មួយពាន់លើមួយពាន់នៃមនុស្សប្រុស ស្រលាញ់មនុស្សស្រីប្រភេទនេះ តាំងតែពីជួបដំបូង

  • 2019-05-24 03:30:00
  • ចំនួនមតិ 52 | ចំនួនចែករំលែក 183

មនុស្ស​ស្រី​មិន​ដឹង​ខ្លួន​ទេ​ថា​បុរស​ៗ​ស្រលាញ់​នារី​បែប​ណា​។​ មនុស្ស​ប្រុស​ភាគ​ច្រើន​គឺ​ចូល​ចិត្ត​​និង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ខ្លាំង​ចំពោះ​មនុស្ស​ស្រី​ដែល​មាន​ប៉ុន្មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ​ឯង​៖​

១. ​មនុស្ស​ស្រី​ដែល​ញញឹម

តើ​មនុស្ស​ប្រុស​ចូល​ចិត្ត​មនុស្ស​ស្រី​បែប​ណា​?​ ចម្លើយ​ចេញ​ពី​មាត់​មនុស្ស​ប្រុស​ឆ្លើយ​ថា​ គឺ​ជា​មនុស្ស​ដែល​តែង​តែ​ញញឹម​។​ ទោះ​បី​ជា​នាង​គ្មាន​សម្រស់​ស្រស់​ស្អាត​ដូច​តារា​ ប៉ុន្តែ​ស្នាម​ញញឹម​របស់​នាង​អាច​ធ្វើ​ឲ្យ​បេះ​ដូង​របស់​មនុស្ស​ប្រុស​បើក​ហើយ​ស្រូប​យក​នាង​ចូល​បាន​។​ វា​ប្រៀប​បាន​ដូច​ជា​ទំនាក់​ទំនង​ល្អ​មួយ​ ព្រោះ​ថា​នាង​នឹង​មិន​ញញឹម​ដាក់​អ្នក​ដែល​នាង​មិន​ចូល​ចិត្ត​ទេ​ ប៉ុន្តែ​នាង​បាន​ញញឹម​មក​រក​បុរស​ម្នាក់​ នោះ​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ជឿ​ថា​នាង​ចង់​ភ្ជាប់​ទំនាក់​ទំនង​ល្អ​ជា​មួយ​គេ​ ហើយ​គេ​ក៏​ចង់​បាន​នាង​មក​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​។

២. ​​មនុស្ស​ស្រី​ដែល​មាន​អារម្មណ៍​ល្អ

តើ​មនុស្ស​ប្រុស​ស្រលាញ់​មនុស្ស​ស្រី​បែប​ណា​? ចម្លើយ​ចេញ​ពី​មាត់​មនុស្ស​ប្រុស​ថា​​ គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​អារម្មណ៍​ល្អ​។​ តើ​មាន​អ្នក​ណា​ដែល​ចូល​ចិត្ត​នៅ​ជា​មួយ​មនុស្ស​ស្រី​ដែល​មិន​ចេះ​រីករាយ​គ្រប់​ពេល​នោះ​? មនុស្ស​ប្រុស​បាន​ប្រាប់​ថា​បើ​សិន​ជា​គេ​ចង់​ចែចង់​នរណា​ម្នាក់​នោះ​ប្រាកដ​ជា​ចែចង់​មនុស្ស​ស្រី​ដែល​តែង​តែ​រីករាយ​ហើយ​។​គ្រប់​គ្នា​ចូល​ចិត្ត​នៅ​ជា​មួយ​មនុស្ស​ដែល​តែង​តែ​ធ្វើ​ឲ្យ​គេ​ញញឹម​។​​​

៣. ​មនុស្ស​ស្រី​ដែល​ដឹង​ថា​គេ​ត្រូវ​ការ​អ្វី

តើ​មនុស្ស​ប្រុស​ចូល​ចិត្ត​មនុស្ស​ស្រី​បែប​ណា​?​ ចម្លើយ​គឺ​ មនុស្ស​ស្រី​ដែល​ដឹង​ថា​គេ​ចង់​បាន​អ្វី​ តើ​អ្នក​ដឹង​ទេ​ថា​ អ្នក​មិន​គួរ​ដើរ​តាម​មនុស្ស​ប្រុស​គ្រប់​ពេល​គ្រប់​ទីកន្លែង​ទេ​ ព្រោះ​គេ​នឹង​ធុញ​។​ មនុស្ស​ម្នាក់​ៗ​តែង​តែ​មាន​ជីវិត​ជា​របស់​ខ្លួន​ឯង​​។​ ការ​​ដែល​មាន​ជីវិត​ និង​គំនិត​ជា​របស់​ខ្លួន​ឯង​គឺ​ជា​មន្ត ​ស្នេហ៍​​​មួយ​របស់​មនុស្ស​ស្រី​។​ បើ​ថ្ងៃ​ណា​មួយ​មនុស្ស​ប្រុស​មាន​បញ្ហា​គេ​អាច​នឹង​មាន​មនុស្ស​ដែល​ចាំ​ពិភាក្សា​ និង​រក​ដំណោះ​ស្រាយ​ជា​មួយ​គ្នា​បាន​។​

៤. ​មនុស្ស​ស្រី​ចេះ​មើល​ថែ​ខ្លួន​ឯង

មិន​ថា​ជា​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​ទេ​ តែង​តែ​រំពឹង​ចង់​បាន​គូ​ស្នេហ៍​ដែល​ចេះ​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ តែ​ការពិត​ទៅ​ទាំង​ប្រុស​និង​ស្រី​សុទ្ធ​តែ​មាន​បន្ទុក​រៀង​ៗ​ខ្លួន​។​ ដូច្នេះ​ហើយ​មនុស្ស​ស្រី​ត្រូវ​តែ​ចេះ​មើល​ថែ​ខ្លួន​ឯង​។​ ពេល​នោះ​ហើយ​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​គិត​ថា​អ្នក​ចេះ​ស្រលាញ់​ខ្លួន​ឯង​បាន​ល្អ​ហើយ​ អ៊ីចឹង​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​នាង​នៅ​តែ​ស្រលាញ់​ និង​មើល​ថែ​ខ្លួន​ឯង​បាន​។​ កុំ​ភ្លេច​ថា​គ្រប់​ការ​ស្រលាញ់​ទាំង​អស់​គឺ​ចាប់​ពី​ចេញ​ពី​ការ​ស្រលាញ់​ខ្លួន​ឯង​មុន​គេ​។

៥. ​មនុស្ស​ស្រី​ដែល​ចេះ​គួរ​សម

មនុស្ស​គ្រប់​គ្នា​តែង​យល់​ខុស​ថា​ ការ​និយាយ​មិន​សមរម្យ​គឺ​ជា​ការ​បញ្ចេញ​មតិ​យ៉ាង​ច្បាស់​លាស់​របស់​ខ្លួន​ឯង​ទៅ​វិញ​។​ នោះ​ជា​គំនិត​មិន​ត្រូវ​ទាល់​តែ​សោះ​ ដោយ​សារ​តែ​យើង​អាច​ធ្វើ​ជា​ខ្លួន​ឯង​បាន​ទោះ​បី​ជា​និយាយ​ដោយ​សមរម្យ​ក៏​ដោយ​​។​ សូម្បី​តែ​អ្នក​ខ្លួន​ឯង​​​ក៏​ចូល​ចិត្ត​មនុស្ស​និយាយ​គួរ​សម​ដែរ​។​ អ្នក​នឹង​មិន​ចូល​ចិត្ត​បុរស​ឈ្លើយ​ទេ​ អ៊ីចឹង​ហើយ​អ្នក​គួរ​តែ​ចេះ​ប្រើ​ពាក្យ​សម្ដី​ដែល​សមរម្យ​ឲ្យ​ល្អ​ជាង​មនុស្ស​ប្រុស​។​​

៦. ​មនុស្ស​ស្រី​ដែល​ចេះ​ខ្វល់​ខ្វាយ​អ្នក​ដទៃ

មនុស្ស​ប្រុស​បាន​និយាយ​ថា​ គេ​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​ចេះ​ខ្វល់​ពី​អ្នក​ដទៃ​។​ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្លួន​​ឯង​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ដទៃ​ នោះ​ជា​អ្វី​ដែល​មនុស្ស​ប្រុស​ចូល​ចិត្ត​។​ ការ​ខ្វល់​ពី​អ្នក​ដទៃ​ក៏​​បាន​បញ្ជាក់​ពី​អំពើ​ល្អ​របស់​អ្នក​ដែរ​។​ មនុស្ស​ម្នាក់​ៗ​ស្រលាញ់​មនុស្ស​ដែល​ចិត្ត​ល្អ​។

៧. ម​នុស្ស​ស្រី​ដែល​ចេះ​គ្រប់​គ្រង់​អារម្មណ៍​ខ្លួន​ឯង

ចម្លើយ​ចេញ​ពី​មាត់​មនុស្ស​ប្រុស​ថា​គេ​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​ចេះ​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ​។​ មនុស្ស​ស្រី​ដែល​មិន​សូវ​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​​អាច​នឹង​នៅ​ Single យូរ​បន្តិច​ហើយ​​ ព្រោះ​មនុស្ស​ប្រុស​ចូល​ចិត្ត​មនុស្ស​ស្រី​ណា​ដែល​ចេះ​ទប់​អារម្មណ៍​និង​គ្រប់​គ្រង់​ខ្លួន​តាម​កាលៈទេសៈ​។​

៨. ​មនុស្ស​ស្រី​ដែល​មាន​ហេតុផល

ចំណុច​ចុង​ក្រោយ​នេះ​គឺ​មនុស្ស​ប្រុស​ប្រាប់​ថា​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​មាន​ហេតុផល​។​ អ្នក​ណា​ដែល​ចង់​និយាយ​ជា​មួយ​មនុស្ស​ដែល​គ្មាន​ហេតុផល​ពិត​ប្រាកដ​នោះ​?​ មនុស្ស​ប្រុស​ចង់​បាន​មិត្ត​ស្រី​ដែល​ចាស់​ទុំ​ម្នាក់​ មិន​មែន​ចង់​បាន​ក្មេង​ដែល​មិន​ទាន់​ចេះ​គិត​អី​មក​ធ្វើ​ជា​សង្សារ​ទេ​។​ រៀន​មាន​ហេតុផល​ និង​ចេះ​ទប់​អារម្មណ៍​ខ្លះ​នោះ​សូម​ធានា​ថា​មនុស្ស​ប្រុស​និង​មិន​ទៅ​ណា​ចោល​អ្នក​ឡើយ​៕

ចុចអាន៖ មនុស្សស្រី ៥ ប្រភេទនេះ មនុស្សប្រុសស្រលាញ់ហើយមិនហ៊ានក្បត់ដាច់ខាត

អត្ថបទ៖ ឃួន​ សុលីកា