រឿងសម្ងាត់ ៦ លើយន្តហោះដែលអ្នកបម្រើលើយន្តហោះមិនដែលប្រាប់ឲ្យគេដឹង
- 2019-04-03 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសម្ងាត់ ៦ លើយន្តហោះដែលអ្នកបម្រើលើយន្តហោះមិនដែលប្រាប់ឲ្យគេដឹង
អ្នកបម្រើលើយន្តហោះមានការរស់នៅខុសពីយើងទាំងអស់គ្នា ជាពិសេសបើសិនជាពួកគេធ្វើការក្នុងក្រុមហ៊ុនហោះហើរលំដាប់អន្តរជាតិ។ ពួកគេនឹងជួបមនុស្សប្លែកៗជាច្រើនរៀងរាល់ថ្ងៃ ប៉ុន្តែនៅពីក្រោយស្នាមញញឹមរបស់ពួកគេ មានរឿងសម្ងាត់ដែលពួកគេមិនដែលនិយាយប្រាប់ឲ្យគេដឹង។ នេះជារឿងសម្ងាត់ទាំង ៦ នៅក្នុងយន្តហោះ៖
១. ប្រព័ន្ធម៉ាស៊ីនត្រជាក់
បើសិនជាអ្នកឆ្ងល់ថាតើខ្យល់អុកស៊ីសែនចេញមកពីណាពេលកំពុងហោះហើរ គឺវាចេញមកពីការបង្ហាប់របស់ទួរប៊ីនម៉ាស៊ីន។
២. បន្ទប់សម្ងាត់
តើអ្នកដឹងទេថាអ្នកបម្រើលើយន្តហោះមានបន្ទប់សម្រាប់ពួកគេចូលទៅសម្រាក? ទោះបីជាយើងមិនដែលបានឃើញតែវាមានពិតមែន។
៣. ការគ្រប់គ្រងច្រកទ្វារអាសន្ន
វិធីនេះគឺសម្រាប់អ្នកបម្រើលើយន្តហោះនៅពេលដែលមានរឿងចលាចលអ្វីមួយកើតឡើង។ ការងាររបស់ពួកគេគឺត្រូវប្រាកដថាខ្លួនឯងនឹងមិនបាត់បង់ស្មារតីនៅពេលកើតមានស្ថានភាពដែលមិនបានដឹងជាមុន។
៤. រន្ធនៅបង្អួច
បង្អួចយន្តហោះត្រូវបានគេផលិតឡើងដោយកញ្ចក់ ៣ស្រទាប់។ ស្រទាប់ខាងក្រៅធ្វើដើម្បីការពារសម្ពាធ ស្រទាប់ខាងក្នុងគឺដើម្បីការពារការខូចខាត និងគ្រោះមហន្តរាយ ហើយស្រទាប់កណ្ដាលមានរន្ធមួយក្នុងគោលបំណងដើម្បីគ្រប់គ្រងលំហូរខ្យល់។
៥. ពូថៅនៅក្នុងកាប៊ីនយន្តហោះ
ក្នុងប្រទេសមួយចំនួនមានច្បាប់ដែលទាមទារឲ្យមានការទុកពូថៅនៅក្នុងកាប៊ីនទុកប្រើប្រាស់ពេលមានរឿងកើតឡើងបន្ទាន់។
៦. Cooper Vane
រឿងនៅពីក្រោយឧបករណ៍មួយនេះគឺជារឿងដែលអ្នកគួរតែដឹង។ បុរសម្នាក់ឈ្មោះ Dan Cooper បានប្លន់នៅលើយន្តហោះ បន្ទាប់ពីបានប្រាក់ហើយគាត់ក៏លោតចុះពីយន្តហោះជាមួយនឹងឆត្រយោង។ បែបនេះហើយទើបយន្តហោះ Airbus និង Boeing ទាំងអស់មាន Cooper Vane ដែលជាឧបករណ៍ការពារមិនឲ្យទ្វារយន្តហោះបើកពេលកំពុងហោះហើរលើអាកាស៕
ចុចអាន៖ គ្រួសារក្នុងក្ដីស្រមៃ! ទាំងម្ដាយនិងកូនស្រីធ្វើជាអ្នកបើកយន្តហោះដូចគ្នា