អាហារ ៥ មុខដែលអ្នកមិនគួរលាងទឹកមុនពេលចម្អិន

  • 2019-05-17 06:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​គិត​ថា​អ្នក​ចង់​លាង​សម្អាត​បាក់តេរី​ចេញ​ពី​អាហារ​ទាំង​នេះ​ដោយ​ការ​លាង​​នោះ​ អ្នក​គិត​ខុស​ហើយ​។​ អាហារ​ ៥​ មុខ​នេះ​បើ​អាច​មិន​បាច់​លាង​ទេ​មុន​យក​ទៅ​ចម្អិន​៖​

មាន់​ និង​ ត្រី

តើ​អ្នក​ជា​ទូទៅ​ធ្លាប់​លាង​មាន​មុន​ពេល​យក​ទៅ​ចម្អិន​ទេ​?​ បើ​សិន​ជា​ធ្លាប់​អ្នក​គួរ​តែ​បោះ​ចោល​ទម្លាប់​នេះ​ទៅ​។​ វា​មិន​ត្រឹម​តែ​មិន​អាច​កម្ចាត់​បាក់តេរី​ ឬ​ ធាតុ​បង្ក​ជំងឺ​ចេញ​ពី​អាហារ​ទេ​ តែ​វា​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​ចម្លង​រោគ​ដល់​អ្នក​។​ ការ​លាង​មាន់​នៅ​កន្លែង​លាង​ចាន​ ប្រៀប​ដូច​ជា​អ្នក​យក​បាក់តេរី​មក​ពង្រាយ​ក្នុង​ផ្ទះ​បាយ​អ៊ីចឹង​។​ តែ​បើ​ជ្រុល​ជា​លាង​ហើយ​ត្រូវ​តែ​ដាក់​លើ​ក្រដាស​ស្អាត​ទុក​ឲ្យ​ស្ងួត​ទឹក​សិន​។​ វិធី​ដែល​មាន​ប្រសិទ្ធ​ភាព​ដើម្បី​កម្ចាត់​បាក់តេរី​គឺ​ចម្អិន​វា​ ចំពោះ​ត្រី​ឆៅ និង​សាច់​ផ្សេងៗ​ទៀត​ក៏​ត្រូវ​ធ្វើ​បែប​ហ្នឹង​ដែរ​។​

សាច់​ក្រហម

វា​ក៏​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដូច​លាង​មាន់​អ៊ីចឹង​ដែរ​ វា​នឹង​ធ្វើ​ឲ្យ​បាក់តេរី​នៅ​ពាស​ពេញ​ផ្ទះបាយ​។​ ពេល​ដែល​អ្នក​លាង​សាច់​ប្រៀប​បាន​ដូច​ជា​អ្នក​កំពុង​តែ​ធ្វើ​ឲ្យ​សាច់​មាន​ជាតិ​ទឹក​ច្រើន​ ហើយ​ធ្វើ​ឲ្យ​បាត់​បង់​រសជាតិ​ពេល​ចម្អិន​ថែម​ទៀត​។ តែ​បើ​អ្នក​មិន​អាច​បោះ​ចោល​ទម្លាប់​លាង​បាន​ អ្នក​គួរ​តែ​ដាក់​វា​នៅ​លើ​ក្រដាស​ឲ្យ​ស្ងួត​ទឹក​សិន​មុន​នឹង​យក​មក​ចម្អិន​។

អាហារ​វេច​ខ្ចប់​ហើយ​​ និង​សា​ឡាដ

បើ​សិន​ជា​វា​ត្រូវ​បាន​គេ​វេច​ខ្ចប់​ ហើយ​បាន​លាង​សម្អាត​រួច​ហើយ​ នោះ​មិន​ចាំ​បាច់​លាង​ម្ដង​ទៀត​ទេ​។​ បើ​សិន​ជា​អ្នក​លាង​វា​នៅ​ជិត​នឹង​អាហារ​ដទៃ​ វា​នឹង​បង្កើន​ហានិភ័យ​ចម្លង​រោគ​តាម​រយៈ​ទឹក​និង​កន្លែង​លាង​ជាដើម​។​

ផ្សិត

ដូច​សាច់​ដែរ​ ផ្សិត​នឹង​បាត់​បង់​រសជាតិ​បើ​សិន​ជា​វា​ត្រូវ​ទឹក​យូរ​ពេក​។​ យោង​តាម​ Sieden និយាយ​ថា​ «មេ​ចុងភៅ​ជា​ច្រើន​នឹង​មិន​លាង​ ឬ​ត្រាំ​ផ្សិត​ទេ​ ប៉ុន្តែ​ពួក​គេ​ជូត​វា​ជា​មួយ​នឹង​កន្សែង​សើម​ ដោយ​សារ​តែ​វា​ស្រូប​យក​ទឹក​ដូច​អេប៉ុង​អ៊ីចឹង»។​ ផ្សិត​គឺ​ស្រូប​យក​សារជាតិ​ផ្សេង​ៗ​លឿន​ណាស់​ ដើម្បី​កុំ​ឲ្យ​វា​រីក​ និង​ស្វិត​ពេក​ក្នុង​ម្ហូប​ អ្នក​ត្រូវ​តែ​លាង​វា​ដោយ​ប្រើ​ដៃ​ថ្នម​ៗ​។​

ស៊ុត

មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​លាង​ស៊ុត​មុន​ពេល​យក​មក​ប្រើ​។​ បើ​សិន​ជា​អ្នក​ចង់​លាង​អ្នក​គួរ​តែ​លាង​ជា​មួយ​នឹង​សាប៊ូ​ហើយ​នឹង​ទឹក​ក្ដៅ​ដើម្បី​ឲ្យ​ប្រាកដ​ថា​ វា​​សម្បក​វា​ស្អាត​។​ បើ​ញ៉ាំ​ត្រូវ​ចម្អិន​រហូត​ដល់​ពង​ក្រហម​ឆ្អិន​ ទើប​អាច​ប្រាកដ​ថា​គ្មាន​បាក់តេរី​៕

ចុចអាន៖ មនុស្ស​៩៩%​​ ​ញ៉ាំ​ផ្លែឈើ​ទាំង​នេះ​ខុស​​ទាំង​មិន​ដឹង​ខ្លួន​

ប្រភព៖ healthline ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម