សាមញ្ញៗដោយវិធី៧យ៉ាង កាត់បន្ថយស្បែកមុខខ្លាញ់ពូកែសក្កិសិទ្ធ
- 2019-06-12 09:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាមញ្ញៗដោយវិធី៧យ៉ាង កាត់បន្ថយស្បែកមុខខ្លាញ់ពូកែសក្កិសិទ្ធ
ធុញថប់បំផុតគឺស្បែកមុខមានខ្លាញ់រងើម ពេលផាត់មុខទៅអត់ចូលល្អទាល់តែសោះ។ ពេលចេញដើរម្ដងៗ អ្នកមានស្បែកខ្លាញ់ត្រូវប្រឈមនឹងរឿងខ្មាសគេច្រើន ព្រោះមុខមើលទៅដូចមានប្រេងឆាលើមុខអាចយកទៅចៀនពងទាបាន។ ខាងក្រោមនេះជាតិចនិកងាយៗ ដែលជួយកាត់បន្ថយកម្រិតខ្លាញ់លើផ្ទៃមុខបាន យ៉ាងមានប្រសិទ្ធភាព៖
១. លុបមុខជាមួយហ្វូមឬសាប៊ូច្រើនដង
កំហុសដែលអ្នកមានស្បែកខ្លាញ់បង្កើតជារឿយៗគឺលុបមុខជាមួយសាប៊ូ ឬ ហ្វូមច្រើនដង ព្រោះគេជឿថាអាចកាត់បន្ថយខ្លាញ់លើមុខបាន។ តាមពិតវិធីនេះ អាចជួយត្រឹមបណ្ដោះអាសន្នប៉ុណ្ណោះ ហើយកាន់តែធ្វើឲ្យស្បែកងាយប្រឈមនឹងការឡើងខ្លាញ់ពេញផ្ទៃមុខថែមទៀត។ លាងមុខញឹកញាប់ពេក អាចប៉ះពាល់ដល់ស្រទាប់ស្ដើងរបស់ស្បែកមុខដែលជួយរារាំងពីបាក់តេរីបាន។ ជម្រើសល្អ អ្នកគួរលាងមុខត្រឹម២ដងក្នុងមួយថ្ងៃបានហើយ។
២. បើចង់បិទម៉ាស គួរប្រើជាប្រភេទ Clay Mask
ការប្រើ Clay Mark គឺសក្ដិសមសម្រាប់អ្នកមានស្បែកមុខខ្លាញ់ជាងប្រើម៉ាសសន្លឹក។ វាមានគុណសម្បត្តិអាចស្រូបយកជាតិខ្លាញ់លើសចេញពីស្បែកមុខបានល្អជាង។ លើសពីនេះ វាមានសារជាតិទប់ជាតិខ្លាញ់ និងបំប៉នសុខភាពស្បែកទៀតផង។
៣. កាត់បន្ថយស្រ្តេស
ជាធម្មតា យើងភ្លេចគិតថា ការតប់ប្រមល់ ពិបាកចិត្តច្រើនក៏អាចធ្វើឲ្យមុខឡើងខ្លាញ់បានដែរ ដោយសារវារំញោចដល់សុខភាពផ្លូវចិត្ត និងសុខភាពស្បែកឲ្យទាក់ទងគ្នា។ ពេលស្រ្តេស ស្បែកបានបញ្ចេញអរម៉ូន ធ្វើឲ្យកាន់តែអាក្រក់ និងឡើងខ្លាញ់ បង្កទៅជាស្ទះរន្ធញើសបាន។ ដែលមិនត្រឹមតែមុខមានខ្លាញ់ច្រើនទេ ថែមទាំងកើតមុនក៏ច្រើនដែរ។
៤. មានរបបអាហារសុខភាព
អាហារសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងអាស៊ីតខ្លាញ់អូមេហ្គា៣ ជួយពង្រឹងសុខភាពស្បែកបានយ៉ាងល្អ ។ វាមានដូចជា ប្លូប៊ឺរី ប៉ោម គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ស្ពីណាត់ ត្រីធូណា និងកុំភ្លេចបន្ថែមម្រេចលើអាហារ។ ចៀសវាងអាហារផ្ទុកជាតិស្ករខ្ពស់ និងអាហារផ្សំពីម្សៅនំប៉័ងជាដើម ដែលបង្កើនសកម្មភាពនៃក្រពេញខ្លាញ់នៅក្នុងស្បែក។ បរិភោគអាហារល្អនឹងជួយកាត់បន្ថយកម្រិតដែលធ្វើឲ្យឡើងខ្លាញ់លើស្បែកមុខ និងការរលាកផងដែរ។
៥. ផឹកទឹកឲ្យបានច្រើន
គន្លឹះល្អបំផុត យ៉ាងហោចណាស់ពី៨ទៅ១០កែវជារៀងរាល់ថ្ងៃនឹងជួយឲ្យស្បែកមានសុខភាពល្អ ។ ម្យ៉ាងវិញទៀត ផឹកទឹកក្រូចឆ្មា ល្អបំផុតសម្រាប់អ្នកមានបញ្ហាស្បែកខ្លាញ់ ព្រោះក្រូចឆ្មាផ្ទុកវីតាមីន C ។
៦. ប្រើទឹកឃ្មុំលាបមុខដើម្បីលាងបាក់តេរី
ទឹកឃ្មុំមានសមត្ថភាពលាងជម្រះបាក់តេរី និងប្រឆាំងមេរោគបាន កុំឲ្យស្បែកមានជាតិខ្លាញ់ និងផ្តល់សំណើមដល់ស្បែកផងដែរ។ អ្នកអាចយកទឹកឃ្មុំសុទ្ធលាបចោលលើមុខប្រហែល១០ទៅ១៥នាទី ហើយលាងចេញដោយទឹកក្ដៅ អនុវត្ត២ដងក្នុងមួយអាទិត្យ នោះមុខនឹងលែងមានខ្លាញ់ច្រើនទៀតហើយ។
៧. លាបឡេការពារកម្ដៅថ្ងៃ
អ្នកមានស្បែកខ្លាញ់ច្រើនតែមិនសូវចង់លាបឡេការពារកម្ដៅថ្ងៃទេ ព្រោះពេលលាបទៅកាន់តែឃើញមុខរងើមលើសដើម។ អ្នកគួរជ្រើសរើសប្រភេទឡេការពារណាសម្រាប់ស្បែកខ្លាញ់ ដែលមានធាតុផ្សំ Niacinamide ជួយស្រូបយកខ្លាញ់ដែលលើសពីផ្ទៃមុខ និងរក្សាស្បែកឲ្យរលោង៕
ចុចអាន៖ កុំច្រលំ! ឡេការពារកម្តៅថ្ងៃមាន SPF កាន់តែខ្ពស់ កាន់តែយ៉ាប់យ៉ឺនដល់ស្បែក