តាំង​ចិត្ត​មោះមុត ជូលី ថា​មិន​ពឹង​តែ​សម្រស់ និង​សិល្បៈ តែ​នឹង​ខំ​រៀន​យក​លេខ​១​ឲ្យ​បាន!

  • 2019-05-23 04:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​បច្ចុប្បន្ន ជូលី អាច​រក​លុយ​បាន​ស្រួល តាម​រយៈ​សិល្បៈ ប៉ុន្តែ​ប្អូន​ស្រី​ប្រាប់​ថា មិន​ភ្លេច​ខ្លួន រហូត​ទុក​ការ​សិក្សា​ចោល​នោះ​ទេ ផ្ទុយ​ទៅ​វិញ ប្អូន​ថែម​ទាំង​បាន​ដាក់​គម្រោង​រៀន​យក​លេខ​១​ឲ្យ​បាន​ថែម​ទៀត​នៅ​ឆ្នាំ​នេះ ដោយ​អនាគត​មិន​ពឹង​តែ​លើ​សិល្បៈ​ឡើយ។

ជូលី លើក​ឡើង​ថា មនុស្ស​ជា​ច្រើន​លើក​សរសើរ​ប្អូន​អំពី​សម្រស់ ដែល​ចំណុច​នេះ​ប្អូន​ស្រី​ក៏​ទទួល​ស្គាល់។ ប៉ុន្តែ​ប្អូន​យល់​ថា សម្រស់​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់ ហើយ​ម្យ៉ាង វា​ក៏​មិន​នៅ​ស្ថិតស្ថេរ​នោះ​ដែរ។ ដូច្នេះ​ហើយ អ្វី​ចំពោះ​មុខ​នា​ពេល​នេះ គឺ​ប្អូន​ត្រូវ​តែ​ប្រឹង​រៀន​សូត្រ ទុក​ជា​គ្រឹះ​សម្រាប់​ខ្លួន​ឯ​សិន។​

“បើ​ក្មួយ​មាន​តែ​សម្រស់ តែ​គ្មាន​ចំណេះ​វិជ្ជា ការងារ​អ្វី​ធំ​ដុំ ក្មួយ​មិន​អាច​បាន ម្យ៉ាង​ពេល​យើង​ខ្វះ​ការ​យល់​ដឹង កិច្ច​ការងារ​អ្វី​ក៏​ដោយ គឺ​ស្រេច​តែ​លើ​អ្នក​នៅ​ទី​ផ្សារ​កណ្ដាល...អីចឹង​គឺ​ស្មើ​នឹង​ក្មួយ​បាត់​បង់​ឱកាស​ធំ​ដែរ!"។

បច្ចុប្បន្ន ជូលី កំពុង​សិក្សា​ថ្នាក់​ទី ៦ ត្រៀម​ប្រឡង​ចូល​ទី ៧ នៅ​សាលា​ឯកជន​មួយ។ ប្រមើល​​ឃើញ​ពី​អនាគត​ដូច្នោះ​ហើយ ប្អូន​ស្រី បញ្ជាក់​ថា ប្អូន​នឹង​មិន​ងាក​ពី​ការ​សិក្សា ដោយ​គិត​តែ​ពី​ការ​រក​លុយ​តែ​មួយ​មុខ​ពី​សិល្បៈ​នោះ​ឡើយ បើ​ទោះ​វិថី​មួយ​នេះ បាន​ជួយ​ឲ្យ​ប្អូន​រក​ចំណូល​បាន​ច្រើន រហូត​ដល់​អាច​បើក​ហាង​ខ្លួន​ឯង​អស់​ប្រាក់​ជិត​ម៉ឺន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ​ក៏​ដោយ។

បែប​នេះ​ហើយ ជូលី បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំ​នេះ មាន​ការ​ទាក់​ទង​ប្អូន​ឲ្យ​សម្ដែង​ភាពយន្ត​ច្រើន ប៉ុន្តែ​ប្អូន​មិន​សូវ​ហ៊ាន​ទទួល​ឡើយ ដោយ​សារ​តែ​ការងារ​សម្ដែង​ភាពយន្ត​ គឺ​ត្រូវ​ការ​​ចំណាយ​ពេល​យូរ។ ភាគ​ច្រើន​ការងារ​សិល្បៈ ដែល​ប្អូន​ទទួល​នា​រយៈ​ចុង​ក្រោយ​នេះ គឺ​ជា​ប្រភេទ​​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ព្រោះ​ការងារ​នេះ ចំណាយ​ពេល​តិច និង​មិន​ប៉ះពាល់​ដល់​ការ​សិក្សា។

រូបភាព៖ ហ្វេសប៊ុក ជូលី

"ខ្ញុំ​អត់​សូវ​ទទួល​ថត​ភាពយន្ត​ទេ​ពូ ព្រោះ​រឿង​មួយ​ៗ ត្រូវ​ចំណាយ​ពេល​យូរ ដោយ​ក្មួយ​ទទួល​ថត​ត្រឹម​តែ​ស្ប៉ត​ពាណិជ្ជកម្ម​ទេ។ ឥឡូវ​ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ប្រឡង​ផង អីចឹង​ក្មួយ​រៀន​យក​លេខ​១​សិន ការ​រក​លុយ​តាម​សិល្បៈ គឺ​មក​តាម​ក្រោយ​ទេ"។

មាន​ស្ប៉ត​ពាណិជ្ជកម្ម​ប្រមាណ ៥-៦ ហើយ ដែល ជូលី បញ្ជាក់​ថា នាង​បាន​ថត​រួច​រាល់​ឲ្យ​ក្រុមហ៊ុន​នានា ក្នុង​នោះ​មាន​ដូច​ជា ស្ប៉ត​ធូប​មូស និង​ស្ប៉ត​ពាណិជ្ជកម្ម គោយន្ត ជា​ដើម៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម