ក្តីសុខបំផុត ពេលមនុស្សអ្នកលួចស្រលាញ់សារភាពថា គេក៏ស្រលាញ់អ្នកវិញដែរ

  • 2019-06-05 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្វី​សប្បាយ​ចិត្ត​ជាង​ពេល​ដែល​មនុស្ស​យើង​ Crush ​លើ គេ​សារភាព​ស្នេហ៍​ចំពោះ​យើង​​នោះ​ឡើយ។ ​នេះ​ជា​សេចក្ដី​សុខ​​ផ្លូវ​ចិត្ត​យ៉ាង​រ៉ូ​មែន​ទិក​បំ​ផុត​សម្រាប់​ជី​វិត​ស្នេហា ហើយ​ក៏​ជា​អ្វី​ដែល​មនុស្ស​គ្រប់​​គ្នា​ចង់​មាន​ដែរ។

​អាច​ចាត់​ទុក​ថា​ជា​រឿង​ជោគ​ជ័យ​មួយ​សម្រាប់​ទទួល​បាន​សេចក្ដី​ស្រលាញ់​ស្មោះ​ពេញ​បេះ​ដូង ពី​មនុស្ស​ដែល​អ្នក​ចង់​រស់​នៅ​ជិត​គេ​បំ​ផុត ​នឹក​គេ​ខ្លាំង​បំ​ផុត ​និង​តែង​គិត​ដល់​គេ​ខ្លាំង​បំផុត។ ​អារម្មណ៍​ដែល​ចាប់​អារម្មណ៍​​គេ ​ហើយ​គេ​ក៏​បង្ហាញ​ថា ​គេ​ពេញ​ចិត្ត​យើង​ដែរ ធ្វើ​ឲ្យ​​ចង្វាក់​បេះ​ដូង​នេះ​លោត​ញាប់​ខ្លាំង​ពេក​ហើយ។ ​កាន់​​តែ​ពិសេស​ទៀត​ គឺ​បេះ​ដូង​យើង​ស្ទើរ​ហោះ ​នៅ​ពេល​គេ​ធ្វើ​រឿង​ល្ងង់​ៗ ដើម្បី​ឲ្យ​យើង​បាន​សើច បាន​សប្បាយ​​ ទាំង​ដែល​គេ​មិន​ដែល​ខ្លាច​នឿយ​ហត់។

​បើ​បាន​ជួប​មនុស្ស​ដែល​បាន​តប​ស្នង​សុភមង្គល​ស្នេហា​មួយ​ចេញ​ពី​បេះ​ដូង​សម្រាប់​អ្នក​ហើយ ​គួ​រតែ​រក្សា​​ឲ្យ​ជាប់ ហើយ​បង្កើត​អនុស្សាវរីយ៍​ចង​ចាំ​មួយ​សម្រាប់​មនុស្ស​ម្នាក់​នោះ។ ​នៅ​ក្បែរ​មនុស្ស​ដែល​អ្នក​ស្រលាញ់​មួយ​នាទី ​មាន​តម្លៃ​ប្រៀប​ដូច​​​គេ​ឲ្យ​​ផឹក​ថ្នាំ​វេទមន្ត​មិន​ចេះ​ចាស់​មួយ​ដប ដែល​អស្ចារ្យ​ខ្លាំង​ណាស់ ។ ​ពេល​ធុញ​ ក៏​​ទៅ​ជា​​សប្បាយ ពេល​រងា​ក៏​ប្រែ​ជា​កក់​ក្ដៅ ​ពេល​ឯកោ ក៏​ប្រែ​ជា​មាន​គ្នីគ្នា ពិភពលោក​នេះ​មិន​ស្ងាត់​ទាល់​តែ​សោះ ​អ៊ូអរ និង​មាន​ន័យ​បំ​ផុត​សម្រាប់​ជីវិត​អ្នក។

​​​​​នេះ​ហើយ​ជា​សុភមង្គល​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ សេចក្ដី​ស្រលាញ់ គឺ​ស្រលាញ់​ទៅ​វិញ​ទៅ​មក​ ច្បាស់​លាស់​ជាមួយ​គ្នា។ ​មិន​មែន Crsuh ​គេ​ម្នាក់​ឯង ​យល់​ច្រ​លំ​ម្នាក់​ឯង ​ឈឺ​ចាប់​ម្នាក់​ឯង​នោះ​ទេ៕

ចុចអាន៖ ​ មិនបាច់ស្អាតពេក ឲ្យតែចេះប្រើល្បិច ៣ នេះ​ដឹងតែមានប្រុសល្អៗតម្រង់ជួរគ្នាសុំស្នេហ៍​មិនខាន

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម