កម្រ​បាន​ឃើញ​! តាម​ពិត​ដើម​ស្រ្តប៊ឺរី​គេ​បណ្ដុះ​ដោយ​ប្រើ​វិធី​នេះ​សោះ

  • 2019-04-03 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ខ្លះ​ធ្លាប់​តែ​ញ៉ាំ​ស្រ្តប៊ឺរី​តែ​មិន​ដែល​ដឹង​គេ​ដាំ​យ៉ាង​ម៉េច​?​ ​ ​ថ្ងៃ​នេះ​លែង​ឆ្ងល់​ហើយ​ ព្រោះ​ កញ្ញា និង​បង្ហាញ​ពី​របៀប​បណ្ដុះ​ដើម​ស្រ្តប៊ឺរី​តាម​ដំណាក់​កាល​នីមួយៗ​យ៉ាង​លម្អិតនៅ​ខាង​ក្រោម​នេះ​៖

១. រៀប​ចំ​ផ្លែ​ស្រ្តប៊ឺរី​ហើយ​លាង​ទឹក​ឲ្យ​ស្អាត​

២. ចិត​យក​សម្បក​ស្ដើង​ៗ​ចេញ​ ហើយ​ដាក់​វា​នៅ​លើ​ក្រដាស​ស្ងួត

៣. ដាក់​ហាល​ឲ្យ​ស្ងួត​ ២​ថ្ងៃ​ រហូត​ដល់​លេច​ចេញ​គ្រាប់​វា​មក​ក្រៅ​

៤. យក​ដៃ​បោស​ថ្នម​ៗ​ ហើយ​ប្រមូល​គ្រាប់​ចេញ​មក​

៥. ប្រមូល​គ្រាប់​ដាក់​ក្នុង​ប្រអប់​ជ័រ​មួយ​ ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​រៀប​ចំ​ដី

៦. ប្រើ​ប្រអប់​ជ័រ​ដែល​ចោះ​រន្ធ​ពី​ក្រោម​ដាក់​ដី​លាយ​ជា​មួយ​ជី​កំប៉ុស

៧. សាប​គ្រាប់​ដែល​ប្រមូល​រួច​នៅ​លើ​ដី​ដែល​លាយ​ហើយ

៨. ប្រើ​ជី​កំប៉ុស​ដាក់​គ្របពី​លើ​គ្រាប់​មួយ​ជាន់​ទៀត​ ហើយ​បាច​ទឹក​​

៩. ត្រូវ​រក្សា​ឲ្យ​មាន​ជាតិ​សំណើម​នៅ​ពេល​កំពុង​ដំណើរ​ការ​ការ​បណ្ដុះ​ គ្រាប់​នឹង​លូត​លាស់​ចន្លោះ​ពី​ ១០​ ទៅ​ ៣០ថ្ងៃ​បន្ទាប់​ពី​សាប​ហើយ

១០. បន្ទាប់​រយៈពេល​ ២​ ខែ​ ស្លឹក​វា​នឹង​លាស់​ចេញ​មក​ ហើយ​អាច​ចែក​ដើម​ស្រ្តប៊ឺរី​ដាក់​បណ្ដុះ​ក្នុង​ថង់​ផ្សេង​ៗ​គ្នា​បាន​ហើយ​​

១១. ដើម​ស្រ្តប៊ឺរី​បាន​ចែក​មក​ដាំ​ក្នុង​ថង់​ថ្មី​ផ្សេង​ៗ​គ្នា​

១២. ២​ សប្ដាហ៍​បន្ទាប់​ពី​ចែក​ដាំ​ក្នុង​ថង់​ផ្សេង​ គេ​ក៏​អាច​ឃើញ​ស្លឹក​បែក​ជា​បី​ ហើយ​ត្រូវ​ដាក់​ជី​សរីរាង្គ​បន្ថែម​

១៣. ១​ សប្ដាហ៍​ក្រោយ​មក​ទៀត​ស្លឹក​ក៏​លាស់​ចេញ​មក​ក្រៅ​ ​​

១៤. ៣​ ខែ​បន្ទាប់​ពី​សាប​ហើយ​ ស្តូឡុង​ក៏​ចាប់​ផ្ដើម​លេច​ឡើង​ កាត់​ស្តូឡុង​ចោល​ដើម្បី​រក្សា​រុក្ខជាតិ​ឲ្យ​កាន់​តែ​រឹង​មាំ

១៥. ផ្ទេរ​ចេញ​ម្ដង​ទៀត​ទៅ​កាន់​ថង់​ធំ​ជាង​មុន​

១៦. បន្ទាប់​ពី​អស់​រយៈ​ពេល​ ៤​ ខែ​នៃ​ការ​មើល​ថែ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ឥឡូវ​នេះ​ដើម​ស្រ្តប៊ឺរី​លូត​លាស់​បាន​យ៉ាង​ល្អ​

១៧. ៤​ ខែ​ ១៨​ ថ្ងៃ ផ្កា​ក៏​ចាប់​ផ្ដើម​​បង្ហាញ​ចេញ​មក

១៨. ក្តិប​ស្រ្តប៊ឺរី​ចាប់​ផ្ដើម​ចេញ​រូបរាង

១៩. ផ្លែ​​ចាប់​ផ្ដើម​រៀង​ចាស់

២០. ៥​ ខែ​ ១៣​ ថ្ងៃ ដែល​បាន​បណ្ដុះ​ចេញ​ពី​គ្រាប់​ ផ្លែ​ស្រ្តប៊ឺរី​ក៏​ទុំ​ មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​ក្លិន​ក្រអូប​៕

ប្រភព​៖ Bronzi Farms

ចុចអាន៖ ម្ទេស​មួយ​ប្រភេទ​តូច​តែ​មាឌ​ តែ​តម្លៃ១​គីឡូ​រាប់​ម៉ឺន​ដុល្លារ​

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម