អានអត្ថបទនេះហើយ អ្នកនឹងរកឃើញដៃគូជីវិតពិតរបស់អ្នក
- 2019-05-30 07:09:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានអត្ថបទនេះហើយ អ្នកនឹងរកឃើញដៃគូជីវិតពិតរបស់អ្នក
តើនរណាជាដៃគូជីវិតពិតប្រាកដរបស់អ្នក???
ម៉ាក់? ប៉ា? ប្តី/ប្រពន្ធ? មិត្តល្អ? កូនប្រុស? កូនស្រី?
ឬអ្នកដទៃ...???
ដៃគូជីវិតពិតប្រាកដរបស់អ្នកគឺជារាងកាយរបស់អ្នក
អ្នកនិងរាងកាយរបស់អ្នកនៅជាមួយគ្នាតាំងពីជីវិតអ្នកចាប់ផ្ដើមរហូតដល់ដង្ហើមចុងក្រោយ។
អ្នកពេញចិត្តជាមួយនឹងទំនាក់ទំនងផ្សេងៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាល្អចំពោះអ្នក...
តែអ្នកក៏ដើរតួយ៉ាងសំខាន់ជាមួយនឹងរាងកាយរបស់អ្នកដែរ។
អ្វីដែលអ្នកធ្វើចំពោះរាងកាយរបស់អ្នកគឺជាទំនួលខុសត្រូវ ហើយវានឹងតបស្នងមកអ្នកវិញ។ អ្នកកាន់តែខ្វល់ពីរាងកាយកាន់តែខ្លាំង រាងកាយរបស់អ្នកនឹងមើលថែអ្នកកាន់តែខ្លាំងវិញដូចគ្នា។
អ្វីដែលអ្នកញ៉ាំ...
អ្វីដែលអ្នកកំពុងធ្វើឲ្យសម...
វិធីដែលអ្នកប្រើរំសាយស្ត្រេស...
ការសម្រាកដែលអ្នកបានឲ្យទៅរាងកាយ...
នឹងសម្រេចពីរបៀបដែលរាងកាយរបស់អ្នកឆ្លើយតបទៅជីវិតប្រចាំថ្ងៃរបស់អ្នក។
សូមចាំថារាងកាយរបស់អ្នកគឺជាអាស័យដ្ឋានអចិន្ត្រៃយ៍ដែលអ្នកកំពុងរស់នៅ។
តើរាងកាយរបស់អ្នកត្រូវការអ្វី? ការស្រលាញ់ ការមើលថែ ការគោរព ការគួរសម ភាពទន់ភ្លន់ ភាពស្មោះត្រង់
រាងកាយរបស់អ្នកគឺជាទំនួលខុសត្រូវរបស់អ្នក។
ដោយសារ...
អ្នកគឺជាដៃគូជីវិតពិតរបស់អ្នក...!!!