ធ្លាយចេញតម្លៃថត Pre-Wedding របស់ឱក សុគន្ធកញ្ញា ថ្លៃមិនធម្មតា

  • 2019-05-07 10:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​រូប​​ថត Pre-Wedding ​របស់​តារា​ចម្រៀង​ឱក​សុគន្ធ​កញ្ញា និង​ប្អូន​ប្រុស​ថៅ​កែ​ហង្ស​មាស ​​គឺ​លោក អ៊ឹង សុខ​លី ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ​ធ្វើ​ឲ្យ​បណ្ដាល​អ្នក​គាំ​ទ្រ​របស់​កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ចែក​ចាយ​រាប់​ពាន់​ដង​ ។

អ្វី​កាន់​តែ​ពិសេស គឺ​អ្នក​គាំ​ទ្រ​​កាន់​តែ​ចង់​ដឹង​​ខ្លាំង​ពី​តម្លៃ​នៃ​ការ​ថត​ Pre Wedding ​របស់​​ម្ចាស់​បទ "ម៉ាប់​ៗ​" នៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប ​ថា​តើ​អស់​តម្លៃ​ប៉ុន្មាន។​

លោក PENGKHIM Lim ​ ​(PK Lim)

​បើ​តាម​លោក PENGKHIM Lim ​ ​(PK Lim) ​ជា​អ្នក​ថត​រូប​ Pre-Wedding ​ឲ្យ​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា និង​​​ជា Photographer នៅ​ក្រម​ហ៊ុន One Memory Studio ប្រាប់​ថា ​កញ្ចប់​​​ថត​របស់​តារា​ចម្រៀង​រូប​នេះ​ ​មាន​តម្លៃ​ ៨ពាន់​ដុល្លារ បូក​រួម​ទាំង​ថត​រូប​និង​វីដេអូ​ក្នុង​ថ្ងៃ​ Pre- Wedding ​និង ​ថ្ងៃ​រៀប​ការ​ផង​ដែរ។ លើស​​ពី​នេះ លោក​បាន​បញ្ជាក់​ថា ​​អនាគត​កូន​ក្រមុំ​របស់​លោក អ៊ឹង សុខ​លី ​បាន​ជ្រើស​រើស​ទី​តាំង​ថត​ Pre-Wedding ​នៅ​សៀម​រាប​​រយៈ ពេល​៣ ថ្ងៃ ដោយ​ថត​អស់​ជាង​២០០​ប៉ុស្តិ៍។ ចំពោះ​ថ្ងៃ​រៀប​ការ ​ខាង​ក្រុម​ហ៊ុន One Memory ​នឹង​ថត​គ្រប់​កម្មវិធី​តាំង​ពី​​ក្រុង​ពាលី រហូត​ដល់​ពេល​យប់​នៃ​ពិធី​មង្គលការ​របស់​កំពូល​​តារា​ចម្រៀង​រូប​នេះ។​

​លោក ក៏​បង្ហើប​ដែរ​ថា ​បាន​ឆ្លង​កាត់​ជំនាញ​ថត​រូប​យូរ​ឆ្នាំ ​និង​មាន​បទ​ពិសោធន៍​ផ្នែក​នេះ​យ៉ាង​​ច្រើន។ ​ទឹក​ដៃ​នៃ​ការ​ថត​របស់​លោក សម្រាប់​កញ្ញា ឱក សុគន្ធ​កញ្ញា ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​លាន់​មាត់​សរសើរ​ថា​ពិត​ជា​មាន​ទេព​កោសល្យ​​អស្ចារ្យ។

សម្រាប់​ One Memory ​Studio មាន​កញ្ចប់​សេ​វា​កម្ម​​ចាប់​ពី​តម្លៃ ​១៦០០​ដុល្លារ ឡើងទៅដោយ​ប្លង់​ថត​សុទ្ធ​តែ​​ស្អាត​ៗ ​និង​ទាន់​សម័យ​។ គ្រប់​រូប​​ចេញ​ពី One Memory កើត​ពី​ភាព​ច្នៃ​ប្រឌិត ផ្សំ​ជាមួយ​ទេសភាព​មើល​ទៅ​ប្លែក​ៗ ​ហើយ​​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​មើល​ឃើញ​ហើយ ចាប់​អារម្មណ៍​ទាក់​ភ្នែក​តែ​ម្តង។ One Memory Studio ​មាន​ទី​តាំង​នៅ St 384, 22 A, 22B , Sangkat Toul Svay Prey 1, Khan Chamkarmon, Phonm Penh ​៕​​​​

​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម