សំបុកមេរោគ ៨ កន្លែងក្នុងផ្ទះ គួរសម្អាតយ៉ាងហោចណាស់ឲ្យបានម្តងក្នុង ១ សប្តាហ៍
- 2019-06-11 04:10:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបុកមេរោគ ៨ កន្លែងក្នុងផ្ទះ គួរសម្អាតយ៉ាងហោចណាស់ឲ្យបានម្តងក្នុង ១ សប្តាហ៍
ផ្ទះប្រៀបដូចជាព្រះរាជវាំងរបស់អ្នកអ៊ីចឹង។ វាចាំបាច់ណាស់ដែលត្រូវរក្សារបស់របរឲ្យនៅស្អាត និងមានអនាម័យក្នុងផ្ទះរបស់អ្នក។ មានរបស់របរច្រើនណាស់ក្នុងផ្ទះ ដែលអ្នកប្រហែលជាអ្នកភ្លេច ឬមិនទាន់បានសម្អាតសូម្បីតែម្ដងនៅឡើយទេ។ ខាងក្រោមនេះជារបស់ប្រើប្រាស់ដែលពោរពេញដោយមេរោគ ហើយអ្នកគួរតែសម្អាតឲ្យបានយ៉ាងណាស់ម្ដងក្នុង ១ សប្ដាហ៍៖
តេឡេបញ្ជា
អ្នកគួរតែគិតដល់ការលាងសម្អាតតេឡេបញ្ជា។ យើងទាំងអស់គ្នាកាន់ និងប៉ះតេឡេបញ្ជាក្នុងផ្ទះរាល់ថ្ងៃពេលញ៉ាំអាហារ ឬពេលក្អក។ វាជាឧបករណ៍ចម្លងមេរោគផ្ដាសាយ។ ដូចនេះហើយយើងត្រូវសម្អាតវាឲ្យស្អាតគ្រប់ពេលដោយប្រើទឹកអាកុលជូតសម្អាតផ្នែកខាងមុខ។
ក្ដារចុចរបស់កុំព្យូទ័រ
មេរោគនឹងនៅជាប់ក្ដារចុចកុំព្យូទ័រនៅពេលដែលអ្នកញ៉ាំអាហារបណ្ដើរប្រើវាបណ្ដើរ។ នៅពេលដែលអ្នកប្រើវាញឹកញាប់ វាអាចនឹងកខ្វក់ខ្លាំងណាស់។ អ្នកអាចប្រើស្ព្រៃបាញ់ដើម្បីសម្អាត ឬប្រើជាទឹកអាកុលជូតក៏បានដែរ។
កន្លែងលាងចាន
អ្នកគួរតែយកកាក់សំណល់អាហារពីចេញពីកន្លែងលាងចាន។ បាក់តេរីអាចនឹងរីករាលដាលនៅកន្លែងដែលសើម។ ហើយបាក់តេរីក៏អាចជាប់ទៅនឹងកាក់សំណល់ដែលបានធ្លាក់ចូលក្នុងកន្លែងបង្ហូរទឹកបានដែរ។ អ្នកគួរតែសម្អាតកន្លែងលាងចានឲ្យបានរាល់ថ្ងៃដោយប្រើថ្នាំសម្លាប់មេរោគ។
ដបទឹក
យើងភាគច្រើនសន្សំទុកដបទឹក សម្រាប់ច្រកទឹកដាក់ក្នុងទូទឹកកក។ យើងគួរតែសម្អាតដបទឹកឲ្យបានរាល់ថ្ងៃ។ ក្នុងដបទឹកទាំងនោះ បាក់តេរីអាចមានច្រើនជាងចានបង្គន់ទៅទៀត។
ដៃទ្វារ
ដៃទ្វារជាវត្ថុដែលធ្វើឡើងសម្រាប់កាន់។ គ្រប់គ្នាឲ្យតែមកផ្ទះដឹងតែកាន់ដៃទ្វារមុនគេជាប្រចាំហើយ។ មានមេរោគច្រើនណាស់នៅលើដៃទ្វារ។ ដើម្បីសម្អាតវត្ថុនេះ ត្រូវតែប្រើទឹកខ្មេះស។ អ្នកត្រូវចាក់ទឹកខ្មេះសលើក្រណាត់ស្អាត ហើយយកទៅលើជូតវា។
ខ្នើយកើយ
ខ្នើយកើយជារបស់ដែលអ្នកប្រើរាល់ថ្ងៃ។ វាអាចមានស្នាមប្រឡាក់ កោសិកាងាប់ និងធូលីជាច្រើននៅលើខ្នើយ។ អ្នកតែងតែសម្អាតស្រោមខ្នើយ តែមិនបានសម្អាតខ្នើយទេ។ ភាគច្រើនច្រើននៃខ្នើយកើយគឺពិបាកបោក ឬមិនអាចបោកបាន ដូចនេះអ្នកគួរតែបោកសម្អាតវាយ៉ាងហោចណាស់ ២ ដងក្នុង១ ឆ្នាំ។
ប៉ុងលាងចាន
ប៉ុងលាងចានក៏អាចប្រែជាគ្មានអនាម័យបានដែរ។ ដើម្បីកម្ចាត់មេរោគចេញពីប៉ុង ត្រូវយកវាក្នុង microwave ប្រហែល ១នាទី។ ហើយអ្នកគួរតែផ្លាស់ប្ដូរប៉ុងលាងចានរៀងរាល់១អាទិត្យម្ដង។
ច្រាសដុះធ្មេញ
ច្រាស់ដុសធ្មេញជាវត្ថុចម្បងដែលអ្នកគួរតែសម្អាតមុនគេ។ អ្នកគួរតែដាក់ច្រាស់ដុសធ្មេញចូលក្នុងទឹកខ្ពុរមាត់ដែលមានជាតិអាល់កុលឲ្យបានម្ដងក្នុង ១សប្តាហ៍។ បន្ទាប់ពី ៣ខែម្ដង គួរតែប្ដូរច្រាស់ដុសធ្មេញចេញ។ ទុកច្រាស់នៅឲ្យឆ្ងាយពីច្រាស់ដុសធ្មេញដទៃ៕
ចុចអាន៖ អាហារ ៥ មុខដែលអ្នកមិនគួរលាងទឹកមុនពេលចម្អិន