ក្មេងប្រុសស្អាតបំផុតក្នុងពិភពលោក ពេលពេញកម្លោះកាន់តែសិចស៊ី

  • 2019-05-02 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​កូន​ក្មេង​ម្នាក់ នៅ​ពេល​នេះ​ប្រុស​ស្អាត William Frankly Miller បាន​ធំ​ពេញ​រូបរាង​ហើយ ហើយ​រូប​សម្បត្តិ​របស់​លោក​ក៏​កំពុង​អង្រួន​បេះដូង​នារី​រាប់​មិន​អស់​ដែរ។

ជឿជាក់​ថា​មិត្ត​ៗ​នារី​ភាគច្រើន​មិន​ទាន់​ភ្លេច​ទេ ​គឺ​កុមារា​ឈ្មោះ William Franklyn Miller ដែល​ធ្លាប់​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​អន្តរជាតិជា​ច្រើន​ចុះ​ផ្សាយ​ថា​ជា​កុមារា​ស្អាត​បំផុត​ក្នុង​ពិភពលោក ទាំង​នៅ​ពេល​នោះ​គេ​មាន​អាយុ​ត្រឹម​តែ​១២​ឆ្នាំ​ប៉ុណ្ណោះ។

រំលង​បាន​៤​ឆ្នាំ នៅ​ពេល​នេះ​ប្រុស​ស្អាត​រូប​នេះ​បាន​ឈាន​ចូល​វ័យ​១៦​ឆ្នាំ​ហើយ។ អ្វី​ដែល​គេ​សង្កេត​ឃើញ​មុន​គេ​នោះ​គឺ កម្ព​ស់របស់​លោក​នៅ​ពេល​នេះ​បាន​លូត​ដល់ ១.៨០​ម ហើយ​នៅ​តែ​បន្ត​លូត​ជា​បន្ត​បន្ទាប់។ នៅ​តែ​មាន​សក់​វែង​រលាស់​ដដែល តែ​លោក​មើល​ទៅ​ស្គម​ជាង​មុន តែ​បណ្ដាញ​ព័ត៌មាននានា​នៅ​តែ​សរសើរ​ថា លោក​នៅ​តែ​សង្ហារ​​មិន​ប្រែប្រួល។ ជាមួយ​រូប​សម្បត្តិ​ស្អាត​ឥត​ខ្ចោះ​នេះ​ប្រុស​ស្អាត​អូស្ត្រាលី​នៅ​ពេល​នេះ​បាន​ចុះ​កិច្ចសន្យា ធ្វើ​តារាម៉ូដែល​ឲ្យ​ផលិត​កម្មយក្ស Bayside Modeling Agency៕

ចុចអាន៖ ​ខុសគ្នាដាច់! មកមើលសម្រស់ DJ Soda ពីមុននិងឥឡូវ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម