សង្សារ​១០​ឆ្នាំ​របស់​ តាវ មិញស៊ឺ​ប្រញាប់​ការ​នឹង​ប្រុស​ផ្សេង​ព្រោះ​ម្ដាយ​កើត​ជំងឺ​បាត់​ការ​ចង​ចាំ

  • 2019-06-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​ម៉ូដែល​តៃវ៉ាន់ Lin Chi Ling ប្រញាប់​រៀបការ​នឹង​តារា​ចម្រៀង​ជប៉ុន​ដោយ​សារ​តែ​ជំងឺ​របស់​ម្ដាយ​ចុះ​ខ្សោយ។

កាល​ពី​សប្ដាហ៍​មុន តារា​សម្ដែង និង​ម៉ូដែល​ជើង​ចាស់​តៃវ៉ាន់ Lin Chi Ling ហើយ​ក៏​ជា​អតីត​មិត្ត​ស្រី​ស្រលាញ់​គ្នា​១០​ឆ្នាំ​របស់​តារា​សម្ដែង Cherry Yan (តាវ មិញស៊ឺ) បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ប្រកាស​ថា​នាង​បាន​រៀបការ​នឹង​កំពូល​តារា​ចម្រៀង Akira របស់​ជប៉ុន​រួច​ទៅ​ហើយ។ ដែល​កំលោះ​របស់​នាង​ទើប​តែ​មាន​អាយុ​៣៧​ឆ្នាំ តិច​ជាង​នាង​៧​ឆ្នាំ។

បណ្ដាញ​ព័ត៌មាន​តៃវ៉ាន់​បាន​ទម្លាយ​ថា​ មូលហេតុ​ដែល​តារា​ស្រី​មិន​ចេះ​ចាស់​សម្រេច​ចិត្ត​តក់ក្រហល់​បែប​នេះ​នោះ​គឺ​ ជំងឺ Alzheimer របស់​ម្ដាយ​នាង នៅពេល​ចុងក្រោយ​នេះ ចាប់​ផ្ដើម​ធ្ងន់ធ្ងរ​ជាង​មុន ដែល​ធ្វើ​ឲ្យ​លោក​ស្រី​ត្រូវ​ទៅ​ពេទ្យ​ជា​ញឹកញាប់។ ដោយ​បារម្ភ​ខ្លាច​ថា​ម្ដាយ​មិន​​អាច​រៀបការ ទើប​ស្រី​ស្អាត​វ័យ​៤៥​ឆ្នាំ រៀបការ​ស្ងាត់​ៗ​តែ​ម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយ​សារ​តែ​ចង់​មើល​ថែរក្សា​ឪពុកម្ដាយ​ដោយ​ខ្លួន​ឯង កាល​ពី​ឆ្នាំ​២០១៣ តារា​ស្រី​រូប​នេះ​បាន​ចំណាយ​លុយ​៥​លាន​ដុល្លារ ដើម្បី​ទិញ​ផ្ទះ​ថ្មី ហើយ​ទទួល​ប៉ាម៉ាក់​មក​នៅ​ជាមួយ ងាយ​នាង​មើល​ថែ។ មុន​ពេល​ឈាន​ដល់​មង្គល​ដ៏​ឆាប់​រហ័ស​នេះ Chi Ling បាន​ស្រលាញ់​គ្នា​នឹង Cherry Yan ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រៀបការ​នឹង​គ្នា តែ​ពួក​គេ​ស្រាប់​តែ​ប្រកាស​បែក​គ្នា​ទៅ​វិញ៕

ចុចអាន៖ ​ Zhao LiYing ក្រោយ​សម្រាល​កូន​បែក​សាច់​មើល​មិន​ស្គាល់

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម