ឈប់ប្រើផលិតផលនោះភ្លាម! បើឃើញសញ្ញាទាំងនេះ បញ្ជាក់ថាមុខអ្នកប្រតិកម្មខ្លាំងហើយ
- 2019-06-13 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ប្រើផលិតផលនោះភ្លាម! បើឃើញសញ្ញាទាំងនេះ បញ្ជាក់ថាមុខអ្នកប្រតិកម្មខ្លាំងហើយ
ផលិតផលនីមួយៗសុទ្ធតែមានគ្រឿងផ្សំខុសៗគ្នា ដែលធ្វើឲ្យគុណតម្លៃរបស់វាក៏ទៅតាមនោះដែរ។ គ្រប់ផលិតផលម៉ាកល្បីៗយ៉ាងណា មិនប្រាកដថាត្រូវគ្រប់ប្រភេទស្បែកមុខនោះទេ ។ ពេលខ្លះលាបទៅ អាចធ្វើឲ្យមុខប្រតិកម្ម អាឡែស៊ីក៏ថាបាន។
សញ្ញាបង្ហាញថាស្បែកប្រតិកម្មនឹងផលិតផលកំពុងលាប ៖
-ឡើងមុនខ្លាំង ដោយសារផលិតផលដែលអ្នកលាបធ្វើឲ្យស្ទះរន្ធញើស និងកោសិកាស្ងួតខ្លាំងពេក -ឡើងកន្ទួលក្រហម និងរមាស់តាមតំបន់ដែលលាប អាចវិវត្តជាអាឡែស៊ីធ្ងន់ធ្ងរ -លេចស្នាមអុជតូចៗក្រហមដូចមូសខាំនៅលើស្បែកហើយរមាស់ -ស្បែកស្ងួតហើយរលាក -ស្បែកប្រែជាខ្មៅស្រអាប់ ហើយជ្រួញ -ស្នាមអុជខ្មៅដូចអាចម៍រុយលេចឡើង ស្ងួត និងរបក
ដំណោះស្រាយ ៖
អ្នកត្រូវឈប់លាបផលិតផលនោះជាបន្ទាន់ ។ ពេលខ្លះអាការៈប្រតិកម្មនោះនឹងថយចុះជាលំដាប់ រហូតបាត់ទាំងស្រុងក៏មាន។ ប៉ុន្តែអាការៈខ្លះមានសភាពធ្ងន់ធ្ងរពេក ត្រូវការចំណាយពេលវេលាយូរ និងការព្យាបាល។ ចំពោះការប្រតិកម្មធ្វើឲ្យស្បែកក្រហមដោយការប្រើផលិតផលមានធាតុផ្សំ Eumovate, Dermovat, Flucinar អាចឆាប់ជាសះស្បើយរយៈ ពេលខ្លី។ រីឯប្រភេទ Clarytine, Celestamine, Cezil, Peritol, Pipolphen, Semprex ត្រូវការព្យាបាលយូរ។
វិធីការពារ ៖
ចៀសវាងប្រើផលិតផលខុស មុនពេលទិញអ្នកអាចតេស្ត៍ជាមុនសិន ចៀសវាងទិញទៅប្រើមិនកើត ខាតទាំងលុយ។ វិធីតេស្ត៍ គឺលាបផលិតផលនោះបន្តិចលើស្បែកដៃខាងក្រោយ (ស្បែកក្រោយពណ៌ស) ដោយទុកប្រហែលពី២៤ម៉ោង ទៅ៤៨ម៉ោង សម្រាប់ផលិតផលដែលងាយនឹងប្រតិកម្មលឿន។ បើសិនជាគ្មានលេចសញ្ញាប្រតិកម្មដូចរៀបរាប់ខាងលើ នោះស្បែករបស់អ្នកគ្មានបញ្ហាជាមួយផលិតផលនោះទេ៕
ចុចអាន៖ សាមញ្ញៗដោយវិធី៧យ៉ាង កាត់បន្ថយស្បែកមុខខ្លាញ់ពូកែសក្កិសិទ្ធ