អាយុច្រើនប៉ុន​ណា ក៏ស្បែកនៅតែសភ្លឺថ្លាពីខាងក្នុង ឲ្យតែចេះគន្លឹះថែរក្សាទាំងនេះ​

  • 2019-06-12 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​អាយុ​​កាន់​​តែ​​​​ច្រើន​​ ភាព​​​​​​ចំណាស់​​​នឹង​​​​ខិត​​មក​​រក​​​​អ្នក​​បន្តិច​ម្តងៗ​​។ ដោយ​​​សារ​​​តែ​​​ស្បែក​​​​​ បាត់​បង់​​​​​ជាតិ​​​ខូឡាជែន​​ និង​ភាព​​​រលាស់​​ អស់​​​​​​​​ប្រមាណ​​​​៣០% រៀងរាល់​​ទសវត្សរ៍។ មូល​​ហេតុ​​​​ទាំង​​នេះ​​ហើយ​​​ដែល​​​បណ្តាល​​ឲ្យ​​ស្បែក​​​​​​​ ប្រែ​​ទៅ​ជា​ជ្រួញ ​​​​បែក​​​សង្វារ​និង​​យារ​​ធ្លាក់​​ជា​​​ដើម​។ ​​ដើម្បី​​ការពារ​​​ស្បែក​ ឲ្យ​​មើល​​ទៅ​​នៅ​តែ​​មាន​សភាព​​ក្មេង​​ស្អាត​ មិន​​​​ចាស់​​តាម​​វ័យ​​​ អ្នក​គួរ​​​​ដឹង​​​ពី​​គន្លឹះ​​ថែរក្សា​​​សំខាន់ៗ​​​​​​​​ជាមុន​​​សិន​។​  

​​​​​​​១. ផ្តល់​​​ជាតិ​​​​ទឹក​​​​ដល់​​​ស្បែក​​​​​​​​

​​​នេះ​​ជា​​​​ចំណុច​​ដែល​អ្នក​មិន​គួរ​មើល​​​​រំលង​​ទាល់​​តែ​​សោះ​​។ ដោយ​​សារ​​តែ​​រាង​​កាយ​​របស់​មនុស្ស​​​យើង​​ផ្ទុក​​​ជាតិ​ទឹក​​​ដល់​​ទៅ​​​ ៧០%-៨០% ដូច្នេះ​​ហើយ​​​​​ដើម្បី​ឲ្យ​​ស្បែក​​ ​ទន់​​មាន​​សំណើម អ្នក​​ត្រូវ​​​ផឹក​​ទឹក​​​យ៉ាង​​ហោច​ណាស់​​​​ឲ្យ​បាន​ពី ៨-១០កែវ​​ក្នុង​មួយ​​ថ្ងៃ។ ដាច់​​​ខាត​​កុំ​​​​បណ្តោយ​ឲ្យ​​ស្បែក ស្ងួត​ក្រៀមក្រោះ​​​​ព្រោះ​តែ​​​​ខ្វះ​ជាតិ​ទឹក​។​

​​​​​​​​២. របប​​អាហារ​​​​​​​​​

​​អាហារ​​​ដែល​​​អាច​ជួយ​​ឲ្យ​​ស្បែក​​​ស្អាត​មាន​សុខភាព​ល្អ គឺ​ពពួក​​អាហារ​​ដែល​ផ្ទុក​​អាស៊ីតខ្លាញ់អូមេហ្គា (omega fatty acids) និង​​​សារធាតុ​ប្រឆាំងអុកស៊ីដកម្ម​​។ វា​មាន​​នៅ​ក្នុង​​បន្លែ​​​ផ្លែឈើ​​ដូចជា ក្រូច ឪឡឹក ផ្លែ​បឺរ ផ្កា​​ខាត់​ណា​​​​ខៀវ ប៉េងប៉ោះ...។

​​​​​​​៣. ថែរក្សា​​​​ខូឡាជែន​​នៅ​​​ក្នុង​​​ខ្លួន​​​​​​​​

​ភាព​​​ស្រស់​​​​ស្អាត​​​​ដែល​​​ចេញ​​ពី​ក្នុង​​​ខ្លួន តម្រូវ​ឲ្យ​​មាន​​​​​សារធាតុ​​​​​សកម្ម​​ដូច​ជា Hydrolyzed Collagen វីតាមីន​ C, B6, B12, Niacin, Pentotenic acid, ស័ង្កសី និង​​​ផ្លែ​​​​​​​​ឈើ​​​​​​​ផ្សេងៗ​​​។ សារធាតុ​​​សំខាន់ៗ​​ទាំង​​នោះ​​​​ដែរ អាច​​រក​​បាន​​​​​នៅ​​ក្នុង​​ Naara ដែល​​​​ជា​​ផលិត​​​ផល​​ខូឡាជែន​ទទួល​​​​ស្គាល់​ដោយ​​​​​សហគមន៍​​អឺរ៉ុប ​មាន​​តួនាទី​​​ជួយ​​ឲ្យ​​​ស្បែក​​​ស្រស់​​ស្អាត ​មិន​​យារ​​ធ្លាក់ កាត់​​​បន្ថយ​​ស្នាម​ជ្រួញ​​ ព្រម​ទាំង​​​ធ្វើ​ឲ្យ​ស្បែក​​មាន​​​សុខភាព​ល្អ​ភ្លឺ​​ថ្លា​​​ចេញ​​ពី​​​​​​ខាង​​ក្នុង​។ ​   លើស​​ពី​​​​នេះ​​​ទៅ​​​ទៀត​​​​ ខូឡាជែន​ Narra ក៏​អាច​​​ជួយ​​​ថែរក្សា​​​​​​សក់​​និង​​ក្រចក​​​ឲ្យ​​នៅ​តែ​​​​​​ស្អាត​​​រឹង​មាំ​​ក្រាស់​​វែង​បែប​​​ធម្មជាតិ​​​ផង​ដែរ​​។

​​​​​​​៤. សម្រាក​ឲ្យ​បាន​​គ្រប់​គ្រាន់​​​​​​​

​ប្រសិន​បើ​​​អ្នក​​ខំ​​ញ៉ាំ​​ ឬ​ប្រើ​​​ផលិត​​ផល​​​ច្រើន​​​​មុខ​​យ៉ាង​​ណា ​បើ​មិន​​​​​​សម្រាក​​ឲ្យ​បាន​គ្រប់​គ្រាន់​​​ទេ ​នោះ​​រាង​កាយ​នឹង​​ចុះ​​​ទ្រុឌទ្រោម បង្ក​ទៅ​ជា​​បញ្ហា​​​ផ្សេងៗ​​​នៅ​​លើ​​ស្បែក​​​​ដូច​ជា​ ជ្រីវជ្រួញ​ ​​សោះ​​កក្រោះ​​​មិន​​ស្រស់​​ថ្លា​។

​​​​​​​​​​៥. ហាត់​​ប្រាណ​​​​​​​​

​​​​​​​​​ត្រូវ​​​ហាត់​ប្រាណ​​​​​​​​ជា​​ប្រចាំ​​ ព្រោះ​​រាង​​កាយ​​ចាំ​​បាច់​​ត្រូវ​​​​បញ្ចេញ​​ជាតិ​​ពុល​​តាម​​រយៈ​ញើស​​​។ អ្នក​​​អាច​​​សាក​​​​​ល្បង​​​​ហាត់​​​ក្បាច់​​​យូហ្កា ការ​ធ្វើ​​​​សមាធិ និង​លំហាត់​​ប្រាណ​​ផ្លូវ​​​ដង្ហើម ដើម្បី​ជួយ​​​​​​ឲ្យ​សុខភាព​​ល្អ អារម្មណ៍​​ស្រស់​​ស្រាយ​​​។ ​​ត្រូវ​​​ចាំ​ថា ការ​​​កើត​​​​ទុក្ខ​​ពិបាក​​ចិត្ត​​​​​គឺ​ជា​​​​សត្រូវ​​​​​ដ៏​​​ធំ​​​បំផុត​​​​​​​​​​សម្រាប់​​​​សុខភាព​​​ស្បែក​៕​​​​​​​​​​​​​​  

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម