ផឹកផាសិនពេលពពោះ ទារកកើតមកនឹងមានស្បែកពណ៌ស៊ីជម្ពូ ថ្លោសគួរឲ្យស្រលាញ់
- 2019-04-23 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផឹកផាសិនពេលពពោះ ទារកកើតមកនឹងមានស្បែកពណ៌ស៊ីជម្ពូ ថ្លោសគួរឲ្យស្រលាញ់
ផ្លែផាសិនមានជីវជាតិ និងវីតាមីនសំខាន់សម្រាប់រាងកាយ វាជាផ្លែឈើដែលជួយដល់សុខភាពច្រើនណាស់។ ផ្លែនេះសម្បូរដោយអាស៊ីតអាមីណូជាច្រើនដូចជា proline, valine, tyrosine, treonin, glycin, leucin, arginine ជាដើម ដែលល្អចំពោះអ្នកដែលមានរាងកាយខ្សោយ។
ផ្លែនេះក៏ជាប្រភពនៃវីតាមីន C និង A ដែរ វាជាផ្លែឈើដែលពេញនិយមសម្រាប់យកមកធ្វើជាភេសជ្ជៈពេលរដូវក្ដៅ។
សារប្រយោជន៍នៃផ្លែផាសិនចំពោះអ្នកមានផ្ទៃពោះ និងទារក
ពង្រីកការធំធាត់របស់ទារក៖ ផ្លែផាសិនសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗដែលជួយដល់ការអភិវឌ្ឍន៍ការលូតលាស់របស់ទារកក្នុងពេលពពោះដំណាក់កាលដំបូង។ វាក៏ជាប្រភពនៃអាស៊ីតអាមីណូដូចជា valine, tyrosine, treonin, glycin, arginine ដែលល្អសម្រាប់អ្នកខ្សោយនិងទើបតែឈឺថ្មីៗ។
កាត់បន្ថយការកើតជំងឺផ្ដាសាយធំ៖ វត្តមានរបស់វីតាមីន C, beta-crytoxanthin និង alpha-carotene ដែលមានក្នុងផ្លែផាសិនជួយឲ្យអ្នកម៉ាក់ដែលមានផ្ទៃពោះពង្រឹងប្រព័ន្ធភាពស៊ាំដើម្បីការពារខ្លួនពីការឆ្លងជំងឺគ្រុនផ្ដាសាយធំ និងជួយឲ្យអ្នកម៉ាក់មានសុវត្ថិភាព និងសុខភាពល្អ។
ល្អសម្រាប់ឆ្អឹង៖ ផ្លែផាសិនផ្ដល់ឲ្យនូវជាតិរ៉ែជាច្រើនដូចជា ផូស្វ័រ ដែក ម៉ាញ៉េស្យូម និងស្ពាន់ ជួយឲ្យស្រ្តីមានផ្ទៃពោះ ជៀសផុតពីការឈឺសន្លាក់ និងជំងឺពុកឆ្អឹងបន្ទាប់ពីសម្រាលកូនហើយ។
ជួយពង្រឹងសកម្មភាពរបស់ប្រព័ន្ធរំលាយអាហារ៖ គ្រាប់របស់ផ្លែផាសិនមានប្រសិទ្ធភាពក្នុងការលាងសម្អាតពោះវៀន និងការពារការទល់លាមក ហើយក៏អាចធ្វើឲ្យស្ត្រីមានស្បែកភ្លឺថ្លាបានដែរ។
ជួយសម្រួលដល់ការគេងរបស់ស្ត្រីមានផ្ទៃពោះ៖ អ្នកម៉ាក់ជាច្រើនបាត់បង់ចំណង់ក្នុងការគេង និងគេងមិនសូវលក់ពេលដែលពពោះ។ សារធាតុកាឡូអ៊ីដនៅក្នុងផ្លែផាសសិន ជួយកាត់បន្ថយការថប់អារម្មណ៍ និងបង្កើនគុណភាពនៃការគេងរបស់អ្នកម៉ាក់បាន។
ជួយសម្រួលដល់ចរន្តឈាម៖ ជាតិដែកខ្ពស់ក្នុងផាសិន ជួយឲ្យការផលិត អេម៉ូក្លូប៊ីន ជួយពង្រឹងសរសៃឈាម សម្រួលដល់អុកស៊ីហ្សែនក្នុងឈាមដើម្បីជួយឲ្យធ្វើចលនាបានស្រួលដល់រាងកាយ។ ធ្វើឲ្យអ្នកម៉ាក់កាត់បន្ថយការប្រឈមនឹងការឈឺក្បាល ឬដំបៅក្រពះដែលបណ្ដាលមកពីកង្វះឈាមរត់។ វាជាផ្លែឈើដែលមានតម្លៃបំផុតសម្រាប់អ្នកមានផ្ទៃពោះ៕
ចុចអាន៖ ភ្ញាក់ផ្អើល! គ្រាន់តែញ៉ាំផ្លែផាសិនរាល់ថ្ងៃធ្វើឲ្យរាងកាយផ្លាស់ប្ដូរដល់ម្ល៉ឹង