គ្រួសារក្នុងក្ដីស្រមៃ! ទាំងម្ដាយនិងកូនស្រីធ្វើជាអ្នកបើកយន្តហោះដូចគ្នា
- 2019-03-28 10:15:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រួសារក្នុងក្ដីស្រមៃ! ទាំងម្ដាយនិងកូនស្រីធ្វើជាអ្នកបើកយន្តហោះដូចគ្នា
សាស្ត្រាចារ្យ John R. Watret កំពុងតែធ្វើដំណើរតាមជើងហោះហើរពីរដ្ឋ Los Angeles ទៅ Atlanta នៅថ្ងៃទី ១៦ ខែមីនា នៅពេលគាត់បានដឹងថាយន្តហោះដែលគាត់កំពុងជិះមានអ្នកបើកជាម្ដាយហើយនិងកូនស្រីកំពុងប្រតិបត្តិការការងារជាក្រុមតែមួយ។ អ្នកបើកយន្តហោះទាំងពីរ ម្ដាយឈ្មោះ Wendy Rexon ជាពីឡុត (Pilot) ចំណែកកូនស្រីឈ្មោះ Kelly Rexon ជាជំនួយការប្រធានក្រុម (First officer)។
លោក Watret ជាអធិការបតីនៃគ្រប់សាខារបស់សាកលវិទ្យាល័យ Embry-Riddle Aeronautical នៅជុំវិញពិភពលោកបានសុំចូលទៅក្នុងកាប៊ីនយន្តហោះ ហើយថតរូបម្ដាយនិងកូនស្រីពីរនាក់បង្ហោះចូលក្នុងគណនី Twitter របស់គាត់។ គាត់បានសរសេរ Caption នៅពីលើរូបភាពថា « ទើបតែបានហោះហើរពី Los Angeles ទៅ Atlanta តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Delta ជាមួយនឹងអ្នកបើកយន្តហោះជាម្ដាយនិងកូនស្រីនឹងគ្នា។ ពិតជាអស្ចារ្យខ្លាំងណាស់ នេះគឺជាការបំផុសគំនិតដល់ស្ត្រីគ្រប់រូប»។
គ្រាន់តែបង្ហោះបាន១យប់ រូបភាពនោះបានល្បីពេញបណ្ដាញសង្គម Twitter ដែលទទួលបានការ like ច្រើនជាង ៤២០០០ ដង និងមានអ្នក Tweet ឡើងវិញច្រើនជាង ១៦ ០០០ ដងហើយថែមទាំងមានការ Comment កោតសរសើរម្ដាយនិងកូនស្រីពីរនាក់នេះយ៉ាងច្រើន។ មិនតែប៉ុណ្ណោះ គណនី Twitter ផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta ដែលជាក្រុមហ៊ុនរបស់ Wendy Rexon និង Kelly Rexon កំពុងតែបម្រើការងារក៏បានចូល comment លើរូបដែល Watret បានបង្ហោះថា "Family flight crew goals" ៕
ចុចអាន៖ ការងារ ៥ជំនាញមានប្រាក់ចំណូលច្រើន តែប្រឈមមុខខ្ពស់នឹងការបាត់បង់ស្នេហា