អស់ទាស់! ឱក សុគន្ធកញ្ញា យកកញ្ចប់សម្អាងការ កាត់ថ្មីគ្រប់ម៉ូដសម្រិតសម្រាំងស្អាតពិសេស
- 2019-05-08 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ទាស់! ឱក សុគន្ធកញ្ញា យកកញ្ចប់សម្អាងការ កាត់ថ្មីគ្រប់ម៉ូដសម្រិតសម្រាំងស្អាតពិសេស
ក្រោយពីដំណឹងរៀបការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានបើកចំហ ព័ត៌មានផ្សេងៗជុំវិញនឹងមង្គលការរបស់តារាស្រីរូបនេះ កាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ដឹងបន្ថែមទៀត។ ថ្មីៗនេះ ប្រភពអាចទុកចិត្តបាន ទើបទម្លាយពីសម្អាងការដែលម្ចាស់បទ "ម្នាក់ហ្នឹងហើយ ដែលខ្ញុំស្រលាញ់" ជួលសម្រាប់អាពាហ៍ពិពាហ៍របស់ខ្លួន។
តាមប្រភពបានបង្ហើបថា ពិធីរៀបការរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស នឹងជាវសេវាកម្មពីសម្អាងការ "ប្រណិតពិធី" ដែលកញ្ញាជាវយកកញ្ចប់លក្ខណៈ ពិសេសតែម្ដង គឺកាត់ថ្មីគ្រប់កម្មវិធី និងសម្រិតសម្រាំងគ្រប់ម៉ូដសុទ្ធតែស្អាតៗ និងប្រណិត។ ឈុតសរុបទាំងអស់សម្រាប់មង្គលការ ចន្លោះពី ១០ ទៅ ១១ឈុត ។ ចំពោះឈុតរាត្រីពេលកាត់នំ តារាចម្រៀងសម្បូរប្រជាប្រិយភាពរូបនេះ គ្រងរ៉ូបពណ៌សពីសម្អាងការរបស់ប្រណិតពិធីផង និងមានឈុតផ្ទាល់ខ្លួនផង ដែលច្នៃម៉ូដថ្មីស្រស់ស្អាតប្លែកខ្លាំងតែម្ដង ធ្វើឲ្យកូនក្រមុំក្នុងពិធីនេះប្រៀបដូចជាព្រះនាងក្នុងរឿងនិទានដូច្នោះដែរ។
បើតាមម្ចាស់សម្អាងការប្រណិតពិធី បានប្រាប់ Kanha បន្ថែមថា តារារូបនេះបានជាវយកលក្ខណៈផ្នួងសុទ្ធ ដោយភ្លេងខ្មែរ និងអាចារ្យ គឺម្ដាយរបស់ឱក សុគន្ធកញ្ញា ជាអ្នកកំណត់ដោយខ្លួនឯង។ ចំពោះតម្លៃវិញ គេនៅមិនទាន់ដឹងនៅឡើយទេថា តារាចម្រៀងកម្ពស់១,៦៥ម៉ែត្រជាវក្នុងតម្លៃប៉ុន្មាន។ បើនិយាយទៅ សម្លៀកបំពាក់បែបបុរាណសម្រាប់ថត Pre-Wedding របស់តារាកើតឆ្នាំ១៩៨៧នេះ ក៏មួយចំនួនជាវពីប្រណិតពិធីដែរ។
សម្រាប់សម្អាងការប្រណិតពិធី វិញ មានកញ្ចប់សេវាកម្មចាប់ពីជាង២ពាន់ដុល្លារឡើងទៅ ដោយលោកអ្នកអាចយកផ្នួងសុទ្ធក៏បាន និងផ្នួងម៉ៅក៏បាន (បូករួមទាំងអាចារ្យ ភ្លេងខ្មែរ សម្រាប់ពេលកាត់សក់ជាដើម)។ អាសយដ្ឋានសម្អាងការ មានទីតាំងនៅ ផ្ទះលេខ ៥១ ផ្លូវ ៣៦៦ សង្កាត់ទួលស្វាយព្រៃ១ រាជធានីភ្នំពេញ៕
ចុចអាន៖ ធ្លាយចេញតម្លៃថត Pre-Wedding របស់ឱក សុគន្ធកញ្ញា ថ្លៃមិនធម្មតា