មកដឹងសមត្ថភាពដ៏ឆ្នើមរបស់អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា សែរាជវង្សក្មេងជាងគេរបស់កម្ពុជា
- 2019-05-23 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងសមត្ថភាពដ៏ឆ្នើមរបស់អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា សែរាជវង្សក្មេងជាងគេរបស់កម្ពុជា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ឆារី។ ទ្រង់បានប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ មកដល់បច្ចុប្បន្នទ្រង់មានព្រះជន្ម ៨ ព្រះវស្សាហើយ។
បណ្ដាអ្នកលេងបណ្ដាញសង្គម facebook ជាច្រើនបានភ្ញាក់ផ្អើលជាមួយនឹងសម្រស់ ព្រមទាំងសមត្ថភាពជាច្រើនស្ទើរមិនគួរឲ្យជឿទាំងវ័យក្មេងរបស់ទ្រង់។
ក្រៅពីមានរូបសម្រស់ដ៏ស្រស់ស្អាតដូចតារាបរទេស ទ្រង់អាចនិយាយរហូតដល់ ៥ ភាសា គឺ ខ្មែរ ថៃ ចិន បារាំង និងអង់គ្លេស។
បើនិយាយពីសមត្ថភាពផ្នែកសិល្បៈវិញ ទ្រង់អាចច្រៀងបានទាំងចម្រៀងសម័យ បុរាណ និងដើរម៉ូដថែមទៀតផង ហើយពេលទំនេរពីការសិក្សា ទ្រង់ចូលចិត្តហាត់រាំបែប K-Pop ។
ទស្សនាវីដេអូខាងក្រោមទើបដឹងថាអង្គម្ចាស់ក្សត្រីតូច ជេនណា ពូកែកម្រិតណា ៖
ចុចអាន៖ តាំងចិត្តមោះមុត ជូលី ថាមិនពឹងតែសម្រស់ និងសិល្បៈ តែនឹងខំរៀនយកលេខ១ឲ្យបាន!