មនុស្ស​ពេញ​វ័យ​មិន​ធ្វើ​ទង្វើ​អន់​ៗ​បែប​នេះ​ដាច់​ខាត​ពេល​បែក​គ្នា

  • 2019-05-10 03:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ៗ​ក៏​ប្រាថ្នា​ចង់​បាន​ស្នេហា​ដែល​ស្រលាញ់​គ្នា​បាន​យូរ​អង្វែង​ដែរ​។តែ​គូ​ស្នេហ៍​ទាំង​អស់់​មិន​មែន​សុទ្ធ​តែ​មាន​ការ​បញ្ចប់​ដូច​ក្នុង​រឿង​ភាគ​និទាន​ទេ​។​ ម្នាក់​ៗ​មាន​ហេតុផល​ច្បាស់​លាស់​ក្នុង​ការ​បែក​គ្នា​ ឬ​ដោយ​សារ​តែ​ការ​មិន​យល់​ចិត្ត​គ្នា​ ឬ​មក​ពី​ទម្លាប់​អាក្រក់​ណា​មួយ​។​ ទោះ​បី​ជា​ស្នេហា​ត្រូវ​ដើរ​ដល់​ផ្លូវ​ទាល់​បែប​នេះ​ក៏​ដោយ​ ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ​យើង​គួរ​តែ​បែក​គ្នា​ដោយ​ការ​លា​គ្នា​ឲ្យ​បាន​គួរ​សម​បំផុត​ នៅ​ពេល​ដែល​អ្នក​គិត​ថា​ចង់​បញ្ចប់​ទំនាក់​ទំនង​​មួយ​នេះ​។​ អ៊ីចឹង​ហើយ​ទើប​បញ្ហា​អាច​ដោះ​ស្រាយ​បាន​លឿន​។​

និយាយ​ចេញ​មក​ កុំ​ស្ងាត់​ស្ងៀម​យូរ​ពេក

បើ​សិន​ជា​អ្នក​មិន​ស្រណុក​ចិត្ត​នឹង​ទំនាក់​ទំនង​មួយ​នេះ​ ឬ​គេ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ គួរ​តែ​រក​ពេល​ល្អ​ណា​មួយ​និយាយ​ចេញ​មក​ កុំ​ទុក​ក្នុង​ចិត្ត​។​

បើ​សម្រេច​ចិត្ត​ថា​បែក​គ្នា​ហើយ​ មិន​ត្រូវ​ការ​ពេល​គិត​ច្រើន​ទេ

តើ​ស្នេហា​របស់​អ្នក​ចំពោះ​មនុស្ស​ម្នាក់​នោះ​បែប​ណា​ អ្នក​ប្រាកដ​ជា​យល់​ច្បាស់​ជាង​គេ​។​ បើ​អ្នក​អស់​ក្តី​ស្រលាញ់​ ហើយ​ត្រូវ​ការ​បញ្ចប់​ ក្លាហាន​និយាយ​វា​ចេញ​ទៅ​មិន​ចាំ​បាច់​គិត​ច្រើន​ទេ ព្រោះ​បើ​អ្នក​នៅ បន្ត​អ្វី​នឹង​កាន់​តែ​យ៉ាប់​មិន​ខាន​។

បើ​បែក​គ្នា​ហើយ​ កុំ​ទាក់​ទង​អ្នក​ចាស់

បន្ទាប់​ពី​បែក​គ្នា​ អ្នក​ប្រាកដ​ជា​ចង់​មាន​អ្នក​មក​មើល​ថែ​របួស​ដោយ​អាច​ទៅ​ទាក់​ទង​អ្នក​ចាស់​ ឬ​មិត្ត​ភក្តិ​។​ យ៉ាង​ណា​​ក៏​ដោយ​ស្នេហា​​រវាង​មនុស្ស​ពីរ​នាក់​បាន​ក្លាយ​ជា​អតីត​បាត់​ទៅ​ហើយ​។​ សូម្បី​មេត្តា​កុំ​រំខាន​អ្នក​ចាស់​មក​បញ្ឈឺ​អ្នក​ថ្មី​។​

កុំ​និយាយ​ពេក​បែក​គ្នា​តាម​រយៈ​សារ​ ឬ​ឆាត

កុំ​ផ្ញើ​សារ​ទៅ​គេ​ដោយ​គ្រាន់​តែ​ប្រាប់​ថា «យើង​បែក​គ្នា​ទៅ​»។​ រាល់​ថ្ងៃ​នេះ​ការ​ផ្ញើ​សារ​គឺ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ណាស់​។​ ទោះ​បី​ជា​បែប​ហ្នឹង​ការ​បែក​គ្នា​តាម​របៀប​នេះ​ពិត​ជា​អាក្រក់​មើល​ខ្លាំង​ណាស់​។​ អ្នក​​គួរ​តែ​ជួប​គ្នា​ផ្ទាល់​ហើយ​និយាយ​ផ្ទាល់​មាត់​វិញ​ទើប​ប្រសើរ​។​ ​

កុំ​បន្ទោស​ភាគី​ខាង​ណា​ឲ្យ​សោះ​ពេល​បែក​គ្នា

ត្រូវ​ចាំ​ថា​ដៃ​បើ​ទះ​តែ​ម្ខាង​ក៏​មិន​លឺ​ដែរ​។​ បើ​អ្នក​ទាំង​ពីរ​គិត​ថា​អ្នក​ទាំង​ពីរ​មិន​សម​គ្នា​ហើយ​ ណាត់​ជួប​គ្នា​ហើយ​បញ្ចប់​ទំនាក់​ទំនង​ចោល​​ដោយ​សន្តិភាព​ទៅ​។​ កុំ​ទម្លាក់​កំហុស​ឲ្យ​នរណា​ម្នាក់​ឲ្យ​សោះ​។​ ​​

និយាយ​ពី​អារម្មណ៍​របស់​អ្នក​ចេញ​មក

នៅ​ពេល​ដែល​អ្នក​គិត​ថា​ដៃ​គូ​របស់​អ្នក​ផ្លាស់​ប្ដូរ​។​ និយាយ​ប្រាប់​គេ​ ហើយ​សួរ​គេ​ត្រង់​ទៅ​មិន​ចាំ​បាច់​រក​រឿង​ឈ្លោះ​ដោយ​គ្មាន​ហេតុ​ផល​ ហើយ​អាង​យក​ពាក្យ​សុំ​បែក​មក​ដាក់​មុខ​ទេ​។​

មិន​និយាយ​ពាក្យ​អាក្រក់​ៗ​ពេក​បែក​គ្នា

កុំ​ប្រើ​ពាក្យ​មិន​សមរម្យ​ និង​អារម្មណ៍​មួម៉ៅ​ ពេល​ដែល​អ្នក​កំពុង​និយាយ​រឿង​បែក​គ្នា​។​​មនុស្ស​ពេញ​វ័យ​ដឹង​ច្បាស់​ណាស់​ថា​គួរ​បែក​គ្នា​ដោយ​របៀប​ណា​៕

ចុចអាន៖ នាងចាកចេញមិនមែនដោយសារចិត្តដាច់ តែមកពីទង្វើឆោតល្ងង់ ១០ យ៉ាងរបស់អ្នកហ្នឹងហើយ

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម