ម្ទេស​មួយ​ប្រភេទ​តូច​តែ​មាឌ​ តែ​តម្លៃ១​គីឡូ​រាប់​ម៉ឺន​ដុល្លារ​

  • 2019-01-21 07:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្ទេស​ម្យ៉ាង​នៅ​ក្នុង​ប្រទេស​អូទ្រីស​ អាច​បំផ្លាញ​អណ្ដាត​ និង​កាបូប​លុយ​អ្នក​បាន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។

“Charapita” ជា​ប្រភេទ​ម្ទេស​ពណ៌​លឿង​តូច​ៗ​ដែល​បាន​ប្រមូល​ផល​ដោយ​ជន​ជាតិ​អូទ្រីស​ ក្នុង​ភូមិ​ Frauenkirchen ​ប៉ុន្តែ​វា​មាន​ដើម​កំណើត​មក​ពី​ភាគ​ខាង​ជើង​នៃ​ប្រទេស​ប៉េរូ​។​ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ម្ទេស​ដែល​ថ្លៃ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​។​

ជនជាតិ​ប៉េរូ​បាន​ហៅ​ម្ទេស​នេះ​ថា​ “mother of all chili” ព្រោះ​តែ​វា​មាន​តម្លៃ​រហូត​ ២៥,៨០០ ដុល្លារ​ក្នុង​១គីឡូក្រាម។​​

លោក​Priska Stekovicz was ​ដែល​ជា​កសិករ​ជន​ជាតិ​អូទ្រីស​ម្នាក់​បាន​និយាយ​ថា​ «បើ​ប្រៀប​ធៀប​ទៅ​នឹង​គ្រឿង​ហឹរ​ដទៃ​ផ្សេង​ទៀត​ វា​គឺ​ហឹរ​ខ្លាំង​បំផុត​។​ វា​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ញ៉ាំ​ឆៅ​ទេ​។​ ប៉ុន្តែ​ត្រូវ​ហាល​ឲ្យ​ស្ងួត​ ហើយ​យក​ទៅ​ប្រើ​ដូច​ជា​នៅ​ក្នុង​​ស៊ុប​មាន់​ជា​ដើម​ វា​ផ្ដល់​ពណ៌​ហើយ​នឹង​រស​ជាតិ​ហឹរ​។ សូម្បី​តែ​ក្មេង​ក៏​អាច​ញ៉ាំ​បាន​ដែរ»។​ លោក​បាន​ប្រាប់​ទៀត​ថា ​វា​ជា​ប្រភេទ​ម្ទេស​ម៉្យាង​ដែល​​ត្រូវ​ការ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង និង​​ថែទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ក្នុង​ការ​ដាំ​ដុះ​៕

ម្ទេសCharapita ពេលហាលក្រៀម

ចុចអាន៖ ឈ្មោះ​ផ្កា​ខ្មែរ​ដែល​ពីរោះ​ៗ ហើយ​មិន​សូវ​មាន​អ្នក​ស្គាល់ច្រើន​ប៉ុន្មាន​ទេ

ប្រភព៖ nextshark ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម