អាយុច្រើនប៉ុនណា ក៏អាចរស់នៅសប្បាយដូចក្មេង ឲ្យតែចេះអនុវត្តវិធីទាំងនេះ
- 2019-04-30 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុច្រើនប៉ុនណា ក៏អាចរស់នៅសប្បាយដូចក្មេង ឲ្យតែចេះអនុវត្តវិធីទាំងនេះ
អាយុរបស់មនុស្សតែងដើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។ អាយុកាន់តែច្រើន អ្នកកាន់តែចង់ឃាត់ ព្រោះមិនចង់ឲ្យចាស់តាមវ័យ។ កុំបារម្ភអី ផ្នត់គំនិតនាសម័យនេះ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សំខាន់បំផុត ត្រូវចេះអនុវត្តវិធីល្អៗដូចខាងក្រោម ដើម្បីជួយឲ្យអ្នកអាចប្រើជីវិតរស់នៅសប្បាយរីករាយមិនចាញ់ក្មេងនោះឡើយ។
ថែរក្សារាងកាយឲ្យបានត្រឹមត្រូវ កុំបណ្តោយឲ្យធាត់ឬស្គមពេក។
មិនត្រូវដើរលេងយប់ជ្រៅនាំឲ្យគេងមិនគ្រប់ ចេះប្រើឆត្រពេលដើរហាលថ្ងៃក្តៅ។
កុំប្រញាប់អ៊ុតសក់រួញ តសក់ ឬប្រើស្រ្ពៃយ៍បាញ់សក់ញឹកញាប់។
កុំស្លៀកពាក់ពណ៌ក្រមៅបែបវ័យចំណាស់។
កុំខ្វល់ពីអតីតកាល កុំរស់នៅជាមួយវិប្បដិសារី។
កុំស្លៀកពាក់ខោអាវណាហួសសម័យ សាកទិញម៉ូដថ្មីដែលពុំធ្លាប់ស្លៀកពីមុនមក។
រៀនបើកចិត្តឲ្យទូលាយ សាកល្បងធ្វើអ្វីថ្មីៗ រស់នៅរីករាយមិនធុញទ្រាន់។
ថែរក្សាសុខភាពធ្មេញឲ្យនៅរឹងមាំស្អាតល្អ។
ថែរក្សាប្រអប់ដៃជើង ក្រចកដៃជើង និងស្បែកឲ្យមានអនាម័យនិងស្អាតជានិច្ច។
កុំពាក់ខ្សែកមាសច្រើនពេក។
ថែរក្សាសុខភាពដោយហាត់ប្រាណជាប្រចាំ។
កុំភ្លេចដកដង្ហើមស្រូបយកខ្យល់អុកស៊ីហ្សែនចូលទៅក្នុងសួតឲ្យបានច្រើន ទើបឈាមអាចដំណើរការនាំយកអុកស៊ីសែនទាំងនោះទៅកាន់សាច់ដុំ ជួយឲ្យស្បែកស្រស់ថ្លា។
តែងតែញញឹម ទោះគ្មាននរណាមើលក៏ដោយ។
ផ្តល់ក្តីស្រលាញ់ ភាពកក់ក្តៅ និងក្តីមេត្តាដល់មនុស្សជុំវិញខ្លួន។
បន្តក្តីសង្ឃឹម ក្តីស្រមៃដែលខ្លួនប៉ងទុកជាយូរ។
អាននិងតាមដានព័ត៌មានថ្មីៗជាប្រចាំ។
កុំនិយាយរអ៊ូច្រំដែល ព្រោះអាចធ្វើឲ្យអ្នកដទៃគេសាំចិត្ត ធុញនឹងស្តាប់។
ស្តាប់គំនិតយោបល់គេឯង កុំតាំងខ្លួនជាចាស់ត្រាស់ដឹងសព្វគ្រប់។
កុំគេងទ្រមក់យូរពេក ក្រោកទៀងម៉ោង ទើបអារម្មណ៍ស្រស់ស្រាយ មុខស្អាត ស្បែកស្អាត។
កុំចំណាយពេលវេលានិយាយដើមអ្នកដទៃឥតប្រយោជន៍ ខ្វល់ពីរឿងខ្លួនឯងប្រសើរជាង។
ថែរក្សាស្នេហាឲ្យនៅតែផ្អែមល្ហែម ស្និទ្ធស្នាល មិនចាញ់គ្រាចាប់ផ្តើម។
ចំណាយលុយដើម្បីខ្លួនឯង កុំគិតចង់ទុកឲ្យតែកូនៗពេក ព្រោះពួកគេគង់តែចេះរកលុយបានដួចគ្នា។
ស្វែងរកពេលវេលាជួបជុំជាមួយមិត្តចាស់ៗ និយាយគ្នាលេង លំហែអារម្មណ៍ បង្កបរិយាកាសស្រស់ថ្លា។
សើច សើច សើចឲ្យឮៗចេ្ញពីចិត្ត គឺល្អសម្រាប់អ្នកខ្លាំងណាស់។
កុំរាប់អានមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត ទោះបីជាពួកគេជាអ្នកមានឬល្បីឈ្មោះប៉ុនណាក៏ដោយ។
មានមិត្តជិតស្និទ្ធ២-៣នាក់ រាប់អានគ្នាឲ្យដូចជាបងប្អូន សាច់ញាតិខ្លួនឯង។
នរណាមិនយល់ពីអ្នកក៏ហីចុះ សំខាន់ត្រូវយល់ពីខ្លួនឯងឲ្យច្បាស់។
ឆ្លៀតពេលទទួលយកចំណេះដឹងបន្ថែម ឲ្យតែមានឱកាស។
ចង់រាំ ចង់ច្រៀង ចង់ហែលទឹក មិនបាច់ស្ទាក់ស្ទើរឡើយ ត្រូវធ្វើអ្វីដែលខ្លួនចង់ធ្វើ។
កុំងប់ងុលជាមួយអប្បិយជំនឿ គ្រូទាយអីហ្នឹងខ្លាំងពេក ខ្លាចក្មេងដៀលថាចាស់ៗ គ្មានហេតុផល។
ចាប់ផ្តើមថ្ងៃថ្មី ជាមួយគំនិតថ្មីៗ អារម្មណ៍ស្រស់ស្រាយ មិនយករឿងស្មុគដាក់ខ្លូន ជីវិតមានន័យ៕
ចុចអានបន្ត៖