ឈប់ច្រើនថ្ងៃអីហ្នឹង បានទៅលេង Da Lat នៅវៀតណាមដឹងតែសប្បាយកប់ហ្មង

  • 2019-05-03 03:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Da Lat ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ​យ៉ាង​ពីរោះ​ៗ​ដូច​ជា​ «ទីក្រុង​ក្នុង​សុបិន» «ដែន​ដី​រាប់​ពាន់​ផ្កា» និង​ «ភូម​ខ្ទម​អឺរ៉ុប»។​ ភ្ញៀវ​ទេសចរណ៍​ភាគ​ច្រើន​ដែល​មក​លេង​នៅ Da Lat គឺ​ភ្ញាក់​ផ្អើល​ខ្លាំង​ជា​មួយ​នឹង​​សម្រស់​នៃ​ដែន​ដី​នៃ​ផ្កា​រាប់​ពាន់​ដើម​នេះ​តែម្តង។​

​Da Lat បាន​ផ្លាស់​ប្ដូរ​យូរ​ណាស់​មក​ហើយ​ តម្រូវ​ការ​នៃ​ភ្ញៀវ​ទេសចរណ៍​ក៏​ផ្លាស់​ប្ដូរ​ដែរ​។​ ពួក​គេ​មក​លេង​នៅ​ទី​នេះ​មិន​ត្រឹម​តែ​ស្វែង​រក​កន្លែង​ដែល​ស្រស់​ស្អាត​ទេ​ តែ​ពួក​គេ​ក៏​បាន​មក​សិក្សា​ ស្វែង​រក​ និង​ចូល​រួម​ផង​ដែរ​។​ លក្ខណៈ​ពិសេស​តែ​មួយ​គត់​នៃ​វប្បធម៌​ដែល​មាន​ឈ្មោះ​ថា​ Da Lat ​ជា​កន្លែង​មួយ​ដែល​ល្អ​បំផុត​ដើម្បី​ស្វែង​យល់​ពី​ការ​បង្កើត​ទីក្រុង​ Da Lat ឡើង​សព្វថ្ងៃ​នេះ​ ហើយ​រឿង​តែ​មួយ​គត់​ដែល​គេ​នឹក​ឃើញ​ដល់​នោះ​គឺ​ ស្ថាបត្យកម្ម​ផ្លូវ​រូង​ក្រោម​ដី​។​

ផ្លូវ​រូង​ក្រោម​ដី​របស់​ Da lat មាន​ឈ្មោះ​ផ្សេង​ពី​នេះ​ច្រើន​ដូច​ជា​ រូង​ចម្លាក់​ ឬ​ក៏​ផ្លូវ​រូង​ដី​ក្រហម​។​ តែ​មិន​ថា​វា​មាន​ឈ្មោះ​អ្វី​ទេ​ វា​ពិត​ជា​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើន​ខ្លាំង​​ណាស់​ពេល​ដែល​មក​ដល់​ Da Lat។​

មុន​ពេល​មក​ដល់​តំបន់​ផ្លូវ​រូង​មួយ​នេះ​ អ្នក​ទេសចរណ៍​នឹង​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រៃ​ស្រល់​ដ៏​ស្រស់​ស្អាត​ ផ្លូវ​ថ្នល់​ដែល​បត់បែន​តាម​​ជើង​ភ្នំ​របស់​ទី​ក្រុង​ Da Lat ។​ នៅ​ពេល​ដែល​ដើរ​តាម​បណ្ដោយ​ផ្លូវ​រូង​ អ្នក​នឹង​​អាច​ដឹង​ច្បាស់​ពី​ប្រភព​ដើម​ និង​ប្រវត្តិសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍​របស់​ទី​ក្រុង​ដ៏​ស្រស់​ត្រកាល​មួយ​នេះ​។​

ផ្លូវ​រូង​ដីឥដ្ឋ​មួយ​នេះ​ចាប់​ផ្ដើម​ដំបូង​ជា​មួយ​នឹង​រូប​ក្បាល​​នាគ​ ព្រោះ​វា​ជា​និមិត្ត​សញ្ញា​របស់​  the Vietnamese Dragon Fairy race ។​ ភ្ញៀវ​ទេសចរណ៍​អាច​រក​ឃើញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ទីក្រុង​មួយ​នេះ​តាម​រយៈ​សម្ភារៈ​ដែល​មាន​មូលដ្ឋាន​លើ​ដី​ឥដ្ឋ​ ព្រោះ​វា​បង្ហាញ​ពី​ប្រភព​ដើម​និង​ប្រវត្តិ​សាស្ត្រ​នៃ​ការ​បង្កើត​ និង​អភិវឌ្ឍន៍​ទី​ក្រុង​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ឡើង​។ ​​​​ ស្ថាបត្យកម្ម​ដែល​មាន​តែ​មួយ​គត់​និង​ការ​ងារ​បែប​វប្បធម៌​ដូច​ជា​ ស្ថានីយ​រថភ្លើង​ ព្រះរាជវាំង​ Bao Dai  វិទ្យាស្ថាន​ Pasteur  សាកលវិទ្យាល័យ​ Da Lat សណ្ឋាគារ​ Palace ព្រះ​វិហារ​  Con Ga វត្ត Linh Son  បឹង​ Xuan Huong ផ្សារ Da Lat ហើយ​​និង​ប្រលានយន្តហោះ​ Lien Khuong សុទ្ធ​សឹង​តែ​ជា​កន្លែង​ទេសចរណ៍​របស់​ Da lat ដែល​ត្រូវ​បាន​គេ​រៀបរាប់​យ៉ាង​លំអិត​លើ​សំណង់​ដី​ឥដ្ឋ​៕

ចុចអាន៖ រមណីយដ្ឋាន៣កន្លែង ទេសភាពស្អាតទាក់ទាញខ្លាំងក្នុងថ្ងៃឈប់សម្រាក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម