មិនបាច់ស្អាតពេក ឲ្យតែចេះប្រើល្បិច ៣ នេះដឹងតែមានប្រុសល្អៗតម្រង់ជួរគ្នាសុំស្នេហ៍មិនខាន
- 2019-05-28 10:13:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ស្អាតពេក ឲ្យតែចេះប្រើល្បិច ៣ នេះដឹងតែមានប្រុសល្អៗតម្រង់ជួរគ្នាសុំស្នេហ៍មិនខាន
ចង់ក្លាយជាមនុស្សដែលមានមន្តស្នេហ៍នៅក្នុងភ្នែកមនុស្សប្រុសមិនមែនរឿងពិបាកទៀតទេ។ គ្រាន់តែត្រូវការប្រើតិចនិកបន្តិចតែប៉ុណ្ណោះ អ្នកនឹងទទួលបានសមត្ថភាពពិសេសដែលអ្នកគ្រប់គ្នាមើលមកអ្នកជាមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់។ អ្នកណាក៏ចង់នៅក្បែរ អ្នកណាក៏ចង់នៅជិតដែរបើចេះប្រើតិចនិកនេះ។
ស្ងាត់ស្ងៀម ប៉ុន្តែរួសរាយ
វិធីនេះជាវិធីដំបូងដែលធ្វើឲ្យមនុស្សប្រុសចាប់អារម្មណ៍អ្នក។ អ្នកមិនគួរបង្ហាញឲ្យគេឃើញថាអ្នកជាមនុស្សនិយាយច្រើនពេកទេ។ ត្រូវតែស្ងាត់បន្តិចសិននៅពេលដែលអ្នកនិយាយច្រើនបន្តិចហើយ មិនមែននិយាយមិនឈប់នោះទេ។ ធ្វើបែបនេះអ្នកអាចបង្ហាញបុរសពីការញញឹមដ៏ស្រស់ស្អាតនិងទាក់ទាញរបស់អ្នក។ ហៅគេនិយាយគ្នាខ្លះ ប៉ុន្តែត្រូវតែចេះគួរសម ត្រូវតែចាំថាកុំនិយាយច្រើនពេក។
ការប្រើប្រាស់បណ្ដាញសង្គម
ពេលដែលជួបគ្នាហើយប្រាកដជាសួររក ឬសុំស្គាល់ Account Facebook ឬ Instagram មិនខាន។ ក្នុង account របស់អ្នកគួរតែមើលទៅឲ្យសមរម្យ មិនត្រូវ post ឬ share ពាក្យឬរូបភាពអ្វីមិនល្អនោះទេ។ គួរតែមានរូបភាពគួរឲ្យស្រលាញ់ ឲ្យមើលទៅស្រស់ថ្លានិងក្នុងន័យវិជ្ជមាន។
កុំធ្វើជាមនុស្សស្រីដែលពិបាកផ្គាប់ចិត្តពេក
គាត់អាចនឹងមានភាពស្ទាក់ស្ទើរដើម្បីបង្ហាញថាគាត់ចាប់អារម្មណ៍ជាមួយអ្នក។ ចឹងអ្នកគួរតែជួយគាត់ដោយនិយាយពាក្យសម្ដីពីរោះៗ ពេលនោះហើយប្រាកដណាស់ថាគាត់នឹងលង់ស្រលាញ់អ្នកងើបមិនរួចនោះទេ៕
ចុចអាន៖ ៣ វិធីបដិសេធមនោសញ្ចេតនាមនុស្សម្នាក់ កុំឲ្យគេឈឺចាប់ និងអាម៉ាស