ភ្ញាក់ផ្អើល! គ្រាន់តែញ៉ាំផ្លែផាសិនរាល់ថ្ងៃធ្វើឲ្យរាងកាយផ្លាស់ប្ដូរដល់ម្ល៉ឹង
- 2019-02-14 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! គ្រាន់តែញ៉ាំផ្លែផាសិនរាល់ថ្ងៃធ្វើឲ្យរាងកាយផ្លាស់ប្ដូរដល់ម្ល៉ឹង
តាមការស្រាវជ្រាវបានរកឃើញថា ការរត់នៃឈាមរបស់មនុស្សយើងនឹងអន់ថយបន្តិចម្ដងៗទៅតាមអាយុរបស់យើង។ នៅកំឡុងពេលដែលអ្នកមានអាយុពី ៣០-៤០ ឆ្នាំវានឹងមានការការធ្លាក់ចុះបន្តិច ហើយពេលដល់អាយុ ៤០-៤៩ ឆ្នាំ វានឹងកាន់តែយ៉ាប់បន្តិចថែមទៀត។ រហូតដល់អ្នកមានអាយុ ៥០-៥៩ ឆ្នាំវានឹងបង្ហាញយ៉ាងច្បាស់ថាអ្នកនឹងមានអារម្មណ៍ថារាងកាយអស់កំលាំង និងឆាប់ហត់។
នៅពេលដែលរាងកាយអ្នកកាន់តែយ៉ាប់ ហើយដល់ពេលមានអាយុលើសពី ៥០ឆ្នាំទៀត តែអ្នកមិនខ្វល់ពីការចិញ្ចឹមរាងកាយខ្លួនឯង នោះអ្នកនឹងកាន់តែចាស់។ អ៊ីចឹងហើយអ្នកគួរតែចាប់ផ្ដើមបំប៉នរាងកាយខ្លួនឯងដើម្បីបង្ការភាពចាស់។ ជៀសវាងការកើតជម្ងឺផ្សេងៗនៅអាយុ ៦០-៦៩ ឆ្នាំគ្រូពេទ្យណែនាំឲ្យញ៉ាំអាហារបំប៉នធម្មជាតិដែលមានវីតាមីន C និង Bioflavonoid (វីតាមីន P)។ ពិតណាស់នៅក្នុងផ្លែផាសិន ពិតជាសម្បូរ វីតាមីន C និង Bioflavonoid ណាស់ហើយវាមានជាតិ សរសៃនិងស្ករតិច។
គុណប្រយោជន៍របស់ផ្លែផាសិន
១. ជាថ្នាំធម្មជាតិដែលអាចព្យាបាលការរលាកបាន
២. ជួយធ្វើឲ្យស្បែកភ្លឺរលោង
៣. ជួយកាត់បន្ថយភាពចាស់ដោយប្រើប្រតិកម្មអុកស៊ីតកម្ម
៤. មានវីតាមីន A ជួយបំប៉នភ្នែក
៥. ធ្វើឲ្យគេងលក់ស្រួល កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងនិងបាក់ឆ្អឹង
៦. ជួយឲ្យរាងកាយស្រស់ថ្លា ចិញ្ចឹមស្បែក ក្រចកនិងសក់ ហើយក៏ជាទឹកផ្លែឈើដែលពេញនិយមមួយផងដែរ។
ក្រៅពីផ្លែផាសិន ម្នាស់ក៏ជាផ្លែឈើមួយប្រភេទសម្បូរ វីតាមីន C និង Bioflavonoid ដែរ ផ្លែឈើពីរមុខល្អចំពោះរាងកាយណាស់។
ចុចអាន៖ តិចអត់ជឿ! មនុស្ស៩៩% ញ៉ាំផ្លែឈើទាំងនេះខុសទាំងមិនដឹងខ្លួន