ទម្លាប់៩យ៉ាង ដែលមនុស្សមិនជោគជ័យតែងធ្វើនៅចុងសប្តាហ៍
- 2019-05-10 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់៩យ៉ាង ដែលមនុស្សមិនជោគជ័យតែងធ្វើនៅចុងសប្តាហ៍
របៀបដែលអ្នកចំណាយពេល២ថ្ងៃចុងសប្ដាហ៍ បង្ហាញពីកម្រិតជោគជ័យរបស់អ្នក។ ចំណុចមួយដែលបែងចែករវាងបុគ្គលជោគជ័យ និងមិនជោគជ័យនោះការផ្ចង់អារម្មណ៍។ ខាងក្រោមនេះគឺជាទម្លាប់៩យ៉ាងដែលអ្នកមិនសូវជោគជ័យតែងធ្វើនៅចុងសប្ដាហ៍។
១. មិនរៀបគម្រោងឲ្យសប្ដាហ៍បន្ទាប់
អ្នកនឹងត្អូញថាចុងសប្ដាហ៍ហើយនៅឲ្យរៀបគម្រោងទៀត ពិតជាហត់ណាស់។ តែនេះមិនមានន័យថា អ្នកត្រូវចំណាយពេល២ថ្ងៃពេញដើម្បីរៀបគម្រោងនោះឡើយ។ យ៉ាងច្រើនបំផុត អ្នកត្រូវចំណាយតែមួយម៉ោងប៉ុណ្ណោះ តែសប្ដាហ៍បន្ទាប់របស់អ្នកនឹងរលូនជាងមុនដោយសារមានការគ្រោងទុកជាមុន។
២. មិនខ្វល់នឹងគ្រួសារ
នៅខាងក្រោយបុគ្គលជោគជ័យគឺគ្រួសារដ៏រឹងមាំ ព្រោះពួកគេនឹងជាជំនួយស្មារតីដ៏រឹងមាំសម្រាប់អ្នក។ បើអ្នកមិនទាន់ចំណាយពេលដើម្បីគ្រួសារឲ្យបានច្រើនទេ គួរចាប់ផ្ដើមពីពេលនេះទៅ។
៣. វក់នឹងបច្ចេកវិទ្យា
ចុងសប្ដាហ៍ សូមទម្លាក់ទូរសព្ទចុះ ហើយផ្ដោតអារម្មណ៍លើពិភពជុំវិញអ្នកវិញ។ វាប្រសើរជាង ពិភពអ៊ីនធឺណិតដែលអ្នកបានវក់វីនឹងវាពេញមួយសប្ដាហ៍ហើយឆ្ងាយណាស់។
៤. ភ្លេចរំសាយអារម្មណ៍
ចង់រំសាយអារម្មណ៍ដោយខ្លួនឯង ឬជាមួយមិត្តភ័ក្ដិក៏បាន ឲ្យតែបានលំហែអារម្មណ៍ នោះសប្ដាហ៍បន្ទាប់ អ្នកនឹងសម្រេចបានសមិទ្ធផលបានច្រើនជាង។
៥. ដេកពេញមួយថ្ងៃ
អាចមកពីអ្នកផឹកច្រើនពេកនៅយប់ថ្ងៃសុក្រ និងត្រូវសម្រាកដើម្បីស្វាងឡើងវិញ។ យ៉ាងណាក្ដី ទម្លាប់នេះនឹងធ្វើឲ្យអ្នកបាត់បង់ភាពច្នៃប្រឌិត មិនអាចធ្វើអីថ្មីបាន។
៦. ចាយលុយអត់កំណត់
អ្នកព្យាយាមសន្សំសំចៃពេញមួយសប្ដាហ៍ តែដល់ចុងសប្ដាហ៍បែរជាចាយមិនសំចៃដៃទៅវិញ។ ទោះដឹងជានិច្ចកាល យើងគួរឲ្យកាដូខ្លួនឯងម្ដង តែបើអ្នកចាយបែបនេះរាល់អាទិត្យនោះ អ្នកនឹងមិនសល់អ្វីទាំងអស់។
៧. មិនគិតដល់អនាគត
ពេញមួយសប្ដាហ៍ទៅហើយ ចុងសប្ដាហ៍គឺជាពេលដែលល្អបំផុតសម្រាប់អ្នកចំណាយពេលដើម្បីគិតដល់អនាគត និងគោលដៅបន្ទាប់របស់ខ្លួន។ ការគិតបែបនេះ នឹងជួយឲ្យអ្នករកឃើញផ្លូវដើរដ៏សមស្របសម្រាប់ខ្លួន។
៨. ខ្ជិល ហើយតាំងស្ដាយក្រោយ
គេថា ប្រសិនបើអ្នកខ្ជិលនៅថ្ងៃនេះ អ្នកនឹងស្ដាយក្រោយនៅថ្ងៃក្រោយ។ ដូចនេះដើម្បីកុំឲ្យចំណាយពេលឥតប្រយោជន៍ អ្នកអាចចុះឈ្មោះធ្វើអ្វីមួយ ដូចជាហាត់ប្រាណ ឬធ្វើការស្ម័គ្រចិត្តជាដើម កុំឲ្យខ្លួនក្លាយជាខ្ជិលច្រអូស។
៩. កម្សាន្តសប្បាយជ្រុល
ទទួលស្គាល់ថា ដើម្បីទទួលបានសប្ដាហ៍ថ្មីដែលស្រស់បស់ អ្នកត្រូវសប្បាយនៅចុងសប្ដាហ៍ក៏ដោយ តែបើ២ថ្ងៃនេះ អ្នកសប្បាយជ្រុលពេក នោះអាទិត្យថ្មីរបស់អ្នក មិនត្រឹមតែមិនប្រសើរឡើងនោះ ថែមទាំងអាចអាក្រក់ជាងមុនក៏ថាបាន៕
ចុចអាន៖ កុំឲ្យគេដៀលថាយើងជាមនុស្សល្ងង់ ហ៊ានជំទាស់ខ្លះទើបអាចទទួលបានអត្ថប្រយោជន៍ ៥យ៉ាងនេះ