ទៅណា ទៅណីប្រយ័ត្នប្រយែង! ភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ ចាប់ផ្ដើមបង្ហាញខ្លួនហើយ

  • 2019-04-03 03:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រសួងធនធានទឹក និងឧតុនិយម​ បាន​ឲ្យ​ដឹង​ពីការ​ព្យាករណ៍​អាកាសធាតុ​នៅ​កម្ពុជា​នៅ​ដើម​ខែ​នេះ​ កម្ពុជានឹង​រង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​ ០៣-០៥ មេសា ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀងកក់​ខែ​ ផ្គររន្ទះ និង​ខ្យល់កន្ត្រាក់។ រីឯសីតុណ្ហភាព​ស្ថិត​នៅ​កម្រិត​៣៣​ទៅ ៣៤ អង្សារ​។ តែ​ចាប់​ពី​ថ្ងៃ​ទី​ ០៦ មេសា​ សីតុណ្ហភាពនឹង​បន្ត​កើនឡើង​កម្ដៅ​វិញ។

រូបភាពទឹកជំនន់នៅប៉ាតាយ៉ាប្រទេសថៃ

អាស្រ័យហេតុនេះ សូមបងប្អូន​បង្កើន​ការ​ប្រុងប្រយ័ត្នខ្ពស់ និង​ថែរក្សាសុខភាពឲ្យបានខ្ជាប់ខ្ជួន។

ចុចអាន៖ ទៅណាមកណា ចាប់ពី​ស្អែកទៅ​ដាក់ឆ័ត្រ ឬអាវភ្លៀង​តាម​ផង ភ្លៀងកក់ខែចាប់​ផ្តើម​ធ្លាក់​ហើយ​ ​​​

អត្ថបទ៖ ស៊ិន សាវ៉េត