​​១០​​យ៉ាង​​ បញ្ជាក់​​​ថា​អ្នក​​​ជា​​​មនុស្ស​​ស្រី​​​​​​​​​​​មាន​​​សមត្ថភាព​​​​​​​​​​និង​​​លេច​​ធ្លោ​​​​​​​ជាង​​​​​​​​​គេ

  • 2019-05-10 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​មាន​​​​​ចំណុច​​​ជា​​ច្រើន​​​​​​ដែល​​​​អាច​​បង្កើន​​ភាព​​​​ទាក់​​ទាញ​​​​​​ទាញ​​​​ដល់​​មនុស្ស​​​​​ស្រី ជាពិសេស​​នៅ​ពេល​​​ដែល​​នាង​​​​​​​​​មាន​​​សមត្ថភាព​​​​​​​​​​​​​​ខ្ពស់​​​​​​​​ ​​វា​​កាន់​​តែ​​មាន​ភាព​​លេច​​​ធ្លោ​និង​​​​​មន្ត​​​ស្នេហ៍​​ទ្វេ​​​ដង​​​។ ​​​​​​​​​​​នាង​​ជា​​​​​​​មនុស្ស​​ម្នាក់ ​​​ដែល​​​ស្គាល់​​​​ច្បាស់​​ពី​គោល​ដៅ​​ក្នុង​ជីវិត​​​​ ស្គាល់​​​ពី​ខ្លួន​ឯង​ ថែម​ទាំង​​មិន​​បាក់​ទឹក​​​​ចិត្ត​​​ងាយ​ៗ​​​​ឡើយ​​។ តើ​មាន​​​អ្វី​ទៀត​​​ដែល​​អាច​​​​​សម្គាល់​​​​​​​ថា​​អ្នក​​​​ជា​​​​​​​​​មនុស្ស​​​ស្រី​​​ប្រភេទ​​នេះ? ​​​អាន​​​ចំណុច​​​ខាង​​​​​​ក្រោម​​នេះ អ្នក​​នឹង​​​​អាច​ដឹង​​កាន់​​តែ​​​ច្បាស់​។​

១. ​​​រាល់​​​​ពេល​​ធ្វើ​អ្វី​មួយ​​​​ តែង​​មាន​​គេ​​​ចាប់​​អារម្មណ៍​​អ្នក​​​ច្រើន

​​​ទោះ​​ថា​​​ចង់​ឬ​​មិន​​ចង់​​​ ​អ្នក​​តែង​​​តែ​មាន​​ភាព​​​លេច​​ធ្លោ​​​ជាង​​​​​​មនុស្ស​ដទៃ​ទៀត​​​។ ទំនុក​​​​​​​ចិត្ត​​និង​​​​ការ​ជឿជាក់ បាន​​​ឆក់​​​យក​​បេះដូង​​​​​​អ្នក​​​​នៅ​​ជុំវិញ​​ខ្លួន​។ ​​​​នៅ​​កន្លែង​ធ្វើការ​ឬ​នៅ​​សាលារៀន តែង​មាន​គេ​​ឯង​​​​​​​​​​​​​​​​​​​ពឹង​​​​​ឲ្យ​​​​អ្នក​​​​​ដឹក​នាំ​​​លើ​​កិច្ច​ការ​​ផ្សេងៗ​​​​​​។ ​​​​​​​​​បើ​មាន​​​កម្មវិធី​​​​​ជួបជុំ​​វិញ​​​ ​​អ្នក​​ចេះ​​​​លេង​​សើច​​​ ធ្វើ​​​ឲ្យ​​​​​គេ​ទប់​​​​​​​​​​​​សំណើច​​មិន​បាន។ ទាំង​​​​​​​​​​​​​ម៉ឺងម៉ាត់​ហើយ​​​កំប្លែង​​​ទៀត ​ទើប​​បាន​ជា​​​​​​​​អ្នក​​ដទៃ​​​​​ចាប់​​អារម្មណ៍​​ចូល​​ចិត្ត​អ្នក​។​

​​២. រស់​​នៅ​​​​​​​មាន​​គោល​ដៅ​​ត្រឹម​​ត្រូវ

​មិន​មែន​​​រស់​​នៅ​​​មួយ​​ថ្ងៃ​​ឲ្យ​តែ​រួច​ៗ​ទេ ​​​ព្រោះ​​​​​​​​​​អ្នក​​ជា​​មនុស្ស​​មាន​​​គោល​​ដៅ​​​​​​​​​​​​ច្បាស់​​លាស់​​ក្នុង​ជីវិត​​​​​​​​។ ​​​​​​​​បើ​​​​​​​ចង់​​​បាន​អ្វី​មួយ​​ហើយ អ្នក​​​​​ដាក់​​ទាំង​​​ចិត្ត​​និង​កាយ​​​ដើម្បី​ឈោង​ចាប់​​​វា​ឲ្យ​បាន​​។ អ្នក​​​ថែម​​ទាំង​​ដឹង​ហើយ​​​​​​ជឿ​ជាក់​​​​មុត​មាំ​​​ថា ការ​​​​​​​ខិត​​ខំ​​​​​​ប្រឹង​​ប្រែង​​​​​​មិន​​អសារ​​បង់​​​ទេ។ ថ្ងៃ​ណា​​​មួយ​គង់​​តែ​​​បាន​ផ្លែ​​ផ្កា​​មក​​​វិញ​មិន​​ខាន​។​

៣. ​​មិន​​​ខ្លាច​​នឹង​​នៅ​ម្នាក់​​ឯង

​​​​​អ្នក​​​ចេះ​ទទួល​​​ស្គាល់​​ពេល​​​​​ជួប​ការ​​​បែក​​បាក់​​ ព្រោះ​​​​អ្នក​​​មិន​មែន​​​​​​​រស់​នៅ​​ពឹង​លើ​​​ស្នេហា​​​តែ​​មុខ​​ឡើយ។ ​អ្នក​​​​ដឹង​​ច្បាស់​​​​​នូវ​អ្វី​​​ដែល​​​​​​ខ្លួន​​គួរ​ធ្វើ​​​ ទោះ​​បី​​ជា​ពេល​​​​កំពុង​​​​មាន​​​ឬ​​គ្មាន​​ស្នេហា​ក៏​​ដោយ​​​។ មួយ​​វិញ​ទៀត​​ ​នៅ​ម្នាក់​​ឯង​​​​ អ្នក​​​​​មាន​ពេល​​​​​​អាន​​សៀវ​ភៅ ជួប​​ជុំ​​មិត្ត​ភ័ក្តិ​ និង​ធ្វើ​​រឿង​​មាន​ប្រយោជន៍​​​​​ជា​ច្រើន​ទៀត​​​​​​ ដូច្នេះ​​​​ហើយ​​​​ទើប​​​​​បាន​ជា​អ្នក​​មិន​​បណ្តោយ​​​​ឲ្យ​​​ខ្លួន ជាប់​​ផុង​​​ដោយ​​សារ​​តែ​​រឿង​​បែក​​បាក់​​ប៉ុណ្ណឹង​ទេ​។ ​​

​​​៤. ​​​​​​អ្នក​​​​ចេះ​​​​ថ្លឹង​​​​​​ថ្លែង​​​រឿង​​​រ៉ាវ​​​ក្នុង​​ជីវិត

​អ្នក​​​យល់​​​ច្បាស់​​​និង​អាច​គ្រប់​គ្រង​ជីវិត​​​​ខ្លួន​ឯង​បាន​យ៉ាង​​ល្អ។ អ្នក​​​​អាច​ធ្វើ​​ឲ្យ​​​ខ្លួន​​ឯង​​រស់​នៅ​​​ដោយ​​ក្តី​​សុខ​និង​ភាព​​​សប្បាយ​រីករាយ។ ​​អ្នក​​​យក​​​​ចិត្ត​​​ទុក​​ដាក់​​ទាំង​​សុខភាព​​ផ្លូវ​​កាយ​និង​អារម្មណ៍​​​ ថែម​​ទាំង​​​ចេះ​​​ថែរក្សា​​​​វា​​​បាន​​ត្រឹម​​ត្រូវ​​បំផុត​។ ការ​​​អភិវឌ្ឍ​​ខ្លួន​ឲ្យ​​រីក​​ចម្រើន បង្កើន​ចំណេះដឹង​​​​​​​​និង​​ប្រាជ្ញា​ ជា​​​​​អ្វី​ដែល​អ្នក​​មិន​ភ្លេច​ធ្វើ​​​​ដាច់​​​ខាត​។

​​៥. មាន​​ការ​​ផ្លាស់​​ប្តូរ

​​ស្រប​ពេល​​​មាន​​មនុស្ស​​​​​​មួយ​​​​ចំនួន​ភ័យ​​ខ្លាច​​ក្នុង​ការ​​​ផ្លាស់​​ប្តូរ​​​ ប៉ុន្តែ​​​​សម្រាប់​អ្នក​​វិញ​ គឺ​​​ស្វាគមន៍​​​ជា​និច្ច។ អ្នក​​​​ជឿជាក់​​​ថា​​​​​​គ្មាន​​​ការ​​ផ្លាស់​ប្តូរ​​ស្មើ​​​​​នឹង​គ្មាន​ការ​​​​លូត​​លាស់​​​ទៅ​មុខ​​​ដូច​គ្នា​។ ​​បម្លាស់​​ប្តូរ​​​​​ទាម​ទារ​ឲ្យ​មាន​​ការ​​លះបង់​​ខ្លះ ​​​​ប៉ុន្តែ​វា​ជា​​ឱកាស​​ល្អ​​ដែល​​​អាច​នាំ​​អ្នក​ទៅ​កាន់​​​​​​ភាព​​រីក​​ចម្រើន​​ដែរ ​​​​គ្រាន់​​​​​បើ​​​ជាង​ការ​​​នៅ​​​​នឹង​​មួយ​​​កន្លែង​​​ ភ័យ​​ខ្លាច​​មិន​ហ៊ាន​​រើ​​បម្រាស​​​​ដែរ​។

៦. ​​​ចេះ​​ផ្តល់​​ក្តី​​ស្រលាញ់

​​មាន​មនុស្ស​​​​មិន​​​តិច​ទេ ដែល​គិត​​​​​​​ថា​អ្នក​​​​តឹង​តែង​មិន​​​​សូវ​មាន​​មនោសញ្ចេតនា​ក្នុង​​ខ្លួន។ តាម​​​ការ​​ពិត​​​គេ​​​គិត​​​ខុស​ហើយ ​​ព្រោះ​អ្នក​​​​​​​មិន​​សូវ​​ចូល​​ចិត្ត​​​​​បង្ហាញ​ចេញ​មក​ក្រៅ ប៉ុន្តែ​​​​​អ្នក​​​​មាន​​ទឹក​​ចិត្ត​ល្អ​​បរិសុទ្ធ​​​​​ចំពោះ​​មនុស្ស​​​​គ្រប់​គ្នា។ ​​​​​បើ​​ស្រលាញ់​​​​នរណា​​ម្នាក់​​ហើយ គឺ​​ចេញ​​ពី​​​ចិត្ត​ពិត ​​ស្មោះ​​ត្រង់​​ ​​និង​​ហ៊ាន​​​លះ​បង់​​​ដើម្បី​​​​ម្នាក់​នោះ​​​​​។​

​​​៧. អ្នក​​ដទៃ​​អាច​​​ពិបាក​​​យល់​​​​​ពី​​​​​​អ្នក​​បន្តិច

​​​​ក្នុង​​​សង្គម​​​​តែង​​​មាន​​​​​​គេ​​ឯង​​​ចង់​​​​​​​​​​យក​​គំនិត​​​អវិជ្ជមាន​​​​ដើម្បី​​​​​​​យក​មក​ជាន់​ពន្លិច​អ្នក​​ ​ប៉ុន្តែ​​​វា​​មិន​អាច​ទៅ​​​​​​​​រួច​ទេ​ ដោយ​សារ​តែ​​អ្នក​​​មាន​​គំនិត​​និង​ជំហរ​ផ្ទាល់​ខ្លួន។​​​ ​​ការ​ជឿ​ជាក់​​លើ​​ខ្លួនឯង​​​ ធ្វើ​ឲ្យ​អ្នក​ដទៃ​​មិន​​​អាច​​បំបាក់​បាន​។ បែប​នេះ​​ហើយ​​​ពួក​គេ​​ពិត​ជា​ពិបាក​​​​យល់​​​​​​និង​គ្មាន​​វិធី​ណា​​ ដែល​​​​​អាច​ធ្វើ​​ឲ្យ​អ្នក​​បាក់​ទឹក​​ចិត្ត​​​​​ឬ​​មិន​ពេញ​​​ចិត្ត​នឹង​​ខ្លួន​ឯង​​ទេ​​​​ ព្រោះ​​​អ្នក​មិន​ធ្វើ​​អ្វី​​ដើម្បី​​​​​​​ផ្គាប់​​​​ចិត្ត​​​នរណា​ទាំង​អស់​​។​

​៨. អ្នក​​មិន​​ខ្លាច​​​​ក្នុង​​​ការ​ផ្សង​​​​​​នឹង​​គ្រោះ​​​ថ្នាក់

​សម្រាប់​អ្នក​​គិត​ថា​ ជីវិត​​តែ​​ងមាន​​ហានិភ័យ ហើយ​វា​​​មិន​មែន​​​​ជា​​អ្វី​​ដែល​​ត្រូវ​​​ខ្លាច​​នោះ​​ទេ​។ ​​ការ​ធ្វើ​អ្វី​​ផ្សង​​​​នឹង​គ្រោះ​​​ថ្នាក់ ​អាច​​ធ្វើ​ឲ្យ​អ្នក​កាន់​​តែ​​រឹង​មាំ ក្លាហាន​​​​ ហ៊ាន​​សាក​​​​ល្បង​​​​​អ្វី​​​​​​​​​​​​​​​​​​​​ថ្មីៗ​​ជា​​​និច្ច​។

៩. អ្នក​​ដឹង​​​ថា​​​​​ខ្លួន​ឯង​​មិន​មែន​​​ចេះ​​​គ្រប់​​​​​សព្វ​​​

​​​​​​ភាព​វ័យ​​​​ឆ្លាត​និង​​​​​​​​​ចំណេះដឹង​​​បាន​​​​​​បង្រៀន​អ្នក​​ថា អ្នក​​មិន​​មែន​​​ចេះ​​សព្វ​គ្រប់​​បែប​​យ៉ាង​​នោះ​ទេ​។ ​​ភាព​​មិន​​​​ក្អេង​​ក្អាង​​ពើង​ទ្រូង​​ ​​បាន​ជួយ​​ឲ្យ​អ្នក​​​​​កាន់​​តែ​​ចេះ​​ដឹង​​​ច្រើន​​ជាង​មុន និង​​​ស្វែង​​​​​​​យល់​ពី​​​រឿង​​រ៉ាវ​​​​ជុំ​​​វិញ​​ខ្លួន​​បាន​​ច្រើន​ជាង​មុន​ដែរ​​។​

​១០. មិន​​​​​​​​ចុះ​ចាញ់​​​បោះ​​បង់​​​​​ដាច់​​ខាត

​​​នេះ​​​​​ជា​​​ចំណុច​​​​​ទាក់​ទាញ​​​​​​ដ៏​ខ្លាំង​​​របស់​​អ្នក​​​។ ​​​​អ្នក​​​​​ដឹង​ថា​​​កន្លែង​​​ដែល​​​​ដើរ​​ដួល មិន​មែន​ជា​ទី​បញ្ចប់​​​​​​ ​តែ​ជា​​​​​ជំហាន​​​ដើម្បី​​​​​ឲ្យ​អ្នក​​ងើប​​​ឈរ​​​តស៊ូ ដើរ​​ទៅ​មុខ​​រហូត​​​​​ទទួល​​បាន​​ជោគជ័យ​​​។ គ្មាន​​​ទេ​ពាក្យ​ថា ​​​បោះ​​បង់​​ឬ​​​ចុះ​​ចាញ់ ​​​​​​​ព្រោះ​​អ្នក​​​តែង​​​​ផ្តល់​​​​កម្លាំង​​​ចិត្ត​​​​​ពេញ​លេញ​​​សម្រាប់​​​ខ្លួន​​​​​​​​ឯង។

​​​​ចុះ​អ្នក​​វិញ​​​​​ តើ​អ្នក​​​មាន​​​បុគ្គលិកលក្ខណៈ​​​​​​បែប​នេះ​​ហើយ​ឬ​​នៅ​?​ បើ​មិន​​ទាន់​​​​​​មាន​ទេ​ គួរ​​​រៀន​ពី​​​​​​​ចំណុច​​​ខាង​លើ ដើម្បី​​​​ត្រាយ​​ផ្លូវ​​​​​​ទៅ​​កាន់​​ភាព​​ជោគជ័យ​​ក្នុង​​ជីវិត​៕​​​​​​​​​​​​​​

ចុចអានបន្ត៖ ទម្លាប់៩យ៉ាង ដែលមនុស្សមិនជោគជ័យតែងធ្វើនៅចុងសប្តាហ៍

ប្រភព៖ lifehack ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម