ​អាហារ​មាន​ប្រ​តេអ៊ីន​ឲ្យ​បាន​គ្រប់​គ្រាន់

ក្រៅ​ពី​​មិន​រំលង​អាហារ​បី​ពេល នារី​ចង់​បាន​ស្បែក​ស្អាត​អមតៈ​គួរ​តែ​កុំ​តម​អាហារ​ តែ​​ត្រូវ​​ញ៉ាំ​ឲ្យ​បាន​ច្រើន​តាម​​ដែល​អាច​ធ្វើ​បាន​។ បរិភោគ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ឲ្យ​ច្រើន ​ហើយ​តាម​សម្រួល ​ចៀស​វាង​ប្រញេ​ប្រញាប់។ ​មួយ​វិញ​ទៀត ​អាហារ​សំបូរ​ជាតិ​ខ្លាញ់​មិន​គួរ​បរិភោគ​ឡើយ។

៣. មាន​សកម្មភាព​​ច្រើន

​បើ​មាន​ជម្រើស​រវាង​ជណ្ដើរ​ជើង​និង​ជណ្ដើរ​យន្ត ​នារី​ៗ​គួរ​ជ្រើស​យក​ជណ្ដើរ​ជើង​ល្អ​ជាង ព្រោះ​អាច​បញ្ចេញ​ញើស​បាន​។ ​ទន្ទឹម​នឹង​នេះ ​នៅ​ពេល​ព្រឹក​និង​ល្ងាច ​បើ​មាន​ពេល​គួរ​ដើរ​ឲ្យ​បាន​ច្រើន​ដើម្បី​រាង​កាយ​​បញ្ចេញ​ជាតិ​ពុល​និង​សុខភាព​ល្អ​។ ​ក្រៅ​ពី​​នេះ ​អ្នក​គួរ​ឆ្លៀត​ហែល​ទឹក ​លេង​កី​ឡា ហាត់​យូ​ហ្គា​ជា​ដើម​ ដើម្បី​កាត់​បន្ថយ​ជំ​ងឺ​ផ្សេង​ៗ។

​៤. ​ឆាប់​ចូល​គេង

​កុំ​នៅ​ចុច​ទូរស័ព្ទ​ដល់​យប់​ជ្រៅ ឬ​តាម​ដាន​រឿង​ភាគ​ដាច់​យប់ បើ​អ្នក​ចង់​បាន​សម្រស់​ក្មេង​ជា​​និរន្ត​។ ​ ​​​​ដំណេក​ជា​រឿង​សំខាន់​សម្រាប់​សម្រស់ ហើយ​មិន​ត្រូវ​ចូល​គេង​ទាំង​កំហឹង​​នោះ​ទេ ត្រូវ​គេង​ដោយ​មាន​សន្តិភាព​ផ្លូវ​ចិត្ត​ទើប​សម្រស់​អ្នក​ក្មេង​​មិន​ប្រែ​ប្រួល។

៥. ​កុំ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កា​ហ្វេ​អ៊ីន​ច្រើន

​ជំនួស​ឲ្យ​ភេសជ្ជៈ​ទាំង​នេះ ​ស្រី​ៗ​គួរ​​ផឹក​ទឹក​​ឲ្យ​បាន​ច្រើន​ពេញ​មួយ​ថ្ងៃ​ ។ កុំ​ផឹក​កាហ្វេ ​ឬ​តែ​ ព្រោះ​ភេសជ្ជៈ​​ទាំង​នេះ​ផ្ដល់​ទុក្ខ​ទោស​ច្រើន​​ដល់​រាង​កាយ ​។ ​​ផឹក​ទឹក​ផ្លែ​ឈើ​ស្រស់​ឬ​ទឹក​ផ្លែឈើ​ដើម្បី​សម្រស់​និង​សុខភាព​ស្បែក​។

៦. ​សើច​ឲ្យ​បាន​ច្រើន

សើច​អាច​បំបាត់​ស្រ្តេស ​និង​​ជួយ​ឲ្យ​រាង​ស្អាត​ទៀត​ផង។ ​ព្រោះ​បើ​អ្នក​ស្រ្តេស អាច​ធ្វើ​ឲ្យ​ធាត់​​និង​បង្កើត​ទម្លាប់​មិន​ល្អ​ជា​ដើម។ ​នៅ​ពេល​ធុញ​ថប់ ​​វា​បញ្ចេញ​សារជាតិ​គ្លុយ​កូស​និង​ការ​ផ្លាស់​ប្ដូរ​ចូល​​ទៅ​អាំង​ស៊ុយ​លីន ដែល​ធ្វើ​ឲ្យ​ឆាប់​ធាត់។ ​​​​

៧. ធ្វើ​ឲ្យ​ជីវិត​មាន​តុល្យភាព

ក្រៅ​ពី​គិត​គូ​លើ​របប​​អាហារ ​ប្រឹង​ប្រែង​ធ្វើ​ការ ​នារី​ស្រលាញ់​សុខភាព​និង​សម្រស់​ត្រូវ​ចេះ​រៀប​ចំ​ជីវិត​ឲ្យ​រីករាយ ដើរ​លំហែរ មិន​ងប់ងុល​នឹង​រឿង​អត់​ប្រយោជន៍​ ទើប​​អ្នក​អាច​ថែ​ទាំ​សម្រស់​បាន​ក្មេង​ជា​រៀង​រហូត​បាន​។

៨. មាន​​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​សង្គម​ខាង​ក្រៅ​​ច្រើន

តាម​ការ​សិក្សា ​ទំនាក់​ទំនង​ជួយ​បង្កើន​ឲ្យ​ខួរ​ក្បាល​​​មិន​ស្ពឹក​ស្រពន់ និង​​ជួយ​ឲ្យ​ចង​ចាំ​បាន​ល្អ​។ ​មួយ​ទៀត ​ជួយ​​អ្នក​កាន់​តែ​ឆ្លាត ហើយ​បើ​អ្នក​ឧស្សាហ៍​មាន​​ប្រាស្រ័យ​ទាក់​ទង​មនុស្ស​នៅ​ជុំវិញ​កាន់​តែ​​ញឹក​ញាប់​ ​​ធ្វើ​ឲ្យ​​អារម្មណ៍​អ្នក​កាន់​តែ​សុខ​ស្រួល​។

៩. ​​ចេះ​អត់​ឱន

​មិន​យក​ទោស​ពៃ​ចំពោះ​កំហុស​តិចតួច នឹង​ជួយ​ឲ្យ​អ្នក​​មាន​ជីវិត​រី​ក​រាយ ​ហើយ​អ្នក​ដទៃ​ក៏​ចូល​ចិត្ត​អ្នក​ខ្លាំង​ដែរ។ ​ធ្វើ​ជា​មនុស្ស​មិន​ប្រកាន់​ច្រើន ​មិន​ឆាប់​ខឹង ​និង​ចេះ​សម្រប​ខ្លួន​តាម​កា​លៈ​ទេសៈ ជា​ភាព​ស្រស់​ស្អាត​មួយ​របស់​នារី​ៗ​៕​ ​​​​

ចុចអាន៖ ​​ គ្រាន់តែធ្វើរឿងតូចៗ៥យ៉ាងនេះ អ្នកនឹងប្រែស្រស់ស្អាតដោយមិនបាច់ពឹងលើ Make Up​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា