ទម្លាប់​​​​​​​លាង​​មុខ​​​​​​​​​​ខុស​​​​​​​ ៦​​​​យ៉ាង​​​​ ​​​ធ្វើ​​ឲ្យ​​ស្បែក​​​​​​ខូច​ខ្ទេច​​​​ដោយ​​​មិន​​ដឹង​​​ខ្លួន

  • 2019-04-19 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​ប្រហែល​​​ជា​អ្នក​គិត​​ថា​​ ការ​​លាង​មុខ​មាន​ភាព​​ងាយ​ស្រួល​​​​ ហើយ​មិន​ចាំ​​បាច់​​​​​​យក​​ចិត្ត​​ទុក​​​​ដាក់​​​ខ្លាំង​​​ ដូច​​​​​​​​ការ​លាប​​ផលិតផល​​​​ថែរក្សា​​​​ស្បែក​​​នោះ​​​​​​​​ទេ។ ដោយ​​សារ​​តែ​បែប​នេះ ​​ទើប​​​មាន​​​​មនុស្ស​​​​​ជា​​ច្រើន​​​​​ ទម្លាប់​​​​​លាង​​​​​មុខ​​​ខុស​ជា​​ប្រចាំ បណ្តាល​ឲ្យ​​ស្បែក​​​​​មិន​ស្រស់​ថ្លា ​​​ឆាប់​​ចាស់ ​​និង​​ខូច​​ខាត​​​ពី​មួយ​​​​​​ថ្ងៃ​​ទៅ​​​​មួយ​​ថ្ងៃ​។

​១.​ ​​​​​លាង​​​​​​​​​មុខ​តែ​​ម្តង​​​ក្នុង​មួយ​​ថ្ងៃ​​

​​​​​​​​​​​​​​លាង​​​​​សម្អាត​​​មុខ​​​​​​​​​នៅ​ពេល​​​​​យប់​​​​មុន​​ចូល​​​គេង​​មិន​​​​​គ្រប់​គ្រាន់​​ឡើយ​ អ្នក​​ត្រូវ​​​​​​លាង​​​មុខ​​ជា​​ប្រចាំ​​​កុំ​​បី​​​ខាន​​​​រាល់​ព្រឹក​​ បន្ទាប់​​ពី​​ភ្ញាក់​ឡើង។ ​​​ដោយ​​សារ​​​​ពេល​គេង​​​ បាក់​​​តេរី​​ផ្សេងៗ​​​នឹង​មក​ទុំ​​ជាប់​​​​​​​​​​​​​​​​​​​ស្បែក​ រួម​​​ទាំង​​ឡើង​​​​ជាតិ​​ខ្លាញ់​​ទៀត​​ផង ដូច្នោះ​ហើយ​បើ​​មិន​សម្អាត​​​ឲ្យ​បាន​ស្អាត​​​ល្អ នោះ​​​ស្បែក​​​​​នឹង​​​​កើត​​មាន​បញ្ហា​​ផ្សេងៗ ​​​​ដូច​ជា​​​​ឡើង​មុន ​​ខ្មៅ​​ស្រអាប់​...។

២. មិន​​​ប្រើ​​​​ផលិតផល​លាង​​មុខ​​ឲ្យ​ត្រូវ​​​តាម​​​​ប្រភេទ​​ស្បែក​មុខ​

​​​បើ​ស្បែក​​​មុខ​​របស់​​​អ្នក​​សម្បូរ​ជាតិ​​ប្រេង អ្នក​​ងាយ​នឹង​​កើត​មុន​​​ឬ​​​មាន​​​មុន​ដែល​​​ពិបាក​ព្យាបាល​​​​​​​​ ​​​​​ដូច្នេះ​​​គួរ​​​​​ប្រើ​​ប្រភេទ​​ជែល​​​​​​​​ដើម្បី​​លាង​មុខ​​​។​ គ្រូពេទ្យជំនាញខាងស្បែក​ Jessica Wu ​​​​នៅ​​​អាមេរិក បាន​​​និយាយ​ថា សម្រាប់​អ្នក​​​ដែល​មាន​ស្បែកមុខ​​​​ស្ងួត​ឬ​​​​ឆាប់​​ប្រតិកម្ម​​​វិញ​ គួរ​​ប្រើ​​​​ប្រភេទ​​​​​ គ្រីម ​ឬ​ហ្វូម​​លាង​​​​មុខ​​​​ទឹក​​ដោះ​គោ ​​​ដើម្បី​ជួយ​​ផ្តល់​​សំណើម​​​ដល់​​ស្បែក​មុខ​​។​

​​៣. លាង​ជាមួយ​នឹង​​ទឹក​​ក្តៅ​

​​​​​​​​​​​​​គ្រូពេទ្យជំនាញខាងស្បែក David Bank នៅ​​​អាមេរិក​​​ បាន​​​​​បញ្ជាក់​​ថា ទឹក​ក្តៅ​​​អាច​​ជួយ​ឲ្យ​អ្នក​មាន​​អារម្មណ៍​​ល្អ ​​ប៉ុន្តែ​​​​វា​​​នឹង​​បណ្តាល​​ឲ្យ​ស្បែក​​​​​​​​ស្ងួត គ្មាន​​សំណើម​ ​​​​ឡើង​ក្រហម​ឬ​​​​​​រោល​​រមាស់​ជា​ដើម​។

​៤. មិន​​ជូត​​​​​​មុខ​ឲ្យ​ស្ងួត​ បន្ទាប់​ពី​លាង​ជាមួយ​កន្សែង

​​អ្នក​​ខ្លះ​​​​​ទម្លាប់​​​​ប្រើ​​​កន្សែង​​​​​​​​ជាមួយ​​​​នឹង​​ហ្វូម​​លាង​​​​​មុខ​​​​ ប៉ុន្តែ​​​​​​ធ្វើ​​បែប​​​នេះ​​​​​​​​​​នឹង​​មាន​​សំណល់​​​​​​ជាប់​​​ស្បែក​មុខ ធ្វើ​​​ឲ្យ​ស្បែក​​​​​រោល និង​​ប៉ះ​ពាល់​​​ដល់​ប្រសិទ្ធភាព​​​​ផលិតផល​​ដែល​អ្នក​​​​ប្រើប្រាស់​​បន្ទាប់។​​ ​​​វិធី​​​​ល្អ​​​​​​​​​​​គួរ​​ប្រើ​​​​​ ហ្វូម​ដែល​គ្មាន​​ជាតិ​កាត់ ប៉ុន្តែ​​បើ​អ្នក​​ប្រើ​ជាមួយ​​កន្សែង ត្រូវ​លាង​​​​ទឹក​ឲ្យ​បាន​ស្អាត​និង​ជូត​​ឲ្យ​ស្ងួត​ល្អ​។​

​៥. ​​មិន​​​ប្រើ​​​​​​​​​ប្រាស់​​​ផលិត​​​ផល​​​​​ខាត់​​​​ស្បែក​​​ដែល​មាន​​សារធាតុ​​ល្អ

ការ​​ដុស​​​ខាត់​​ស្បែក​​​​ ២-៣ដង ក្នុង​មួយ​​​សប្តាហ៍​​ អាច​ជួយ​​​ឲ្យ​​ស្បែក​​​ភ្លឺ ជម្រុះ​​កោសិកា​ចាស់ៗ​​​​ និង​ជួយ​ឲ្យ​​ផលិតផល​​​ថែរក្សា​​ស្បែក​​ឆាប់​ជ្រាប​ចូល​។ យ៉ាង​ណា​មិញ ​មិន​ត្រូវ​​​​​ប្រើ​​​​​ផលិតផល​​ដុស​​ខាត់​​ ដែល​មាន​​កម្ទេច​​មុត​​ស្រួច​​​​ មាន​សភាព​​​រឹង ព្រោះ​​​​វា​អាច​ធ្វើ​ឲ្យ​​ស្បែក​​​​​​​ខូច ​​ជ្រីវជ្រួញ​​​ ​​​គ្មាន​សុខភាព​ល្អ​។​

​​​៦. ប្រើ​​​​ច្រាស់​​​​​ដុស​មុខ​ជា​ប្រចាំ​

​ពិត​ណាស់​​ច្រាស់​​​​​​​​​​ដុស​​មុខ​​​អាច​​​សម្អាត​​​​បាន​​​ជ្រៅ​ជាង​​​ការ​​ប្រើ​ម្រាម​ដៃ​​ ​​ប៉ុន្តែ​​បើ​អ្នក​​​​​មាន​​ស្បែក​​ស្ងួត​ ប្រតិកម្ម ក្រហម​​ស្តើង ឧបករណ៍​នេះ​​មិន​ស័ក្តិសម​​សម្រាប់​អ្នក​ឡើយ។​​​​​​​​​​

ចុចអានបន្ត៖

​​

ប្រភព៖ netlife ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម