មេក្រុមចម្រៀង Girls’ Generation កំពុងកើតជំងឺបាក់ទឹកចិត្ត
- 2019-06-19 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេក្រុមចម្រៀង Girls’ Generation កំពុងកើតជំងឺបាក់ទឹកចិត្ត
តារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Taeyeon បានឲ្យដឹងថាខ្លួនកំពុងកើតជំងឺបាក់ទឹកចិត្ត ហើយត្រូវព្យាបាលជារៀងរាល់ថ្ងៃ។
កាលពីថ្មីៗនេះ កំពូលតារាចម្រៀងកូរ៉េ Taeyeon ដែលជាមេក្រុមក្រុមចម្រៀងស្រីល្បីឈ្មោះ Girls’ Generation បានជជែកលេងកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួនលើបណ្ដាញសង្គម។ នៅពេលត្រូវបានអ្នកគាំទ្រសួរថា សុខសប្បាយឬទេ ស្រីស្អាតវ័យ៣០ឆ្នាំបានចែករំលែកពីសុខភាពនាពេលបច្ចុប្បន្នរបស់ខ្លួន។ តាមនោះដែរ ម្ចាស់បទ “Fly” បានឲ្យដឹងថា នាងមិនសុខសប្បាយឡើយ ដោយនាងកំពុងតទល់នឹងជំងឺបាក់ទឹកចិត្តជារៀងរាល់ថ្ងៃ ហើយកំពុងព្យាយាមដើម្បីប្រសើរជាងមុន។ បន្ថែមពីនេះ នាងក៏អរគុណដល់អ្នកគាំទ្រ ដែលបារម្ភក៏ដូចជាស្ដាប់បទចម្រៀងថ្មីរបស់នាងផងដែរ។
ទោះបីជាឃើញបែបនេះហើយក៏ដោយ ក៏អ្នកគាំទ្ររបស់ស្រីស្អាតតូចច្រឡឹងនេះនៅតែបារម្ភ ត្បិតមុននេះ តារាចម្រៀង Jonghyun សមាជិកក្រុមចម្រៀង Shinee ក៏បានសម្លាប់ខ្លួនដោយសារជំងឺបាក់ទឹកចិត្តដូចគ្នា៕
ចុចអាន៖ សង្សារ១០ឆ្នាំរបស់ តាវ មិញស៊ឺប្រញាប់ការនឹងប្រុសផ្សេងព្រោះម្ដាយកើតជំងឺបាត់ការចងចាំ