រៀនធ្វើត្របែកត្រាំស្រាទុកផឹក ដើម្បីបានស្បែកភ្លឺរលោង និងមានប្រសិទ្ធភាពខ្លាំងចំពោះសុខភាព

  • 2019-06-21 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្របែក​ត្រាំ​ស្រា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឱសថ​យ៉ាង​មាន​តម្លៃ​សម្រាប់​ជំនួយ​ដល់​សុខភាព​ ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ និង​រលោង​ជាង​មុន​។​ ថ្ងៃ​នេះ​ កញ្ញា សូម​ណែនាំ​វិធី​ត្រាំ​ត្របែក​ជា​មួយ​ស្រា​ដ៏​ល្អ​ និង​ឆ្ងាញ់​បំផុត​សម្រាប់​ជំនួយ​ដល់​សុខភាព​៖ ​

អត្ថប្រយោជន៍​ត្របែក​ត្រាំ​ស្រា​ចំពោះ​សុខភាព

  • ដោយ​សារ​តែ​នៅ​ក្នុង​​ស្រា​ត្របែក​នេះ​មាន​សារជាតិ​អាល់កុល​ប្រឆាំង​នឹង​បាក់តេរី​ខ្ពស់​ ការ​ផឹក​ស្រា​នេះ​ឲ្យ​បាន​ទៀងទាត់​នឹង​ជួយ​ការ​ពារ​ស្បែក​ពី​បញ្ហា​ដូច​ជា​ កន្ទួល​ និង​រមាស់​ជាដើម​

  • ស្រា​ប្រភេទ​នេះ​បើ​សិន​ជា​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​ជួយ​ឲ្យ​រាង​កាយ​កាត់​បន្ថយ​សារជាតិ​កូលេស្តេរ៉ុល​ក្នុង​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ និង​ផ្លូវ​ដង្ហើម​គួរ​តែ​ផឹក​ស្រា​ត្រាំ​នេះ​។​

  • ជាតិ​​អាល់កុល​នៅ​ក្នុង​ផ្លែ​ត្របែក​​ជា​ថ្នាំ​ធម្មជាតិ​ដែល​ជួយ​ឲ្យ​ស្ត្រី​មាន​ស្បែក​រលោង​និង​ស​ភ្លឺ​ថ្លា​។

  • ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​ និង​ជួយ​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​។​

  • មាន​ប្រសិទ្ធ​ភាព​ដល់​ការ​កាត់​បន្ថយ​ភាព​ធុញ​ថប់​ក្នុង​ខ្លួន​បាន​។

​​​ វិធី​ធ្វើ​ត្របែក​ត្រាំ​ស្រា

គ្រឿង​ផ្សំ

  • ត្របែក​ ១​គីឡូ៖ ត្របែក​យក​ត្រាំ​ស្រា​គួរ​តែ​ជ្រើស​រើស​ត្របែក​ណា​ដែល​ល្អ​ គ្មាន​គីមី រើស​យក​ត្របែក​ទុំ​ដែល​មិន​ជំ​ឬ​ខូច​ និង​​ក្លិន​ខ្លាំង​។​ យក​ត្របែក​ទុំ​មក​ត្រាំ​ទុក​រហូត​ដល់​សាច់​វា​ទន់​ នឹង​ធ្វើ​ឲ្យ​ស្រា​មាន​រសជាតិ​ឆ្ងាញ់​។ កែវ​ធំ​មួយ​
  • ស្រា​ ៣​ លីត្រ៖ ស្រា​ដែល​ត្រូវ​យក​មក​ត្រាំ​ គួរ​តែ​រើស​យក​ស្រា​ស​ ដែល​បាន​បិត​នៅ​សីតុណ្ហ​ភាព​ ៣៥ ដល់ ៣៨ អង្សា​។
  • សាច់​ជូរ ៣០០ក្រាម។

របៀប​ធ្វើ

  • បន្ទាប់​ពី​លាង​ត្របែក​ហើយ​ ទុក​ឲ្យ​ស្រក់​ទឹក​។​ យក​កាំ​បិត​ចិត​ក្បាល​និង​គូទ​វា​ចេញ​ ត្របែក​ត្រាំ​គួរ​តែ​ដាក់​ត្រាំ​ទាំង​សំបក

  • យក​ស្រា​ចាក់​ចូល​ក្នុង​កែវ​ ដាក់​សាច់ជូរ និង​ត្របែកដែលចិតរួចចូល បិត​គម្រប​ ហើយ​រក្សា​ទុក​នៅ​កន្លែង​ត្រជាក់ គ្មាន​ពន្លឺ​ថ្ងៃ​ខ្លាំង​។

វិធី​ប្រើ

ដើម្បី​ឲ្យ​ស្រា​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ អ្នក​គួរ​តែ​ត្រាំ​វា​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ អ្នក​គួរ​តែ​ផឹក​វា​ ២​ ទៅ​ ៣​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ផឹក​ម្ដង​តែ​មួយ​ពែង​បាន​ហើយ​។​

ដើម្បី​រក្សា​វា​ឲ្យ​នៅ​តែ​មាន​គុណ​ភាព​ ត្រូវ​បិទ​គម្រប​វិញ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ទុក​នៅ​កន្លែង​ត្រជាក់​ ដែល​គ្មាន​ពន្លឺ​ថ្ងៃ​ នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ប្រហែល​ ២៥ អង្សា​៕​​​​

ចុចអាន៖ មិន​​​​​ចង់​ឲ្យ​​រាង​​​កាយ​​ឆាប់ទ្រុឌ​ទ្រោម​មុនវ័យ​ ដាច់​​ខាត​​កុំ​ផឹក​​ភេសជ្ជៈ​​ទាំង​នេះ​​ ក្រោយបាយ​​ល្ងាច​​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម