មនុស្សស្រី ៥ ប្រភេទនេះ មនុស្សប្រុសស្រលាញ់ហើយមិនហ៊ានក្បត់ដាច់ខាត

  • 2019-05-02 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​មិន​ហ៊ាន​ក្បត់​ និង​សូម្បី​តែ​គិត​ចំពោះ​នារី​ ៥​ ប្រភេទ​នេះ​ឡើយ​។​ លើស​ពី​នេះ​គេ​មាន​តែ​សរសើរ​ ហើយ​ចង់​នៅ​ក្បែរ​ពេញ​មួយ​ជីវិត​ថែម​ទៀត​។​ បើ​ចង់​ដឹង​ថា​តើ​មនុស្ស​ស្រី​ ៥​ ប្រភេទ​នេះ​មាន​លក្ខណៈ​អ្វី​ពិសេស​មក​អាន​លំអិត​ខាង​ក្រោម​ទាំង​អស់​គ្នា​៖

ជា​មនុស្ស​ច្បាស់​លាស់​ និង​គិត​បាន​ជ្រៅ​ជ្រះ

ជា​ស្ត្រី​ម្នាក់​ដែល​មាន​ភាព​​​ថ្លៃ​ថ្នូរ​ និង​សមត្ថភាព​ក្នុង​ការ​ផ្ដល់​កំណើត​ឲ្យ​កូន​ និង​បន្ត​ពូជ​បាន​ល្អ​ ។​ កុមារ​ដែល​មាន​ម្ដាយ​បែប​នេះ​ជា​រឿយ​ៗ​គឺ​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ ហើយ​ពេល​អនាគត​នឹង​ទទួល​បាន​ជោគជ័យ​ច្រើន​។​ ​​​ រស់​នៅ​ដោយ​មាន​ភាព​ឯករាជ្យ

មនុស្ស​ស្រី​បែប​នេះ​ភាគ​ច្រើន​ត្រូវ​បាន​បុរស​គោរព​ និង​កោត​ខ្លាច​ណាស់​។​ ដោយ​សារ​តែ​នៅ​ពេល​ដែល​បុរស​​គិត​ដល់​ការ​ចិញ្ចឹម​និង​ទំនុកបម្រុង​គ្រួសារ​ ប្រពន្ធ​របស់​គេ​ក៏​ជា​អ្នក​ដែល​អាច​ចូល​រួម​ធ្វើ​​មួយ​ចំណែក​ក្នុង​រឿង​នេះ​ដែរ​។​ អ៊ីចឹង​ហើយ​ប្ដី​មិន​អាច​នឹង​បោះ​បង់​នាង​បាន​ទេ​។

មិន​គ្រប់​គ្រង​សិទ្ធិឯកជនអ្នក​ដទៃ

ដឹង​ស្រាប់​ហើយ​ថា​មនុស្ស​ស្រី​ភាគ​ច្រើន​តែង​តែ​មាន​គំនិត​ចង់​គ្រប់​គ្រង​ប្ដី​ខ្លួន​ឯង​ពី​ម៉ោង​ធ្វើ​ការ​ ប្រាក់​ខែ​ប្រចាំ​ខែ​ ទូរសព្ទ​ដៃ​ផ្ទាល់​ខ្លួន​។​ តែ​ទោះ​បី​ខំប្រឹង​ធ្វើ​ហើយ​ នៅ​តែ​ទទួល​បាន​ការ​បោក​ប្រាស់​ពី​ប្តី​របស់​នាង​ដដែល​។

នាង​ចង់​​ឃាត់​បុរស​ទុក​ព្រោះ​មិន​ចង់​បាត់​បង់​គេ​ ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ​ខ្លាច​បាត់​បង់​អ្នក​វិញ​។​ អ្នក​មិន​អាច​គ្រប់​គ្រង​លុយ​និង​ពេល​វេលា​របស់​គេ​បាន​ទាំង​អស់​ទេ​ មិន​ថា​អ្នក​កាច​ប៉ុណ្ណា​ អ្នក​នៅ​តែ​មិន​អាច​គ្រប់​គ្រង់​ប្ដី​អ្នក​បាន​គ្រប់​រឿង​ដែរ​។​ អ្នក​គ្រាន់​តែ​ធ្វើ​ឲ្យ​ប្តី​អ្នក​ដឹង​ថា​អ្នក​ជា​ប្រពន្ធ​បែប​ណា​ ហើយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​។​ កុំ​ចេះ​តែ​អង្គុយ​ចាំ និង​ខល​រក​គេ​គ្រប់​ពេល​ដែល​គេ​មក​ផ្ទះ​យឺត​។​ គ្រាន់​តែ​ប្រាប់​ឲ្យ​គាត់​មក​ផ្ទះ​ឲ្យ​ទាន់​ម៉ោង​ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​កំហុស​ ដែល​គាត់​មក​ផ្ទះ​យឺត​ និង​គ្មាន​ពេល​ឲ្យ​កូន​និង​ប្រពន្ធ។ ទោះ​បី​គ្មាន​ប្ដី​អ្នក​ក៏​អាច​ស្រស់​ស្អាត​ និង​មាន​ទំនុក​ចិត្ត​បាន​។

ជា​មនុស្ស​ឆ្លាត​វៃ

លើស​ពី​នេះ​ទៀត​ មនុស្ស​ប្រុស​តែង​តែ​គោរព​ប្រពន្ធ​ដែល​ឆ្លាត​។​ ស្ត្រី​ឆ្លាត​មិន​និយាយ​ច្រើន​ ប៉ុន្តែ​និយាយ​អ្វី​ដែល​ប្ដី​នាង​ធ្លាប់​បាន​និយាយ​។​ មនុស្ស​ស្រី​ប្រភេទ​នេះ​ដឹង​ពី​របៀប​គ្រប់​គ្រង​ប្ដី​របស់​នាង​ច្បាស់​ណាស់​ ដោយ​សារ​នាង​ស្គាល់​ប្ដី​នាង​ច្បាស់​។​ ដូច្នេះ​ហើយ​នាង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្លី​នាង​ស្រលាញ់​នាង​ខ្លាំង​ ហើយ​មិន​ហ៊ាន​ប្រព្រឹត្ត​ខុស​ច្រើន​​។​ ដូច្នេះ​បើ​អ្នក​ជា​មនុស្ស​ឆ្លាត​ អ្នក​នឹង​ដឹង​ពី​របៀប​ធ្វើ​ឲ្យ​ប្ដី​របស់​នាង​ដឹង​ខ្លួន​និង​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ​របស់​គេ​។

​​ មនុស្ស​ស្រី​ដែល​មាន​ច្រមុះ​ស្រួច​ខ្លាំង

ច្រមុះ​របស់​មនុស្ស​ស្រី​ជា​ទីតាំង​ដ៏​សំខាន់​ មនុស្ស​ស្រី​ដែល​មាន​​ចម្រុះ​បែប​នេះ​ភាគ​ច្រើន​មិន​ត្រឹម​តែ​ត្រូវ​បាន​ប្ដី​ស្រលាញ់​ទេ តែ​ជា​មនុស្ស​មាន​សំណាង​ និង​មាន​ទ្រព្យសម្បត្តិ​។​ អ្នក​ដែល​មាន​ច្រមុះ​ស្រួច​ហើយ​មាន​ចុង​ច្រមុះ​រាង​មូល​និង​មាន​សាច់​បន្តិច​ នឹង​ទទួល​បាន​ការ​ស្រលាញ់​ពី​ស្វាមី​ច្រើន​ និង​មាន​សំណាង​ច្រើន​បើ​តាម​ជំនឿ​។​ មនុស្ស​ស្រី​បែប​នេះ​នឹង​ក្លាយ​ជា​ជំនួយ​ការ​របស់​ប្ដី​ខ្លួន​ឯង​យ៉ាង​ល្អ​ ហើយ​និង​ចេះ​យល់​ចិត្ត​ប្ដី​គ្រប់​រឿង​៕

ចុចអាន៖ ៤ យ៉ាងត្រូវត្រៀម មុននឹងនាំសង្សារទៅជួបប៉ាម៉ាក់

ប្រភព៖ emdep ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម